​វិ​ធីសាស្រ្ដ​នៃ​ការ​ការ​ពារ​ធ្មេញ​អចិន្រ្ដៃយ៍​របស់កុមារ​ តាំង​ពី​កុមារ​មាន​អាយុ​ ៦ឆ្នាំ​ រហូត​ដល់កុមារ​ពេញ​វ័​យ​

​ការ​ថែ​​ទាំ​ធ្មេញ​កូន​តូច​ជា​ទី​ស្រឡាញ់​របស់​លោក​អ្នក​ឱ្យ​មានសុខ​​ភាពល្អ​ គឺ​ជា​ទំនួស​ខុស​ត្រូវរបស់​ឪពុក​ម្ដាយ ឬ​អាណាព្យាបាល​គ្រប់​រូប​។ ដើម្បី​ឱ្យ​ធ្មេញ​កូន​តូចរ​បស់​លោក​អ្នក​មាន​ភាព​រឹងមាំ​ល្អ ​ចាប់​តាំង​ពី​អាយុ ​៦​ឆ្នាំ ​រហូត​ដល់​ពេញ​វ័យ ​ទាម​ទារឱ្យ​ លោក​អ្នក​ដាស់តើនក្រើន​រំ​លឹក​កូនៗ​ឱ្យ​ដុស​ធ្មេញ​​ជាទៀង​ទាត់ ​ជ្រើស​រើសថ្នាំដុស​ធ្មេញ ដែលមាន​ផ្ទុក​សារ​ធាតុ ​Fluoride ​និង​ប្រើ​ច្រាស​ដុស​ធ្មេញ​ស្អាត ​ដែល​មាន​ភាព​ទាក់​ទាញ​ឱ្យ​កូនៗ​ចង់​ដុស​ធ្មេញ​។ ​ម្យ៉ាង​ទៀត ​ឪពុ​កម្ដាយ ​ឬ​អាណាព្យាបាល​គួរ​លើក​ទឹក​ចិត្ដ​កូនៗ​ឱ្យ​ថែ​ទាំ​សុខ​ភាព​ធ្មេញ ​ដោយ​ពាក្យ​សរសើរដូចជាថា ​ធ្មេញរ​បស់ពួក​គាត់​សស្អាត 
​ឬ​មាត់​មា​ន​ក្លិន​ប្រហើរ​ជាដើម​។ ​ថែម​ពី​លើ​នេះ​ទៀត ​លោក​អ្នក​គួរណែ​នាំ​កូន​ឱ្យ​ញ៉ាំ​អាហារណា ​ដែល​សម្បូរ​សារ​ធាតុ​ប្រឆាំង​នឹង​អុក​ស៊ីដកម្ម ​និងសារធាតុចិញ្ចឹម​ ដែល​ជួយ​រក្សា​ធ្មេញ​ឱ្យ​រឹង​មាំ ​ឬ​ជ្រើស​រើស​យក​ការ​ថែ​ទាំ​បែប​ទន្ដ​សា​ស្រ្ដ​ដូច​ជា ​Fissure Sealant​ ជា​ដើម។​ ដើម្បី​ឱ្យ​លោក​អ្នក ​ស្វែងយល់​កាន់​តែ​ច្បាស់​អំពី​ការថែ​ទាំ​ធ្មេញកូន​តូច​ឱ្យ​រឹងមាំ វិទ្យុ​ឃូល​បាន​ធ្វើបទ​សម្ភាស​ន៍​ជា​មួយ លោក​ស្រ្ដី​ទន្ដបណ្ឌិត ​សូវ សុខយី(​Sov Sokyi) ​អ្នក​ឯកទេស​ផ្នែក​ដាំបង្គោល​ធ្មេញ​ក្នុង​ឆ្អឹង ​នៃ​មន្ទីរ​ព្យាបាល​ធ្មេញ​សុវណ្ណភូមិ ​ដើម្បីផ្ដល់​កិត្ដិយស​បក​ស្រា​យ​នូវ​ខ្លឹម​សារ​ទាំងស្រុង​ដូច​ខាង​ក្រោម​នេះ​៖​
​វិ​ធីសាស្រ្ដ​នៃ​ការ​ការ​ពារ​ធ្មេញ​អចិន្រ្ដៃយ៍​របស់កុមារ​ តាំង​ពី​កុមារ​មាន​អាយុ​ ៦ឆ្នាំ​ រហូត​ដល់កុមារ​ពេញ​វ័​យ​
​១. ​នៅ​ពេល​កុមារ​មាន​អាយុ ៦​ឆ្នាំ ​ឪពុក​ម្ដាយ ​ឬ​អាណាព្យាបាល​ចាំ​បាច់​ត្រូវ​តែ​នាំ​កុមារ​ទៅ​ជួប​ពិគ្រោះ​ជា​មួយ​ទន្ដបណ្ឌិត ​ដើម្បី​សុំ​ការ​ណែនាំ ​ជា​ពិសេស​គឺវិ​ធី​សាស្រ្ដក្នុងការ​​ថែទាំ​ធ្មេញ​។ ​ទន្ដ​បណ្ឌិត​អាច​ណែ​នាំ​នូវ​វិធីសាស្រ្ដ​ថែ​ទាំ​ធ្មេញ​មួយ​ចំនួន​ដូច​ជា​៖​
