គ្រោះថ្នាក់​ចរាចរណ៍៩​ខែ​ដើមឆ្នាំ ស្លាប់​១៧៣៤​នាក់ និង​របួសស្រាល​-​ធ្ងន់​ចំនួន​៥៦៧៣​នាក់

គ្រោះថ្នាក់​ចរាចរណ៍៩​ខែ​ដើមឆ្នាំ ស្លាប់​១៧៣៤​នាក់ និង​របួសស្រាល​-​ធ្ងន់​ចំនួន​៥៦៧៣​នាក់

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​១.៧៣៤​នាក់​បាន​ស្លាប់ និង​របួសធ្ងន់​-​ស្រាល​៥.៦៧៣​នាក់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស រយៈពេល​៩​ខែ ដើមឆ្នាំ​២០១៥ ដែល​កើតឡើង​សរុប​ចំនួន​៣.៥០៥​លើក ។ តាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ មានការ​ថយ​ចុះ​១៣៣​លើក ស្មើនឹង​៤% តែ​ចំនួន​មនុស្ស​ស្លាប់​មានការ​កើនឡើង​១០៤​នាក់ ស្មើ​៦% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៤ ។ នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ រយៈពេល​៩​ខែ ឆ្នាំ​២០១៥ គិត​ចាប់ពី​ថ្ងៃ​ទី​១១ វិច្ឆិកា ឆ្នាំ​២០១៤ ដល់​ថ្ងៃ​ទី​១០ សីហា ឆ្នាំ​២០១៥ ។

របាយការណ៍​នេះ​បានឱ្យ​ដឹង​ពី​ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍​តាម​រាជធានី​-​ខេត្ត​នានា ដោយ​កត់​សម្គាល់ថា ៖

១-​ខេត្តបន្ទាយមានជ័យ កើតឡើង​ចំនួន​២១១​លើក មនុស្ស​ស្លាប់​១១៣​នាក់ (​ប្រុស​៨៧​នាក់​) ។ របួសធ្ងន់​១៧៣​នាក់ (​ប្រុស​១២៨​នាក់​) ។ របួសស្រាល​១៥១​នាក់ (​ប្រុស​១០៩​នាក់​) ។ ខូចខាត​មូ​៉​តូ​២០៦​គ្រឿង ។ មិន​ពាក់មួក​ពេល​គ្រោះថ្នាក់ ១៥៧​នាក់ ។ បើក​ល្មើស​ល្បឿន​៩២​លើក និង​ស្រវឹង​២៩​លើក ។

២-​ខេត្តបាត់ដំបង កើតឡើង​ចំនួន​១៨៩​លើក មនុស្ស​ស្លាប់​៨៦​នាក់ (​ប្រុស​៧៣​នាក់​) ។ របួសធ្ងន់​១៨៨​នាក់ (​ប្រុស​១៤៤​នាក់​) ។ របួសស្រាល​១២៩​នាក់ (​ប្រុស​៩១​នាក់​) ។ ខូចខាត​ម៉ូ​តូ​១៩៥​គ្រឿង ។ មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​១១៤​នាក់ ។ បើក​ល្មើស​ល្បឿន​៧៨​លើក និង​ស្រវឹង​១៨​លើក ។

៣-​ខេត្តកំពង់ចាម កើតឡើង​ចំនួន​១៦៤​លើក មនុស្ស​ស្លាប់​៧០​នាក់ (​ប្រុស​៥៨​នាក់​) របួសធ្ងន់​១៣០​នាក់ (​ប្រុស​១០៥​នាក់​) របួសស្រាល​១០៤​នាក់ (​ប្រុស​៨៨​នាក់​) ។ ខូចខាត​មូ​៉​តូ​១៦៦​គ្រឿង ។ មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​៤២​នាក់ ។ បើក​ល្មើស​ល្បឿន​៨២​លើក និង​ស្រវឹង​៩​លើក ។

៤-​ខេត្តកំពង់ឆ្នាំង កើតឡើង​ចំនួន​១០៩​លើក មនុស្ស​ស្លាប់​៥៩​នាក់ (​ប្រុស​៤៨​នាក់​) ។ របួសធ្ងន់​៩២​នាក់ (​ប្រុស​៦៧​នាក់​)​។ របួសស្រាល​១១២​នាក់ (​ប្រុស​៦៨​នាក់​) ខូចខាត​ម៉ូ​តូ​៩៩​គ្រឿង ។ មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​១២៥​នាក់ ។ បើក​ល្មើស​ល្បឿន​៣៤​លើក និង​ស្រវឹង​១៣​លើក ។

