​ដឹង​អត់ថា​ខ្ទឹមបារាំង​ជួយ​ឱ្យ​សក់​ឆាប់​ដុះ​ដោយ​របៀប​ណា​ដែរ​ទេ​?

​ដឹង​អត់ថា​ខ្ទឹមបារាំង​ជួយ​ឱ្យ​សក់​ឆាប់​ដុះ​ដោយ​របៀប​ណា​ដែរ​ទេ​?

​មនុស្ស​យើង​គ្រប់​គ្នា​នឹង​ត្រូវ​ជ្រុះ​សក់​ជា​រៀងរាល់ថ្ងៃ រហូត​ដល់​ពីរ​បី​ពាន់​សរសៃ​ក្នុង​មួយថ្ងៃ​។ ប៉ុន្តែ​ការ​ជ្រុះ​សក់​ច្រើនពេក​អាច​ជា​សញ្ញា​របស់​ជំងឺ Alopecia ឬ​ជំងឺ​សក់​ក្បាល​ផងដែរ​។

​ជំងឺ​សក់​ដូចជា Alopecia ត្រូវការ​ការព្យាបាល ឬ​ថ្នាំ​ព្យាបាល​ពិសេស​។ បើសិន​ជា​អ្នក​ជ្រុះ​សក់​ច្រើនពេក ប៉ុន្តែ​មិន​មាន​ការ​ជ្រុះ​សក់​ធ្ងន់ធ្ងរ​ទេ​នោះ វា​អាច​ជា​សំណួរ​មួយ​ដែល​ត្រូវ​ការថែរក្សា​សក់​ហើយ​។ បើសិន​ជា​បញ្ហា​របស់​អ្នក​ពិតជា​មិន​អាក្រក់​តាម​អ្នក​គិត​មែន​នោះ ការព្យាបាល​តិចតួច​អាច​ដោះស្រាយបាន  ហើយ​។

​ខ្ទឹមបារាំង​គឺជា​ការព្យាបាល​ដោយ​ខ្លួនឯង​ដ៏​អស្ចារ្យ​មួយ​សម្រាប់​បង្ការ​សក់​ជ្រុះ ព្រោះ​វា​អាច​ជួយ​ជំរុញ និង​ពន្លឿន​ដល់​ការលូតលាស់​សក់​បាន​។ នេះ​ដោយសារ​តែ​ខ្ទឹម​មាន​ជាតិ​ស្ពាន់ធ័រ​ច្រើន​។ ទឹក​របស់​វា​អាច​ជួយ​ជំរុញ​ដល់​ចរន្តឈាម​រត់ និង​ពង្រឹង​ដល់​ភាពរឹងមាំ​របស់​សក់​ថែមទៀត​ផង​។ វា​នឹង​ទៅ​បញ្ឈប់​រាល់​បាក់តេរី និង​ការ​រលាក​ទាំងអស់​ចេញពី​ស្បែកក្បាល​។ ទឹក​ខ្ទឹមបារាំង​ក៏​អាច​ការពារ​ជាតិ​ប្រូតេអ៊ីន​ក្នុង​សក់ និង​ធ្វើឱ្យ​វា​កាន់តែ​រឹងមាំ​ជាង​មុន ព្រមទាំង​បង្កា​រសក់​ខូច​ទៀត​។
 

​របៀប​នៃ​ការប្រើប្រាស់​
​ទឹក​ខ្ទឹមបារាំង​ឆៅ​៖ ចូរ​កិន​ខ្ទឹមបារាំង​ពីរ​បី​ផ្លែ​ដើម្បី​យក​ទឹក​របស់​វា​ទៅ​ម៉ាស្សា​នៅ​លើ​ស្បែកក្បាល​។ រួច​ទុក​វា​ចោល ៣០​នាទី​ឡើង​ទៅ​។ ចូរ​លាង​សម្អាត​វា​ជាមួយនឹង​សាប៊ូកក់សក់ និង​លាបប្រេង​អប់ស​ក់​ដើម្បី​បន្ថយ​ក្លិន​របស់​ខ្ទឹម​បារាំង​។ ចូរ​ធ្វើបែបនេះ​បី ដង​ក្នុង​មួយ​សប្តាហ៍ ឬ​ច្រើន​ជាង​នេះ​ក៏​បាន​ដែរ​។

​ខ្ទឹម​បារាំង និង​ទឹកឃ្មុំ​៖ ចូ​រលាយ​ទឹកឃ្មុំ​ជាមួយ​នឹង​ទឹក​ខ្ទឹម​បារាំង​។ ចូរ​យក​ល្បាយ​នេះ​ទៅ​ម៉ាស្សា​ស្បែកក្បាល​។ ទឹកឃ្មុំ​នឹង​ជួយ​បង្កើន​ការលូតលាស់​របស់​សក់ និង​បង្កា​រការ​ខូច​ឬ​ស​សក់​។ ចូរ​ធ្វើបែបនេះ​ជា​រៀងរាល់ថ្ងៃ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។