គ្រូ​បង្វឹក​បឹង​កេត​ថា ចាន់ វឌ្ឍនាកា ​លេង​ល្អ ​​​​ជា Messi ​នៅ​កម្ពុជា

គ្រូ​បង្វឹក​បឹង​កេត​ថា ចាន់ វឌ្ឍនាកា ​លេង​ល្អ ​​​​ជា Messi ​នៅ​កម្ពុជា

លោក ប្រាក់ សុវណ្ណារ៉ា ​បញ្ជាក់​ថា ​ខ្សែ​ប្រយុទ្ធ​ទាំង​៣​នៅ​ជួរ​មុខ​របស់​ក្លិប​បឹង​កេត​អង្គរ​មិន​ខុស​អី​ពី​ខ្សែ​ប្រយុទ្ធ​ទាំង​៣​ (Lionel Messi, Neymar , Luis Suarez) របស់ Barcelona ​នោះ​ទេ​ ដោយ​ពួកគេ​អាច​លេង​ស៊ី​ចង្វាក់​គ្នា និង​តែងតែ​រក​គ្រាប់​បាល់​បាន​សឹង​គ្រប់​ប្រកួត ហើយ​អ្នក​ដែល​សក្ដិសម​ជា Messi ​នៅ​កម្ពុជា​គឺ​កីឡាករ​ពាក់​អាវ​លេខ​១១​ជំនាញ​ជើង​ឆ្វេង​ ចាន់ វឌ្ឍនាកា។

 

គ្រូ​បង្វឹក​បឹង​កេត​ថា ចាន់ វឌ្ឍនាកា ​លេង​ល្អ ​​​​ជា Messi ​នៅ​កម្ពុជា

 ចាន់ វឌ្ឍនាកា

 

ក្រុម​បាល់ទាត់​តំណាង​ឲ្យ​កម្ពុជា ​បឹងកេត​អង្គរ​បាន​យក​ឈ្នះ​​ក្រុម​ជើង​ឯក​មីយ៉ាន់​ម៉ា​ដោយ​លទ្ធផល ៣-០ ​​នៃ​ពាន​រង្វាន់​ Toyota Mekong Club Championship 2015 ​ដើម្បី​ឈាន​ទៅ​​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។ ក្រោយ​ចប់​ការ​ប្រកួត​គ្រូ​បង្វឹក​ ប្រាក់ សុវណ្ណារ៉ា ​បាន​បង្ហាញ​អារម្មណ៍​ពេញ​ចិត្ត​ទម្រង់​លេង​របស់​កូន​ក្រុម​ខ្លួន ដែល​អាច​លេង​ស៊ី​ចង្វាក់​គ្នា​រហូត​អាច​យក​ឈ្នះ​ក្រុម​ខ្លាំង​ជាង​គេ​នៅ​មីយ៉ាន់ម៉ា​បាន។

 

គ្រូ​បង្វឹក​បឹង​កេត​ថា ចាន់ វឌ្ឍនាកា ​លេង​ល្អ ​​​​ជា Messi ​នៅ​កម្ពុជាលោក ប្រាក់ សុវណ្ណារ៉ា (ឆ្វេង) និង បែ មករា (ស្តាំ)

 

ទន្ទឹម​ទម្រង់​លេង​ល្អ​នេះ​ដែរ អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ បាន​ចាត់​ទុក​ខ្សែ​ប្រយុទ្ធ​ទាំង​៣​របស់​ខ្លួន (ចាន់ វឌ្ឍនាកា , Gbenga Samuel , Esoh Omogba) ​ដូច​ទៅ​នឹង​ខ្សែ​ប្រយុទ្ធ​ទាំង​៣​របស់​ក្រុម​អ្នក​មាន​បុណ្យ Barcelona ​ដែរ​ទៅ​ហើយ ដោយ​លោក​បាន​និយាយ​ថា​៖ “យើង​មាន​កីឡាករ​ល្អ​ៗ​ច្រើន ទើប​បិទ​មួយ​នៅ​មួយ​ដូច្នេះ។ ដូច​ខ្ញុំ​បាន​ពិភាក្សា​គ្នា​ពី​មុន​អីចឹង​ពី​ក្រុម Barca ​ដែល​មាន​កីឡាករ​៣​ Neymar , Messi , Suarez ​ហើយ​បច្ចុប្បន្ន​យើង​ក៏​មាន​អីចឹង​ដូច​គ្នា”។

 

គ្រូ​បង្វឹក​បឹង​កេត​ថា ចាន់ វឌ្ឍនាកា ​លេង​ល្អ ​​​​ជា Messi ​នៅ​កម្ពុជា

 

សំនួរ Sabay ​សួរ​ថា​តើ​កីឡាករ​ណា​ដែល​លោក ប្រាក់ សុវណ្ណារ៉ា ​គិត​ថា​ជា Messi ? អ្នកចាត់ការ​រូប​នេះ​បាន​ឆ្លើយ​ថា​៖ “អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​នៅ Barcelona ​ហើយ​ជំនាញ​ជើង​ឆ្វេង​គឺ Messi ​ហើយ​នៅ​បឹង​កេត​ក៏​អីចឹង​ដែរ ចាន់ វឌ្ឍនាកា ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ ដូច្នេះ​គាត់​ជា Messi ​នៅ​កម្ពុជា”៕

 

អត្ថបទ៖ មុន្នី រម្យ