ចង់​ឆាប់​គេង​លក់​សាក​ញ៉ាំ​អាហារ​ទាំងនេះ​សិន​ទៅ​

ចង់​ឆាប់​គេង​លក់​សាក​ញ៉ាំ​អាហារ​ទាំងនេះ​សិន​ទៅ​

​អ្នកខ្លះ​មាន​បញ្ហា​ច្រើន​នៅពេល​កំពុង​តែ​គេង​។ អ្នកខ្លះ​ទៀត​បែរជា​ពិបាក​នឹង​ការ​គេង​លក់ ចេះ​តែ​ភ្ញាក់​នៅពេល​ពាក់​កណ្តាលយប់ ពេល​គេង​អារម្មណ៍​មិន​ស្ងប់ និង​ខ្លះទៀត​កើត​ជំងឺ​គេង​មិន​លក់​តែម្តង​។ លើ​លោក​នេះ​មាន​បញ្ហា​នៃ​ការ​គេង​ច្រើនណាស់​ដែល​មនុស្ស​រាប់លាន​អ្នក​កំពុងតែ​ជួបប្រទះ​។ មនុស្ស  វ័យ​កណ្តាល​ភាគច្រើន​ជួប​បញ្ហា​ការ​គេង​មិន​គ្រប់គ្រាន់ ឬ​មិន​អាច​គេង​លក់​តែម្តង​។ យើង​គ្រប់គ្នា​ត្រូវការ​គេង​ដើម្បី​រក្សា​អារម្មណ៍​ឱ្យនៅ​ល្អ ប្រព័ន្ធ​ភាពស៊ាំ​ធ្វើ​ការត្រឹមត្រូវ មាន​សមត្ថភាព​ផ្ចង់​អារម្មណ៍ ថែរក្សា​ស្បែក​ឱ្យមាន​សុខភាព​ល្អ បង្ការ​ជំងឺ​បេះដូង និង​អ្វីៗ​ជាច្រើន​ទៀត​។

​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ក្នុង​ការកាត់បន្ថយ​បញ្ហា​នៃ​ការ​គេង​នោះ​គឺ​ត្រូវ​មាន​របប​អាហារ​ផ្តល់​សុខភាព​ដែរ​។ មាន​អាហារ​ច្រើនណាស់​ដែល​អ្នក​អាច​ប្រើ​ដើម្បី​ជួយ​ឱ្យ​គេង​លក់​ស្រួល​។ ការ​ញ៉ាំ​អាហារ​ទាំងនេះ​អាច​ធ្វើឱ្យ​អ្នក​គេង​កាន់តែ​មិនសូវ​មាន​បញ្ហា និង​សប្បាយ​ចិត្ត​ទៀត​។

​អង្ករ​សម្រូប​
​អង្ករ​ប្រភេទ​គ្រាប់​ធម្មជាតិ​មាន​សម្បក​ជាប់​តិចៗ​បែបនេះ​អាច​ជួយ​បង្កើន​ការផលិត​សារធាតុ Serotonin បាន​យ៉ាង​ល្អ សម្រាប់​ជំរុញ​ដល់​ការ​គេង​។ អាហារ​បែបនេះ​មាន​សារធាតុ Complex Carbohydrates ច្រើន​។ អ្នក​ក៏​គួរតែ​ចៀសវាង​អាហារ​ដែល​មាន​សារធាតុ Simple Carbohydrates ព្រោះ​វា​ទៅ​កាត់បន្ថយ​សារធាតុ Serotonin​ក្នុង​ខ្លួន ដូចជា​នំ​បុ័ង នំ​ឃេក និង​ភីហ្សា​ជាដើម​។

ចេក​
ផ្លែ​ចេក​គឺជា​ប្រភព​នៃ​សារធាតុ​ប៉ូ​តា​ស្យូម និង​វីតាមីន B ដ៏​ល្អ​មួយ​ដែល​វា​មាន​សារៈសំខាន់​ក្នុង​ការផលិត​សារធាតុ Melatonin ដែល​ជា​អ័រម៉ូន​ជំរុញ​ដល់​ការ​គេង និង​ផលិត​ចេញពី​ក្រពេញ Pineal Gland​។

ខ្លាញ់​ប្រភេទ Unsaturated Fats
ខ្លាញ់​ដែល​ល្អ​ចំពោះ​សុខភាព​បេះដូង​មួយ​នេះ​នឹង​ជួយ​បង្កើន​សុខភាព​បេះដូង និង​ពង្រឹង​ដល់​ការផលិត​សារធាតុ serotonin ក្នុង​រាងកាយ​ផងដែរ​។ ខ្លាញ់​ប្រភេទ​នេះ​អាច​រកបាន​ក្នុង​សណ្តែក និង​ត្រី​។

ទឹកដោះគោក្តៅ​ឧណ្ហៗ​
ទឹកដោះគោក្តៅ​ឧណ្ហៗ​តែងតែ​ជា​ជម្រើស​ព្យាបាល​ដ៏​ល្អ​មួយ​នៅពេល​មាន​បញ្ហា​នៃ​ការ​គេង ប៉ុន្តែ​ផលិតផល​ធ្វើ​ពី​ទឹកដោះ​ក៏​អាចធ្វើ​បាន​ដែរ​។ ជាតិ​កាល់ស្យូម​នឹង​ជួយ​ខួរក្បាល​ផលិត​សារធាតុ Tryptophan និង ជួយ​បន្ធូរ​ចលនា​របស់​សាច់ដុំ​។ ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ទាប​សុទ្ធ​តែ​អាច​ជំរុញ​ដល់​ការ​គេ​ង​បាន​ទាំងអស់​។

ការ​គេង​មិន​គ្រប់គ្រាន់​មាន​ផលប៉ះពាល់​អវិជ្ជមាន​ច្រើន​ណាស់​ដល់​រាងកាយ​។ ដូច្នេះ​ដើម្បី​បង្ការ​ផល​រំខាន​អស់ទាំង​នេះ យើង​ត្រូវតែ​គេង​ឱ្យបាន​គ្រប់គ្រាន់​។ រឿង​ដំបូង​គេ​នោះ​គឺ​ត្រូវ​ផ្លាស់ប្តូរ​របប​អាហារ ការ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព និង​ញ៉ាំ​អាហារ​ណា​ដែល​ជំរុញ​ដល់​ការ​គេង​ឱ្យបាន​ច្រើន​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។