វណ្ណ វ​លក្ខណ៍ លេប​ពាក្យ​សន្យា​រឿង​តែងខ្លួន​សិច​ស៊ី​ជាង​មុន

រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​តារា​ថ្មី​កញ្ញា​វណ្ណ វ​លក្ខណ៍ ហ៊ាន​សម្តែង​សម្រស់​ដើមទ្រូង​ក៏​ដោយ តែ​នាង​ហាក់​នៅ​ស្ទាក់ស្ទើរ​ក្នុង​ការ​ដណ្តើម​យក​តំណែង​ជា​កំពូល​តារា​សិច​ ស៊ី​នៅ​កម្ពុជា ។ វ​លក្ខណ៍​ហាក់​នៅ​ខ្លាច​សំឡេង​រិះគន់​ស្រប​ពេល​កេរ្តិ៍ឈ្មោះ  ល្បី​ឡើង​ៗ ។

កញ្ញា​វណ្ណ វ​លក្ខណ៍ ជាតា​រា​និយម​សម្តែង​ជា​តួអង្គ​ក្រមិចក្រមើម និង​កាច​ឆ្នាស ពិសេស​នោះ​ទស្សនិកជន​ស្គាល់​នាង​តាម​រយៈ​ការ​បង្ហាញ​រូបភាព​សិច​ស៊ី​ជា​ ច្រើន​សន្លឹក​នៅ​លើ​ទំព័រ​សារព័ត៌មាន ។ កន្លង​មក​វ​លក្ខណ៍​និយាយ​ថា នៅ​ចុងឆ្នាំ​២០១៥ ឬ​ដើមឆ្នាំ​២០១៦ នាង​នឹង​បង្ហាញ​រូបភាព​សិច​ស៊ី​ជាង​ពេល​មុន​ជា​ច្រើន​សន្លឹក ដើម្បី​ទាក់ទាញ​ភ្នែក​មហាជន ។ ថ្វីបើ​បែប​នោះ​ក្តី តែ​វណ្ណ វ​លក្ខណ៍​មិន​អាច​ធ្វើ​ដូច​តារា មុន​ៗ និង​មិន​ចង់​ប្រជែង​តារា​សិច​ស៊ី​ណា​ទេ ។ វ​លក្ខណ៍​និយាយ​ថា «​អត់់​ទេ​នាង​ខ្ញុំ​អត់​ចង់​គិត​រឿង​ផ្តួល​អ្នក​ណា​នោះ​ទេ នាង​ខ្ញុំ​ធ្វើ​អ្វី​តែ​លើ​សមត្ថភាព​ខ្លួន​ប៉ុណ្ណោះ​។ មាន​តារា​ស្រី​ជា​ច្រើន​គាត់​ពិតជា​ហ៊ាន​ធ្វើ ដោយ​សូ​ម្បី​តែ​រូប​នាង​ខ្ញុំ ក៏​សរសើរ​ដែរ និង​គិត​ថា​ពេល​ខ្លះ​យើង​ពិតជា​មាន​ចំណុច​ខ្វះខាត​មិន​អាច​ធ្វើ​ដូច​គាត់​ បាន ទោះជា​នាង​ខ្ញុំ​ហ៊ាន​ថតរូប​សម្ញែង​សម្រស់​យ៉ាងណា​ក៏​ដោយ នៅ​តែ​គិត​ថា​ខ្វះខាត​នៅឡើយ​ដែរ​» ។

នៅ​ដើមឆ្នាំ​២០១៥ កញ្ញា​វណ្ណ វ​លក្ខណ៍ បាន​បញ្ចេញ​រូបភាព​សិច​ស៊ី​ជា​ច្រើន​សន្លឹក ជា​រូបភាព​ពត់ពេន​ខ្លួន​នៅ​លើ​គ្រែ ជាមួយនឹង​ដងខ្លួន​តូច​ស្រ​ឡូ​ន​ដែល​ធ្វើ​ឱ្យ​បុរស​ភ្លឹក​ភ្លាំង​នឹង​ភាព​សិច ​ស៊ី​របស់​នាង ។ ពេល​នោះ​វ​លក្ខណ៍​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​មហាជន ។ ពិសេស​តាម​បណ្ដា​ផលិតកម្ម​មួយ​ចំនួន​សម្លឹង​ឃើញ​ពី​ទេព​កោសល្យ​សិល្បៈ​របស់​ នាង​ធ្វើ​ឱ្យ​នាង​មានឱកាស​ទទួល​បានការ​ងារ​ច្រើន ពោល​គឺ​នាង​ទទួល​បានការ​ងារ​សិល្បៈ​ច្រើន​ជាង​ឆ្នាំ​២០១៤ ។ ជាក់ស្តែង​នៅ​ចុងឆ្នាំ​២០១៥​នេះ​វ​លក្ខណ៍​ទើប​ទទួល​បាន​តំណែង​តួឯក​ស្រី​នៅ​ ក្នុង​រឿង​ភាគ​របស់​ស្ថានីយទូរទស្សន៍​មួយ​ដោយ​ក្នុង​រឿង​នោះ វ​លក្ខណ៍​សម្តែង​ជា​តួអង្គ​ក្រមិចក្រមើម ។