​Fissure ​Sealants​​Sealant​ អាច​ជួយការ​ពារ​ធ្មេញ​កូនរ​បស់​លោក​អ្នក កុំឱ្យកើតរោគ​ពុក​ធ្មេញ ​ដែល​ឈានដល់ការ​ប៉ះ​ធ្មេញ ឬ​ព្យាបាល​ដក​ដាក់​ធ្មេញ​ជា​ដើម​។ Sealant គឺជាផ្លាស្ទីកម្យ៉ាង ​សម្រាប់​បិទទៅ​លើផ្ទៃទំពាររបស់​ធ្មេញ ​ដែល​ធ្វើ​ឱ្យ​ធ្មេញ​ចៀស​ផុតពីរោគពុក​ធ្មេញ ហើយម្យ៉ាងនៅ​លើ​ផ្ទៃទំពារ​របស់ធ្មេញ​ថ្គាមគឺមាន​ចង្អូរ ឬ​ក្រឡាតូច​ៗ ​បើ​​ទោះ​បី​ជា​យើង​ដុស​សម្អាត​យ៉ាង​ណាក៏​ដោយ ក៏​លំបាកនឹងសម្អាតចង្អូរ​ធ្មេញនោះដែរ។ ដូច្នេះ ​ចំណីអាហារ ដែល​មាន​ជាតិ​ស្អិត ដែល​ជាប់​នឹង​ចង្អូរ​ធ្មេញ ​នឹង​ធ្វើ​ឱ្យ​ធ្មេញ​ពុក​។​ ការ​​ធ្វើ Fissure ​Sealant នេះ​នឹង​បិទ​នូវ​ចង្អូរ​ធ្មេញ​ទាំង​អស់ ​ហើយចៀស​ផុត​ពីរោគពុក​ធ្មេញនេះ​ ហើយការ​បិទ​ប៉ះ​នេះវាមិន​មាន​ផល​ប៉ះ​ពាល់ដល់​កំណាំ​(ការខាំ)​ធ្មេញ​នោះ​ឡើយ​។​
​របៀបនៃការធ្វើ​ជាដំបូង ទន្ត​បណ្ឌិតចាប់​ផ្ដើមពិនិត្យ​ថា ​តើធ្មេញមាន​ពុកដែរឬអត់ បន្ទាប់​មក​គ្រាន់តែអនុវត្ដ​នូវ​ការ​លាង​សម្អាត​ចង្អូរ​នៃ​ផ្ទៃ​ទំពារ ​បន្ទាប់មកទៀត​ ប្រើ​ថ្នាំសម្រាប់​បិទតាមបច្ចេកទេស ​ហើយការធ្វើ​នេះគឺគ្មានការឈឺ​ចាប់ ចាក់​ថ្នាំ ​ឬ​ឆាប រ៉​ធ្មេញ​នោះឡើយ​។ Fissure Sealant នេះ​ត្រូវធ្វើទៅ​លើធ្មេញ​អចិន្រ្ដៃយ៍ ​ដែល​បាន​ដុះ​ជា​បន្ដ​បន្ទាប់រហូត​ដល់​កុមារ​មានអាយុ ១២ ដល់ ១៣ឆ្នាំ។​
​​២.  ការសម្អាតធ្មេញ​ឱ្យ​បានត្រឹម​ត្រូ​វ និងទៀង​ទាត់យ៉ាង​តិច​ពីរដង​ក្នុង​មួយ​ថ្ងៃ ​ឪពុក​ម្ដាយ​ត្រូវ​ដាស់​តឿន​កូនៗ​របស់​គាត់​ធ្វើ​ការដុស​ធ្មេញឱ្យបានទៀងទាត់ បន្ទាប់ពីកូន​ៗដុសធ្មេញហើយត្រូវឱ្យ​កូន​ហា​មាត់​ឱ្យមើល​ដើម្បី​ពនិត្យ​ថា ​តើ​កូន​ដុស​ធ្មេញ​បាន​ស្អាត ​ឬ​នៅ។​
•​គួរ​តែប្រើ​ថ្នាំ​ដុ​ស​ធ្មេញ​រសជា​តិ​ផ្លែ​ឈើ ​ដែលមាន​សារធាតុ Fluorides ​និង​ច្រាស​ដុស​ធ្មេញ​ស្អាត​ៗ ដើម្បី​ទាក់ទាញ​ឱ្យពួក​គាត់​ចង់​ដុស​ធ្មេញ​។​•​ត្រូវនិយាយ​លើក​ទឹក​ចិត្ដដល់កូន​ៗ ​ថា​ធ្មេញរបស់​ពួក​គាត់សស្អាត​ និង​មាត់​មាន​ក្លិន​ក្រអូប​ជា​ដើម​។
៣.  ​អាហារ​បំប៉នក៏​ជួយឱ្យ​ធ្មេញ​រឹង​មាំ​ផង​ដែរ​ ហើយ​អាហារ​បំប៉នមានតួនាទីសំខាន់​ក្នុងការ​ជួយ​ឱ្យធ្មេញ​រឹង​មាំ ​ដោយ​សារ​មាន​មាន​​ផ្ទុកសារ​ធាតុប្រឆាំងនឹង​អុកស៊ីដកម្ម(Antioxidants) និងសារធាតុចិញ្ចឹម​(Nutrition)​យ៉ាង​សម្បូរ​បែប ដោយ​សារ​ធាតុទាំង​អស់​នេះគេបាន​រកឃើញមាននៅក្នុងបន្លែ ​ផ្លែឈើ ​និងគ្រាប់​ធញ្ញជាតិជា​ដើម​។
៤. មិន​​គួរទទួល​ទានអាហារ ដែល​មានជាតិ​ស្ករ ឬជាតិស្អិត​ច្រើនពេក​ទេ ​ជាពិសេស​គួរ​ចៀសវាងភេសជ្ជៈ​ ដែលមាន​ជាតិ​ស្ក​រច្រើន​។ ហើយត្រូវ​ធ្វើ​ការ​ណាត់​ជួប​ជាមួ​យ​ទន្ដ​បណ្ឌិត ​ជា​រៀងរាល់ ​៦ខែ​ម្ដង៕ អត្ថបទ៖ ដេវីដ