ព្រឹក​នេះ សភា​បើក​សម័យប្រជុំ​ពេញអង្គ​លើ​របៀបវារៈ​ចំនួន​៣

រាជធានីភ្នំពេញ ៖ នាវេលាព្រឹកថ្ងៃទី​៣០ វិច្ឆិកា ២០១៥ នេះ រដ្ឋសភាមាន​រៀបចំបើក​​សម័យប្រជុំ​ពេញអង្គ​លើរបៀប​វារៈ​​ចំនួន៣ ១-​សេចក្តី​ព្រាងច្បាប់​ស្តីពីហិរញ្ញវត្ថុ​ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៦ ២-​សេចក្តីព្រាងច្បាប់ស្តីពី​ស្ថិតិ និង៣-​សេចក្តីព្រាងច្បាប់​លើទូរ​គម​​នាគមន៍ ។

កិច្ចប្រជុំនេះ ស្ថិតក្រោមអធិបតីភាពសម្តេច​អគ្គមហាពញាចក្រី​ ហេង សំរិន និង​សម្តេចតេជោ​ ហ៊ុន សែន ​ក្នុងនោះ​ក៏មាន​សមា​ជិក​សភា​មកពីគណបក្ស​ប្រជាជន​កម្ពុជា​ចូលរួម​ចំនួន​៦៦រូប ។ ដោយឡែក សមាជិក​របស់គណបក្ស​សង្គ្រោះជាតិ​បានធ្វើពហិកា​មិន​ចូល​រួម​​ប្រជុំ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព