អា​ថ៍កំ​បាំង​ទាំង ១០ ដើម្បី​ថែ​រាង​ឲ្យ​ស្រ​ឡូ​ន សិច​ស៊ី និង មាន​សុខ​ភាពល្អ​

Sanofi

​ការ​ថែ​រាង​ស្រ​ឡូ​ន​មិន​សំខាន់​តែ​ហេតុផល​សម្រស់​នោះទេ គឺ​រួមបញ្ចូល​ទាំង​សុខភាព​ផងដែរ ។ ដើម្បីឱ្យ​រាងស្តើង​ស្វែ​ល ហើយ​មិន​ប៉ះពាល់​ដល់​សុខភាព​ជាដំបូង​អ្នក​ត្រូវ​កំណត់​គោលដៅ​សម្រក​រាង​ឱ្យ​បា​ច្បាស់លាស់ ដោយ​ពិចារណា អំពី​ទម្ងន់ និង កម្ពស់​សុខភាព ភេទ ដងខ្លួន និង រូបរាង​របស់​អ្នក ដើម្បី​កុំឱ្យ​បញ្ចុះទម្ងន់​ជ្រុល​រហូត​ប៉ះពាល់​ដល់​សុខភាព ។ និយាយ​ដល់​ការរក្សា​រាង ប្រាកដជា មិនអាច​មើលរំលង​របប​អាហារ​សុខភាព និង លំ​ហាត់ប្រាណ​ទៀងទាត់​ឡើយ ប៉ុន្តែ​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍ គឺ​ល្បិច​ងាយៗ​ខាងក្រោម​នឹងមិន​ពិបាក​គ្រប់គ្រង​ដូចដែល​អ្នក​គិត​នោះទេ ។

១. ឈប់​ទទួលទាន​នៅពេល​ឆ្អែត​ហើយ
​ជា​ទម្លាប់​ល្អ គួរ​ទទួល ទាន​ឆ្អែត​ត្រឹម ៨០ ភាគរយ ជា​កម្រិត​សមស្រប​សម្រាប់​ការរំលាយ​អាហារ ។ អ្នក​គួរ​ទទួលទាន​អាហារ​ដោយ​យក ចិត្ត​ទុកដាក់ ពោលគឺ​ល្បឿន​នៃ​ការបរិភោគ​ទាំង​ការ​ទំពា ឈ្វេងយល់​ពី​រសជាតិ និង អារម្មណ៍​រីករាយ​នោះ​ទើប​ខួរក្បាល​អាច​ផ្តល់ដំណឹង​ដល់​អ្នក​វិញ​ថា​ឆ្អែត​ឬ​នៅ ។ នៅមាន​ទៀត សូម​ញ៉ាំ​តែ​ពេល​ឃ្លាន​បាន​ហើយ កុំ​ប្រើការ​ញ៉ាំ​មក​បន្លប់​ទុក្ខ បំបាត់​ស្ត្រេ​ស ឬ កំហឹង ជាដើម ។ នៅពេល​ញ៉ាំ​មិនគួរ​ផឹកទឹក ឬ ភេសជ្ជៈ កុំ​បង្អត់អាហារ និង កុំ​ញ៉ាំ​ចំណី​ច្រើនពេក ។​

២. គិតពី​ចំណែក​អាហារ​ដែល​អ្នក​ទទួលទាន
​អ្នក​គួរ​កាត់បន្ថយ​បរិមាណ​អាហារ​ដែល​ទទួលទាន ដោយ​គ្រាន់តែ​ប្រើ​ចាន និង ស្លាបព្រា​ខ្នាតតូច​ជាង​មុន​បន្តិច ហើយ​ប្រើ​កែវ​ភេសជ្ជៈ​ដែល​ចំណុះ​តិចជាង​មុន​បន្តិច ។ វិធី​នេះ​ជួយ​ឱ្យ​កាត់បន្ថយ​ដោយ​មិនដឹង​ខ្លួន ។​

៣. ភេសជ្ជៈ​កម្ចាត់​ជាតិពុល
​សាក​ផឹកទឹក​ក្តៅ​ឧណ្ហៗ​លាយ​ជាមួយ​ទឹកក្រូច​ឆ្មារ ១ ចំណិត នោះ​ការរំលាយ​អាហារ​នឹង​បាន​ប្រសើរឡើង ថែមទាំង​សម្រក​ទម្ងន់​បាន​ទៀត ។ វិធី​ម្យ៉ាងទៀត អ្នក​អាច​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម ១ ទៅ ២ ស្លាបព្រា​បាយ ជាមួយ​ទឹក​មួយ​កែវ​ធំ (​អាច​ថែម​ស្ករ​បន្តិច​) សម្រាប់​ផឹក ១ ទៅ ២ ដង ជា​រៀងរាល់ថ្ងៃ ។​

៤. កុំ​អង្គុយ​ច្រើនពេក​
​ការ​អង្គុយ​យូរ ជា​មូលហេតុ​បណ្តាលឱ្យ​ដុះ​ក្បាលពោះ និង ឡើង​ទម្ងន់ ។ ក្រៅពី​ងើប​ដើរ​ឱ្យបាន​ញឹកញាប់ អ្នក​ក៏​គួរ​ហាត់ប្រាណ​ជាប្រចាំ​ដែរ ដើម្បីឱ្យ​អារម្មណ៍​ស្រស់ស្រាយ កាត់បន្ថយ​ស្រេ្ត​ស និង ថែ​រាង​ព្រម​ពេល​ជាមួយគ្នា​ផង ។​

