គណៈដឹកនាំ​ជាន់ខ្ពស់​សាសនា​ឥស្លាម​កម្ពុជា ប្រារព្ឋ​ពិធីប្រគល់សៀវភៅសិក្សា​ឥស្លា​មកម្រិត​បឋម ដែលបោះពុម្ភ​លើក​ទី៣ ចំនួន១៨.០០០ក្បាល

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅឯទីស្តីការគណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជា មានប្រារព្ឋពិធីប្រគល់សៀវភៅសិក្សាឥស្លាមកម្រិតបឋម ជាភាសាចាម ដែលបោះពុម្ភលើកទី៣ ចំនួន១៨.០០០ក្បាល ដើម្បីចែកជូនដល់បណ្តាសាលារៀនខ្មែរឥស្លាមនានាទូទាំងប្រទេស ដែលជាអំណោយរបស់ ស្ថាប័នឥស្លាមរដ្ឋស្លាងូរ ប្រទេសម៉ាឡេស៊ី ។

លោកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានលើកឡើងថា ស្ថាប័នឥស្លាមរដ្ឋស្លាងូរ ប្រទេសម៉ាឡេស៊ី ជាដៃគូសប្បុរសជនដ៏ឆ្នើមដែល បានចូលរួមយ៉ាង សកម្មក្នុងការទ្រទ្រង់លើវិស័យនានា ដល់សហគមន៍ខ្មែរឥស្លាម តាមរយៈគណៈដឹកនាំជាន់ខ្ពស់ នៃ សាសនាឥស្លាមកម្ពុជា ក្នុងនោះមានដូចជា ការបើកវគ្គបណ្តុះបណ្តាលគ្រូបង្រៀនខ្មែរឥស្លាម ការចូលរួមឧបត្ថម្ភ និងគាំទ្រ លើការបកប្រែសៀវភៅរបស់ស្ថាប័ននេះដែលកំពុងដំណើរ ការបង្រៀននៅម៉ាឡេស៊ី ទៅជាភាសាចាមកម្រិតបឋម ដើម្បីអនុវត្តជាកម្មវិធី សិក្សាលើ ប្រព័ន្ឋ តែមួយនៅកម្ពុជា និង ពង្រឹងវិស័យរដ្ឋបាលក្នុងកិច្ចដំណើរការវិស័យអប់រំ ក្នុងគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា។

លោក Pro Dr Mujaini Tarimain ប្រធានគណៈកម្មការអភិវឌ្ឍន៍វិស័យអប់រំឥស្លាម រដ្ឋស្លាងូរ ប្រទេសម៉ាឡេស៊ីបាន មានប្រសាសន៍ថា ស្ថាប័នរបស់លោក ពិតជារីករាយនឹងបន្តគាំទ្រ ទាំងស្មារតី បច្ចេកទេស និងថវិកាដើម្បីពង្រឹងវិស័យអប់រំឥស្លាមកម្ពុជា ខណៈដែលរដ្ឋាភិបាលកម្ពុជា បានដោះស្រាយជូនជាស្រេចនូវការបញ្ចូលគ្រូបង្រៀនខ្មែរឥស្លាម១.៥០០នាក់ ទៅក្នុងក្របខណ្ឌក្រសួងអប់រំ យុវជននិងកីឡា ដែលនេះគឺជាការរ៉ាប់រងទាំងស្រុង ដែលពុំទាន់មានឡើយក្នុងប្រវត្តិសាស្រ្ត ហើយក៏ជាការដោះរបាំងមួយ ធ្វើអោយវិស័យអប់រំក្នុងស្រទាប់យុវជន យុវតី នៃសហគមន៍ខ្មែរឥស្លាម បានទទួលនូវកម្រិតអប់រំលក្ខណៈស្តង់ដារទាំងចំណេះដឹងទូទៅផង និង ចំណេះដឹងសាសនាផង។

លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ ដោយកិច្ចខិត ខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានខិតខំពុះពារកសាងប្រទេសជាតិពីបាតដៃទទេ រហូតមកដល់កម្ពុជាពេលនេះមានការវិវត្តន៍ គ្រប់វិស័យ ជាពិសេសវិស័យអប់រំ គឺជាវិស័យយ៉ាងសំខាន់ ដែលត្រូវបានយកចិត្តទុកដាក់ ។ លោករដ្ឋមន្រ្តីក៏បានប្រសាសន៍បន្តថា ដើម្បីអនុវត្តតាមគោលការណ៍ដែលថ្មីៗនេះរាជរដ្ឋាភិបាលទើបបានសម្រេចអោយបញ្ចូលគ្រូខ្មែរឥស្លាម១៥០០នាក់ទៅក្នុងក្របខណ្ឌ ក្នុងដំណាក់កាលនេះ ក៏យើងខ្ញុំតំណាងថ្នាកដឹកនាំឥស្លាមកម្ពុជា ក៏បានគិតគូដោះស្រាយជាបណ្តើរៗ ដើម្បីកំណត់កម្រិតអប់រំសាសនាឥស្លាមតាមស្តង់ដាម៉ាឡេស៊ី ដោយត្រូវបកប្រែជា២ភាសា គឺភាសាខ្មែរ និងភាសាចាម ។ ទោះបីយ៉ាងណា សរុបទាំងការបោះពុម្ភ៣ដំណាក់កាលជាបណ្តោះអាសន្ននេះ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានធ្វើការប្រែសម្រួល និងបោះពុម្ភជាភាសាចាម កម្រិតបឋមសិន ។

លោករដ្ឋមន្រ្តីប្រតិភូ ក៏បានថ្លែងអំណរគុណដល់ស្ថាប័នឥស្លាមរដ្ឋស្លាងូរ ម៉ាឡេស៊ី ចំពោះកិច្ចសហប្រតិបត្តិការ និង ជួយជ្រោមជ្រែងវិស័យអប់រំនេះបានល្អប្រសើរ។

ក្នុងនោះគណៈប្រតិភូបានម៉ាឡេស៊ី ឩបត្ថម្ភ ជាទឹកប្រាក់បន្ថែម ២.៤០០ ដុល្លារ ព្រមទាំង Laptop និង LCD ដល់គណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជា សម្រាប់ប្រើប្រាស់ការងាររដ្ឋបាល ក្នុងការិយាល័យផ្នែកអប់រំ ដែលសរុបជាទឹកប្រាក់ ជាមួយនឹងថ្លៃបោះពុម្ភសៀវភៅស្មើនឹង ២៣២០០ ដុល្លា ( ពីម៉ឺន បីពាន់ ពីររយដុល្លា)។ អំណោយនេះ គឺចំណាយទឹកប្រាក់ ៧៩០០០ រិញគិត ម៉ាឡេស៊ី ស្មើនឹងប្រមាណ ២០.៨០០ដុល្លាអាម៉េរិក។ សូមបញ្ជាក់ថា កាលពីមុន ស្ថាប័ននេះក៏ទើបតែ បានឧបត្ថម្ភបោះពុម្ភសៀវភៅកម្រិតដដែលនេះចំនួន២លើករួចមកហើយ ដែលលើកទី១ ចំនួន ១២០០០ក្បាល និងលើកទី២ចំនួន១២០០០ក្បាលបន្ថែមទៀត៕