​ក្រសួង​ការពារ​ជាតិ​លើក​ពាន​នៅ​វៀតណាម​យប់​មិញ

​ក្រសួង​ការពារ​ជាតិ​លើក​ពាន​នៅ​វៀតណាម​យប់​មិញ

ក្លិប​ក្រសួង​ការពារ​ជាតិ (ទ័ព) ​របស់​កម្ពុជា​បាន​ទទួល​ជ័យជម្នះ​លើក​ពាន​ខួប​កងទ័ព​និង​បុណ្យ​ឯករាជ្យ​ជាតិ​វៀតណាម​ នៅ​ប្រទេស​វៀតណាម​កាល​ពី​ល្ងាច​ម្សិលមិញ​នេះ បន្ទាប់​ពី​ពួកគេ​មាន​ចំណាត់​ថ្នាក់​លេខ​១​ក្នុង​តារាង ដែល​មាន​៤​ក្រុម​ប្រកួត​សន្សំ​ពិន្ទុ ​ក្រុម​ឈរ​នៅ​លើ​គេ​ជា​អ្នក​ឈ្នះ​ពាន​រង្វាន់។

 

​ក្រសួង​ការពារ​ជាតិ​លើក​ពាន​នៅ​វៀតណាម​យប់​មិញ

ក្លិប​ក្រសួង​ការពារ​ជាតិ (ទ័ព) ​របស់​កម្ពុជា​បាន​ទទួល​ជ័យជម្នះ

 

កម្ពុជា​មាន​ក្រុម​បាល់ទាត់​ពីរ (ក្រសួង​ការពារ​ជាតិ ​និង​ស្វាយរៀង) ​ដែល​បាន​ទៅ​ចូលរួម​ប្រកួត​ជាមួយ​ក្រុម​នៅ​វៀតណាម​ក្នុង​កម្មវិធី​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​អបអរ​ខួប​ជ័យជម្នះ​កងទ័ព​របស់​វៀតណាម​តាំង​ពី​ថ្ងៃ​ទី​២៣​ខែ​វិច្ឆិកា​ឆ្នាំ​២០១៥​នេះ។ ៤​ក្រុម​ដែល​មាន​ឈ្មោះ​ប្រកួត​ក្នុង​ពាន​រង្វាន់​នេះ ត្រូវ​ប៉ះ​គ្នា​ម្នាក់​ម្ដង សន្សំ​ពិន្ទុ ​ហើយ​ក្រុម​ណា​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​នឹង​ទទួល​បាន​ពាន​រង្វាន់​តែ​ម្ដង។

 

​ក្រសួង​ការពារ​ជាតិ​លើក​ពាន​នៅ​វៀតណាម​យប់​មិញ

ជម្រើស១១​នាក់​របស់​ក្រុម​ការពារ​ជាតិ​លេង​នៅ​វៀតណាម

 

ក្រោយ​ប្រកួត​កាល​ពី​ម្សិលមិញ ក្រុម​ក្រសួង​ការពារ​ជាតិ​មាន​៧​ពិន្ទុ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​មួយ ដោយ​៣​ប្រកួត​របស់​គេ​ឈ្នះ​២​និង​ស្មើ​មួយ ដូច្នេះ​ក្រុម​របស់​កម្ពុជា​មួយ​នេះ​ជា​ម្ចាស់​ពាន​រង្វាន់​ខួប​កងទ័ព​និង​បុណ្យ​ឯករាជ្យ​ជាតិ​វៀតណាម​។ ក្រុម​កម្ពុជា​ទាំង​ពីរ​នឹង​ត្រលប់​មក​វិញ​នៅ​ថ្ងៃ​ទី​១​ខែ​ធ្នូ​ឆ្នាំ​២០១៥ ស្អែក​នេះ៕

 

អត្ថបទ៖ មុន្នី រម្យ
រូបថត៖ Facebook