៥. អាហារ​ពេលព្រឹក​ពេញលេញ
​ការមើលរំលង​អាហារ​ពេលព្រឹក នឹង​បង្កើន​ចំណង់​អាហារ​កាន់តែខ្លាំង ដូចនេះ គួរតែ​ទទួលទាន ជា​ទៀងទាត់ និង គ្រប់គ្រាន់​ល្អ​ជាង ។ អាហារ​ពេលព្រឹក​ពេញលក្ខណៈ គួរតែ​ជា​អាហារ​សម្បូរ​ដោយ ប្រូតេអ៊ីន​ខ្ពស់ និង អាហារ​កាក​សរសៃ ជាដើម ។ ជាការ​ល្អ​គួរ​ចម្អិន​ញ៉ាំ​នៅផ្ទះ​ដោយ​ខ្លួនឯង​កាន់តែ​មាន​ប្រយោជន៍ ។​

៦. ឈ្វេងយល់​ពី​ចំណង់​អាហារ​របស់​អ្នក
គួរ​យល់​ឱ្យបាន​ថា​អ្នក​ឃ្លានបាយ ឬ​គ្រាន់តែ​ចង់​ចំណី ឬ ទឹក ? ហើយ​កុំ​ប្រើ​ចំណី​មក​ជំនួស​អាហារ​សំខាន់ៗ ទាំង ៣ ពេល​ឱ្យសោះ និង កាន់តែ មិនអាច​ច្រឡំ​ការ​ឃ្លាន និង ការ​ស្រេកទឹក ។ ដើម្បី​សាកល្បង​ខ្លួនឯង អ្នក​អាច​ផឹកទឹក ១ កែវ ហើយ​រង់ចាំ ១៥ នាទី ថា​តើ​នៅ​ឃ្លាន ឬ​មិន​ឃ្លាន បើសិនជា​មិន​ឃ្លាន​មានន័យថា​រាងកាយ​គ្រាន់តែ​ត្រូវការ​ទឹក​ប៉ុណ្ណោះ ។​

៧. បញ្ឈប់ ឬ ញ៉ាំ​អាហារ​រហ័ស​ជា​អប្បបរមា
អាហារ​រហ័ស (Junk Food) និង ភេសជ្ជៈ​សូ​ដា ជា​មូលហេតុ​ចម្បង​នៃ​ការឡើង​ទម្ងន់ ។ គួរ​កែប្រែ​ទម្លាប់​ទទួលទាន​សាលាដ ទឹកដោះគោ​ជូរ នំប៉័ង​ប្រើ​មេ​ធញ្ញជាតិ និង ផឹកទឹក​ផ្លែឈើ ចៀសវាង អាហារ​បំពង ហើយ​ផឹកទឹក​ក្រូចឆ្មារ ឬ «​តែ​» ជំនួស​ទឹក​សូ​ដា​វិញ ។

៨. កាត់បន្ថយ​ស្រេ្ត​ស​
​ស្ត្រេ​ស​បង្កើន​អត្រា​រក្សាទុក​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន និង កាត់បន្ថយ​សមត្ថភាព​រាងកាយ​ក្នុង​ការដុត​កម្ចាត់​ជាតិ​ខ្លាញ់ ។ ស្រេ្ត​ស​ក៏​ធ្វើឱ្យ​រាងកាយ​ចូលចិត្ត​ញ៉ាំ​ផ្អែម និង អាហារ​សម្បូរ​ខ្លាញ់ ។ លើសពីនេះ​មនុស្ស​មួយ ចំនួន​ញ៉ាំ​ច្រើន​នៅពេល​ស្ត្រេ​ស ជាពិសេស​នារីៗ​ដែល​ធ្វើឱ្យ​រាងកាយ​ឆាប់​ឡើង​ទម្ងន់ ។ វិធី​កម្ចាត់​ស្រេ្ត​ស​ដ៏​ល្អ​ចំពោះ​សុខភាព គឺ​លំ​ហាត់ប្រាណ​ទៅវិញ​ទេ ដូចនេះ​កុំ​បណ្តោយ​ខ្លួន​ឱ្យ​ធ្លាក់​ក្នុង​ហ្វូង​ចំណី​ដ៏​គួរឱ្យ​ស្រក់ទឹកមាត់​ឱ្យសោះ ។​

៩. គេង​ឱ្យបាន​គ្រប់គ្រាន់
តាម​ការស្រាវជ្រាវ​បាន​បង្ហាញថា ដំណេក​មិន​គ្រប់គ្រាន់​ធ្វើឱ្យ​រាងកាយ​ធ្វើ​មេតាបូលីស​យឺត ប៉ះពាល់​ដល់​អ័រម៉ូន បណ្តាលឱ្យ​ចំណង់​អាហារ​កើនឡើង ។ ដើម្បី​គេង​លក់​ស្រួល គួរ​ងូតទឹក​ក្តៅ ទម្លាប់​អាន ឬ សមាធិ​មុន​ចូល​គេង ពុំនោះ​អាច​រៀបចំ​បរិយាកាស​ប​ន្ទ​ប់​អំណោយផល​ដល់​ការ​គេង ។​

១០. កុំ​ភ្លេច​ទៅពិនិត្យ​សុខភាព​ជាប្រចាំ និង ទៀងទាត់ ៕​លក្ខិណា

 

​ ​ ​ ​ ​ ​ ​

Related