នារី​វ័យ​ក្មេង​ម្នាក់បើក​រថយន្ត​បុក​ម៉ូតូ​នៅ​ខណ្ឌទួលគោករ​ត់ទៅ​ដល់​ខណ្ឌ​ពោធិ៍​សែន​ជ័យប៉ូលិស​ឃាត់​ជាប់

រាជ​ធានីភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​បើករថយន្ត​បត់​ឆ្វេង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បុក​ម៉ូតូ​ពេញទំហឹង​បណ្តាល​ឲ្យ​បាក់ជើង​ខាងស្តាំ នៅ​មុខ​មន្ទីរ​ពេទ្យធ្មេញ​ប​ស្ចឹ​ម តាម​ផ្លូវ​១២៨​កែង​ផ្លូវ​២២៥ សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌ​ទួលគោក កាលពី​វេលា​ម៉ោង​១២ ​និង​ង​៥០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​៣០ ​វិច្ឆិកា ។

ម៉ូតូ​រង​គ្រោះ​ម៉ាក Nex ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​1BX7737 បើកបរ​ដោយ​បុរស​ម្នាក់ ចំណែក​រថយន្ត​បង្ក​ម៉ាក​កាម​រី បា​ឡែ​ន ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ​2Z9598 បើកបរ​ដោយ​នារី​វ័យក្មេង​ម្នាក់​ទិស​ដៅ​ពី​លិចទៅ​កើត ជិះ​គ្នា​២​នាក់​ស្រី​ម្នាក់​ និង​ប្រុស​ម្នាក់​។

សាក្សី​​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​ គេ​ឃើញម៉ូតូ​រង​គ្រោះ​បើក​ក្នុង​ល្បឿន​លឿន​ពី​កើត​ទៅ​លិច ចំណែក​រថយន្ត​បើកបរ​ពី​លិចទៅ​កើត ពេលមក​ដល់​ចំណុច​ផ្លូវកែង​រថយន្តបត់​ឆ្វេង​ក្នុង​ល្បឿន​លឿន​ដូច​គ្នា​ធ្វើ​ឲ្យ​បុក​ម៉ូតូ​ពេញទំហឹងបណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ដួល​បាក់ជើង​ខាងស្តាំ ចំណែក​រថយន្ត​បង្ក​បាន​ព្យាយាម​បើករ​ត់ទៅ​ដល់​ក្បែរ​វត្ត​តាំងក្រសាំង ភូមិ​ក្បាលដំរី សង្កាត់កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់​បានទាំង​រថយន្ត​ និង​អ្នកបើកបរ​​ ។

ក្រោយ​ពេ​កើតហេតុ​រថយន្ត​សង្គ្រោះ​បាន​មក​ដល់​ដឹ​ក​ជន​រង​គ្រោះ​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​ រីឯ​ម៉ូតូ​ និង​រថយន្ត​វិញ​ត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌទួលគោក​រង់​ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