៥-​ខេត្តកំពង់ស្ពឺ កើតឡើង​ចំនួន​១១៦​លើក មនុស្ស​ស្លាប់​៨៤​នាក់ (​ប្រុស​៧២​នាក់​) របួសធ្ងន់​១១២​នាក់ (​ប្រុស​៨៩​នាក់​) របួសស្រាល​៦៤​នាក់ (​ប្រុស​៣៨​នាក់​) ។ ខូចខាត​ម៉ូ​តូ​១១៧​គ្រឿង ។ មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​១២៦​នាក់ ។ បើក​ល្មើស​ល្បឿន​៣០​លើក និង​ស្រវឹង​៣៣​លើក ។

៦-​ខេត្តកំពង់ធំ កើតឡើង​១០៦​លើក មនុស្ស​ស្លាប់​៩១​នាក់ (​ប្រុស​៨៥​នាក់​) របួសធ្ងន់​៦៣​នាក់ (​ប្រុស​៥៥​នាក់​) របួសស្រាល​៣៦​នាក់ (​ប្រុស​៣០​នាក់​) ។ ខូចខាត​ម៉ូ​តូ​៩២​គ្រឿង ។​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​៨៧​នាក់ ។ បើក​ល្មើស​ល្បឿន​២៩​លើក និង​ស្រវឹង​១៦​លើក ។

៧-​ខេត្តកំពត កើតឡើង​ចំនួន​២៣៧​លើក មនុស្ស​ស្លាប់​៧១​នាក់ (​ប្រុស​៥០​នាក់​) របួសធ្ងន់​៣០០​នាក់ (​ប្រុស​២១៨​នាក់​) របួសស្រាល​១៥៦​នាក់ (​ប្រុស​១១៦​នាក់​) ខូចខាត​ម៉ូតូ​២៩១​គ្រឿង ។ មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​៣៥៨​នាក់ ។ បើក​ល្មើស​ល្បឿន​៣៨​លើក និង​ស្រវឹង​គ្មាន ។

៨-​ខេត្តកណ្តាល កើតឡើង​ចំនួន​២៤៩​លើក មនុស្ស​ស្លាប់​១២៦​នាក់ (​ប្រុស​១១១​នាក់​) របួសធ្ងន់​២២៩​នាក់ (​ប្រុស​១៧៣​នាក់​) របួសស្រាល​១៥៥​នាក់ (​ប្រុស​១២៣​នាក់​) ។ ខូចខាត​ម៉ូ​តូ​២៨២​គ្រឿង ។ មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​១៩៧​នាក់ ។ បើក​ល្មើស​ល្បឿន​៨៣​លើក និង​ស្រវឹង​២៣​លើក ។

៩-​ខេត្តកោះកុង កើតឡើង​ចំនួន​៨០​លើក មនុស្ស​ស្លាប់​២២​នាក់ ។ របួសធ្ងន់​៦៦​នាក់ (​ប្រុស​៥៤​នាក់​) របួសស្រាល​៦២​នាក់ (​ប្រុស​៤៧​នាក់​) ។ ខូចខាត​ម៉ូតូ​៧៣​គ្រឿង ។ មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​៦​នាក់ បើក​ល្មើស​ល្បឿន​៤១​លើក ស្រវឹង​១៧​លើក ។

១០-​ខេត្តក្រចេះ កើតឡើង​ចំនួន​១១៧​លើក មនុស្ស​ស្លាប់​៨៨​នាក់ (​ប្រុស​៧៣​នាក់​) របួសធ្ងន់​១២៥​នាក់ (​ប្រុស​៩៧​នាក់​) របួសស្រាល​៧៤​នាក់ (​ប្រុស​៥២​នាក់​) ។ ខូចខាត​ម៉ូ​តូ​១០៧​គ្រឿង ។ មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​៨០​នាក់ ។ បើក​ល្មើស​ល្បឿន​៣៧​លើក និង​ស្រវឹង​១៥​លើក ។

១១-​ខេត្ត​មណ្ឌល​គី​រី កើតឡើង​ចំនួន​៤៧​លើក មនុស្ស​ស្លាប់​៩​នាក់ (​ប្រុស​៧​នាក់​) របួសធ្ងន់​៣៦​នាក់ (​ប្រុស​៣២​នាក់​) របួសស្រាល​២៨​នាក់ (​ប្រុស​២៦​នាក់​) ។ ខូចខាត​ម៉ូ​តូ​៣១​គ្រឿង ។ មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​២​នាក់ ។ បើក​ល្មើស​ល្បឿន​៣៩​លើក និង​ស្រវឹង​១​លើក ។