តាម​រយៈ​ប្រជាប្រិយភាព​ដែល​កំពុង​តែ​ទទួល​បាន​នេះ មហាជន​យល់​ថា វ​លក្ខណ៍​នឹង​តុបតែង​ខ្លួន​សិច​ស៊ី​ជាង​មុន ព្រមទាំង​បង្ហាញ​ទស្សនិកជន​តាម​ការ​សន្យា​ជាក់​ជា​មិន​ខាន ។ ផ្ទូ​យ​ទៅ​វិញ កញ្ញា​វណ្ណ វ​លក្ខណ៍ បញ្ជាក់​ថា «​នាង​ខ្ញុំ​ចង់​រក្សា​ពាក្យ​សន្យា​នោះ​ណាស់ ប៉ុន្ដែ​កន្លង​មក​នៅ​ពេល​រូបភាព​របស់​នាង​ខ្ញុំ​ចេញ​លើ​ទំព័រ​សារព័ត៌មាន មាន​ទាំង​ការ​សរសើរ និង​ការ​រិះគន់ ដូច្នេះ​នាង​ខ្ញុំ​ពុំ​សូវ​ហ៊ាន​ថតរូប​បែប​នេះ​ទៀត​ទេ បើ​សិច​ស៊ី គឺ​សិច​ស៊ី ល្មម​ៗ គឺ​នាង​ខ្ញុំ​អាច​ធ្វើ​បាន ។ នាង​ខ្ញុំ​អាច​ទទួលស្គាល់​ថា ការ​ធ្វើខ្លួន​ជាតា​រា យេ​ៗ លេច​លើ​ស្មើ​ក្រោម​អាច​ទទួល​បានការ​ទាក់ទាញ តែ​នោះ​ជា​រឿង​ម្យ៉ាង ប៉ុន្តែ​រឿង​សំខាន់ គឺ​ទេព​កោសល្យ​ដែល​ចេញពី​សមត្ថភាព​ក៏​ជា​រឿង​មួយ​សំខាន់ ។

ម្ល៉ោះហើយ​ពេល​ខាង​មុខ​នាង​ខ្ញុំ​បាន​ក្លាយជា​តួឯក​ស្រី​ក្នុង​ភាពយន្ត​ ភាគ​មួយ​របស់​ស្ថានីយទូរទស្សន៍ នាង​ខ្ញុំ​នឹង​ខំ​សម្តែង​ឲ្យ​អស់ពី​សមត្ថភាព ធ្វើ​យ៉ាងណា​ឲ្យ​មានការ​ទាក់ទាញ ស្រប​ពេល​ដែល​អំឡុង​ពេល​នេះ​កេរ្តិ៍ឈ្មោះ​របស់​នាង​ខ្ញុំ​ចាប់ផ្តើម​មានការ​ ទទួលស្គាល់​ច្រើន ។ ដូច្នេះ​ហើយ​នាង​ខ្ញុំ​នឹង​ចាប់​យក​ឱកាស​ជាតា​រា​លេចធ្លោ​ដូច​រៀមច្បង មុន​ៗ​ឲ្យ​ទាល់តែ​បាន​» ៕

វណ្ណ វ​លក្ខណ៍ លេប​ពាក្យ​សន្យា​រឿង​តែងខ្លួន​សិច​ស៊ី​ជាង​មុន
វណ្ណ វ​លក្ខណ៍ លេប​ពាក្យ​សន្យា​រឿង​តែងខ្លួន​សិច​ស៊ី​ជាង​មុន
វណ្ណ វ​លក្ខណ៍ លេប​ពាក្យ​សន្យា​រឿង​តែងខ្លួន​សិច​ស៊ី​ជាង​មុន
វណ្ណ វ​លក្ខណ៍ លេប​ពាក្យ​សន្យា​រឿង​តែងខ្លួន​សិច​ស៊ី​ជាង​មុន
វណ្ណ វ​លក្ខណ៍ លេប​ពាក្យ​សន្យា​រឿង​តែងខ្លួន​សិច​ស៊ី​ជាង​មុន
វណ្ណ វ​លក្ខណ៍ លេប​ពាក្យ​សន្យា​រឿង​តែងខ្លួន​សិច​ស៊ី​ជាង​មុន

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត