ព្រឹក​នេះ ពលរដ្ឋ​២​ឃុំ​ជាង​២០០​នាក់​ក្នុងស្រុក​រុក្ខ​គិរី បន្ត​ការ​តវ៉ា​រឿង​ដី​អភិរក្ស​សហគមន៍​នៅ​មុខ​សាលាខេត្ត​បាត់​ដំបង

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា គិត​ត្រឹម​វេលា​ម៉ោង​០៨ និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ វិច្ឆិកា ២០១៥ នេះ មាន​ប្រជា​ពល​រដ្ឋ​​ប្រហែល​២៥០​នាក់ មក​ពី​ឃុំ​ស្ដុក​ប្រវឹក និង​ឃុំ​ព្រៃ​ត្រឡាច ក្នុងស្រុក​រុក្ខ​គិរី នាំ​គ្នា​ឡើង​រថយន្ត​ធ្វើ​ដំណើរ​មក​សាលាខេត្ត​បាត់ដំបង ដើម្បី​ធ្វើការ​តវ៉ា​សា​ជា​ថ្មី ពាក់ព័ន្ធ​រឿង​ដី​អភិរក្ស​របស់​សហគមន៍​នៅ​សេសសល់ គឺ​ត្រូវ​បែងចែក​ទៅ​ឱ្យ​ប្រជាពលរដ្ឋ​ក្រីក្រ ខណៈ​ដែល​​ត្រូវ​មន្ត្រីរាជការ និង​អ្នកមាន​អំណាច​បាន​រំលោភ​យក​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន ។ គួររំលឹកថា ពលរដ្ឋ​ស្រុក​រុក្ខ​គិរី​ស្រែកយំ ខណៈ​មេព្រៃ​ឈើ​ចុះ​ដុត​ផ្ទះ​លើ​ដី​សហគមន៍ អះអាង​នឹង​ឡើង​តវ៉ា​ដល់​សភា ។ ជុំវិញរឿង ព្រឹក​នេះ ពលរដ្ឋ​១០០​នាក់ តំណាង​​ជាង​​៣០០​​គ្រួសារ​​ក្នុងស្រុក​រុក្ខ​គិរី តវ៉ា​​រឿង​ដី​អភិ​រក្ស​សហ​គមន៍