១២-​រាជធានី​ភ្នំពេញ កើតឡើង​ចំនួន​៣៩១​លើក មនុស្ស​ស្លាប់​២០៧​នាក់ (​ប្រុស​១៧៩​នាក់​) របួសធ្ងន់​៣២៦​នាក់ (​ប្រុស​២៨៥​នាក់​) របួសស្រាល​១៤៩​នាក់ (​ប្រុស​១២៨​នាក់​) ខូចខាត​ម៉ូ​តូ​៣៨២​គ្រឿង ។ មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​៣០៦​នាក់ ។ បើក​ល្មើស​ល្បឿន​១៥៩​លើក និង​ស្រវឹង​២៤​លើក ។

១៣-​ខេត្តព្រះវិហារ កើតឡើង​ចំនួន​៥០​លើក មនុស្ស​ស្លាប់​២៩​នាក់ (​ប្រុស​២១​នាក់​) របួសធ្ងន់​៥២​នាក់ (​ប្រុស​៤៥​នាក់​) របួសស្រាល​៣២​នាក់ (​ប្រុស​២៧​នាក់​) ។ ខូចខាត​ម៉ូតូ​៥៥​គ្រឿង ។ មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​៥២​នាក់ ។ បើក​ល្មើស​ល្បឿន​៣៣​លើក និង​ស្រវឹង​៧​លើក ។

១៤-​ខេត្តព្រៃវែង កើតឡើង​ចំនួន​១៧៤​លើក មនុស្ស​ស្លាប់​៨៤​នាក់​ប្រុស​៧០​នាក់​,​របួសធ្ងន់​១៩៥​នាក់​ប្រុស​១៤២​នាក់​,​របួសស្រាល​៩៧​នាក់​ប្រុស​៤១​នាក់​,​ខូចខាត​មូ​៉​តូ​១៨៣​គ្រឿង​,​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​១៨១​នាក់​,​បើក​ល្មើស​ល្បឿន​១១៨​លើក​,​ស្រវឹង​១៩​លើក ។

១៥-​ខេត្តពោធិ៍សាត់ កើតឡើង​ចំនួន​១៩៣​លើក មនុស្ស​ស្លាប់​៦៤​នាក់ ប្រុស​៥២​នាក់​, របួសធ្ងន់​១៨៥​នាក់ ប្រុស​១៣៩​នាក់​,​របួសស្រាល​១៤០​នាក់ ប្រុស​១០៦​នាក់​, ខូចខាត​ម៉ូតូ​២០៥​គ្រឿង​, មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​១០៧​នាក់​, បើក​ល្មើស​ល្បឿន​១២៤​លើក​, ស្រវឹង​៦​លើក ។

១៦-​ខេត្ត​រតនគីរី កើតឡើង​ចំនួន​១០១​លើក ស្លាប់​មនុស្ស​៤៦​នាក់ ប្រុស​៣៦​នាក់​,​របួសធ្ងន់​១០៧​នាក់ ប្រុស​៨៩​នាក់​, របួសស្រាល​៥២​នាក់ ប្រុស​៤០​នាក់​, ខូចខាត​ម៉ូ​តូ​១៣​គ្រឿង​, មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​៥៩​នាក់​, បើក​ល្មើស​ល្បឿន​២០​លើក​, ស្រវឹង​២៦​លើក ។

១៧-​ខេត្តសៀមរាប កើតឡើង​ចំនួន​៨២​លើក មនុស្ស​ស្លាប់​៨៣ ប្រុស​៧១​នាក់ របួសធ្ងន់​៦០​នាក់ ប្រុស​៤៤​នាក់​, របួសស្រាល​១១៥​នាក់ ប្រុស​៧០​នាក់​, ខូចខាត​ម៉ូ​តូ​៧៧​គ្រឿង​,​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​៦៧​នាក់​, បើក​ល្មើស​ល្បឿន​៤១​លើក​, ស្រវឹង​៦​លើក ។

១៨-​ខេត្ត​ព្រះ​សីហ​នុ កើតឡើង​ចំនួន​១៨៨​លើក មនុស្ស​ស្លាប់​៦២​នាក់ ប្រុស​៥១​នាក់​, របួសធ្ងន់​១៧១​នាក់ ប្រុស​១៣៨​នាក់​,​របួសស្រាល​១២៦​នាក់ ប្រុស​៩៣​នាក់​, ខូចខាត​ម៉ូ​តូ​១៩៩​គ្រឿង​, មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​១៩៧​នាក់​, បើក​ល្មើស​ល្បឿន​៩៤​លើក​, ស្រវឹង​២០​លើក ។

