Update: បញ្ជូនអ្នកបើក CRV បុកម៉ូតូពីក្រោយ ស្លាប់២នាក់ឪពុកកូន ទៅតុលាការ (Video Inside)

ព្រះសីហនុ៖ ប្រភពព័ត៌មានពីខេត្តព្រះសីហនុ រាយការណ៍ឱ្យ ដឹង នៅថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ថា ដែលបុកម៉ូតូពីក្រោយ ស្លាប់២នាក់ឪពុកកូន និងប្រពន្ធបុកបាក់ជើងនោះ ត្រូវបានបញ្ជូនទៅតុលាការហើយ នៅល្ងាចអាទិត្យនេះ។ 

រីសពជនរងគ្រោះដែលជាមន្រ្តីបរិស្ថាន និងកូនស្រី ត្រូវធ្វើពិធីបញ្ចុះសព រួចរាល់ហើយនៅល្ងាច ថ្ងៃអាទិត្យនេះ ខណៈភរិយាជាប្រពន្ធ ត្រូវបានក្រុមគ្រូពេទ្យ កាត់ជើងម្ខាង ដើម្បីសង្រ្គោះជីវិត។

សវតារឿង៖

ព្រះសីហនុ៖ កាលពីវេលាម៉ោង ១៨:៤០នាទី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២០៥-២០៦ ត្រង់ចំណុច ស្ពានទឹកសាប ក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង បង្កដោយ រថយន្ត ០១គ្រឿងម៉ាក់ HONDA CRV ពណ៏ ស្គរ ពាក់ផ្លាកលេខ ភ្នំពេញ2AA-4902 ។
សេចក្តីរាយការណ៍ពីស្នងការរដ្ឋាន ខេត្តព្រះសីហនុឲ្យដឹង នៅថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៥ នេះថា រថយន្តនេាះ បើកបរដោយឈ្មោះ សួន ផល ភេទ ប្រុស អាយុ ៦៥ឆ្នាំ មានទីលំនៅសង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ មានទិសដៅពីភ្នំពេញ ឆ្ពោះមក ខេត្តព្រះសីហនុ លុះមកដល់ចំណុចកើតហេតុ បានបុកចំពីខាងក្រោយម៉ូតូ ០១គ្រឿងម៉ាក HONDA WAVE ពណ៌ ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ចាន់ ហៀន ភេទ ប្រុស អាយុ ៤៩ឆ្នាំ មានអ្នករួមដំណើរចំនួន ០២នាក់គឺប្រពន្ធឈ្មោះ ភាព ស្រីទូច អាយុ ៤២ឆ្នាំ និងកូនស្រីឈ្មោះ លី ហួន អាយុ ប្រហែល៥ឆ្នាំ អ្នកទាំងបីនាក់មានទីលំនៅ ភូមិឃុំកើតហេតុ មានទិសដៅស្របគ្នាជាមួយរថយន្ត។
គ្រោះថ្នាក់នេះបណ្តាល អោយស្លាប់មនុស្សចំនួន ០២នាក់អ្នកបើកបរម៉ូតូ និងកូនស្រី ចំណែកប្រពន្ធអ្នកបើកបររងរបួស បាក់ជើងឆ្វេង កំពុងសម្រាកព្យាបាលនៅ គ្លីនិករស្មី សេតេ។
រីឯវត្ថុតាងរថយន្ត និង ម៉ូតូ បានយកមករក្សាទុកនៅការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក និងអ្នកបើកបររថយន្ត បានធ្វើការឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីបញ្ជូនទៅ សាលាដំបូងខេត្ត៕

Update: បញ្ជូនអ្នកបើក CRV បុកម៉ូតូពីក្រោយ ស្លាប់២នាក់ឪពុកកូន ទៅតុលាការ (Video Inside)
Update: បញ្ជូនអ្នកបើក CRV បុកម៉ូតូពីក្រោយ ស្លាប់២នាក់ឪពុកកូន ទៅតុលាការ (Video Inside)
Update: បញ្ជូនអ្នកបើក CRV បុកម៉ូតូពីក្រោយ ស្លាប់២នាក់ឪពុកកូន ទៅតុលាការ (Video Inside)

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត