​សហរដ្ឋ​អាមេរិក​ជា​ប្រទេស​ដែល​មាន​ក្រុម​សកម្មប្រយុទ្ធ​ ISIS រាប់ពាន់នា​ក់កំ​ពុង​រស់​នៅ​

យោង​តាម​សេចក្តី​រាយការណ៍​របស់​សារព័ត៌​មាន ​WND​ កាល​ពី​ថ្ងៃ​ទី​២៨ ​ខែវិច្ឆិកា​ កន្លង​ទៅ​បាន​ឲ្យដឹ​ង ​ថា ​សហរដ្ឋ​អាមេរិកកំពុង​ក្លាយជា​ប្រទេស​មួយ​ដែលមាន​ក្រុម​សកម្ម​ប្រយុទ្ធ I​SIS ​រាប់ពាន់​នាក់រ​ស់​នៅ​។ ​ហើយ​នេះ​គឺ​ជា​ការ​គម្រាម​មួយ​សម្រាប់​អាមេរិក ​ព្រោះ​ថាក្រុម​សកម្ម​ប្រយុទ្ធ I​SIS ​ទាំង​នោះ​អាច​នឹង​រៀប​ ចំ​ផែន​ការ​វាយប្រហារ​ណា​មួយ ​ដែល​មាន​ភាពស្រដៀងនឹងការវាយ​ប្រហារ​នៅទី​ក្រុង​ប៉ារីស ​ប្រទេស​ បារាំង​​។​​សហរដ្ឋ​អាមេរិក​ជា​ប្រទេស​ដែល​មាន​ក្រុម​សកម្មប្រយុទ្ធ​ ISIS រាប់ពាន់នា​ក់កំ​ពុង​រស់​នៅ​
​គួររំលឹក​ថា មូលហេតុ​ដែល​នាំឲ្យ​មានក្រុមសកម្ម​ប្រយុទ្ធ​រដ្ឋអ៊ីស្លាមរ​ស់នៅ​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក ​ច្រើន​បែប​នេះ ​ក៏​ដោយសារតែ​អាមេរិក​​គឺជា​​ប្រទេស​មួយដែលបាន​ទទួល​ជនអន្តោប្រវេសន៍​៧​ម៉ឺននាក់ ឲ្យ​មក​រស់​នៅ​ទឹក​ដី​រ​បស់​ខ្លួន​ក្នុង​មួយឆ្នាំៗ ហើយ​ភាគ​ច្រើន​នៃ​ជនភៀស​ខ្លួន​ទាំង​នោះ​មានប្រភព​មក​ពី​ ប្រទេស ​អ៊ីរ៉ាក់​ និង ​សូម៉ាលី​៕
ដោយ៖ ស៊ាវ ឈាន
ប្រភព៖ WND