១៩-​ខេត្តស្ទឹងត្រែង កើតឡើង​ចំនួន​៥១​លើក មនុស្ស​ស្លាប់​២៤​នាក់ ប្រុស​១៦​នាក់​,​របួសធ្ងន់​៤៩​នាក់ ប្រុស​៣៦​នាក់​, របួសស្រាល​៤៤​នាក់ ប្រុស​៣៤​នាក់​, ខូចខាត​ម៉ូ​តូ​៥១​គ្រឿង​, មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​៨២​នាក់​, បើក​ល្មើស​ល្បឿន​១៨​លើក​, ស្រវឹង​៦​លើក ។

២០-​ខេត្តស្វាយរៀង កើតឡើង​ចំនួន​១១១​លើក មនុស្ស​ស្លាប់​៦៩​នាក់ ប្រុស​៤៥​នាក់​,​របួសធ្ងន់​១១៦​នាក់ ប្រុស​៧៦​នាក់​, របួសស្រាល​១២៩​នាក់ ប្រុស​៧៦​នាក់​, ខូចខាត​ម៉ូតូ​១៣៣​គ្រឿង​, មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​១០៧​នាក់​, បើក​ល្មើស​ល្បឿន​៣២​លើក​, ស្រវឹង​២៧​លើក ។

២១-​ខេត្តតាកែវ កើតឡើង​ចំនួន​២៣៩​លើក មនុស្ស​ស្លាប់​១០៦​នាក់ ប្រុស​១០៦​នាក់ ។ របួសធ្ងន់​២២៧​នាក់ ប្រុស​១៨៧​នាក់​,​របួសស្រាល​១៩៣​នាក់ ប្រុស​១៣២​នាក់​, ខូចខាត​ម៉ូ​តូ​២៦២​គ្រឿង​, មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​១០៩​នាក់​, បើក​ល្មើស​ល្បឿន​១១០​លើក​, ស្រវឹង​១៤​លើក ។

២២-​ខេត្ត​ឧត្ត​មាន​ជ័យ កើតឡើង​ចំនួន​៥៧​លើក មនុស្ស​ស្លាប់​៣៦​នាក់ ប្រុស​២៩​នាក់​, របួសធ្ងន់​៦៤​នាក់ ប្រុស​៤៦​នាក់​, របួសស្រាល​៣៣​នាក់​ប្រុស​២២​នាក់ ។ ខូចខាត​ម៉ូ​តូ​៥៥​គ្រឿង​,​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​៤៧​នាក់​, បើក​ល្មើស​ល្បឿន​២០​លើក​, ស្រវឹង​៨​លើក ។

២៣-​ខេត្ត​កែប កើតឡើង​ចំនួន​៧៦​លើក មនុស្ស​ស្លាប់​៩​នាក់ ប្រុស​៣​នាក់​, របួសធ្ងន់​៥៩​នាក់ ប្រុស​៤២​នាក់​, របួសស្រាល​៤៨​នាក់ ប្រុស​២៣​នាក់​, ខូចខាត​ម៉ូ​តូ​៨១​គ្រឿង​, មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​១៣​នាក់​, បើក​ល្មើស​ល្បឿន​៣៤​លើក​, ស្រវឹង​៨​លើក ។

២៤-​ខេត្ត​ប៉ៃលិន កើតឡើង​ចំនួន​៥១​លើក មនុស្ស​ស្លាប់​១៦​នាក់ ប្រុស​១៣​នាក់​,​របួសធ្ងន់​៥៨​នាក់ ប្រុស​៤២​នាក់​, របួសស្រាល​៤១​នាក់ ប្រុស​៣៣​នាក់​, ខូចខាត​ម៉ូ​តូ​៦១​គ្រឿង​, មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​៦៧​នាក់​, បើក​ល្មើស​ល្បឿន​១៩​លើក​, ស្រវឹង​១០​លើក ។

២៥-​ខេត្ត​ត្បូងឃ្មុំ កើតឡើង​ចំនួន​១២៦​លើក មនុស្ស​ស្លាប់​៨០​នាក់ ប្រុស​៦៤​នាក់​,​របួសធ្ងន់​១២៦​នាក់ ប្រុស​១០៥​នាក់​, របួសស្រាល​៧១​នាក់ ប្រុស​៥៣​នាក់​, ខូចខាត​ម៉ូតូ​១២៤​គ្រឿង​, មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​១៧៤​នាក់​, បើក​ល្មើស​ល្បឿន​៤៣​លើក​, ស្រវឹង​២៦​លើក ៕