ឃាត់ខ្លួនបុរសម្នាក់រក្សាសារធាតុញឿន មេតំហ្វេតាមីន១កញ្ចប់តូច

ភ្នំពេញ៖ កម្លាំងល្បាតអន្តរាគមន៍ នៅយប់ថ្ងៃអាទិត្យរំលងអាធ្រាត ឈានចូលថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង ១ និង៣០ នាទី បានធ្វើការឃាត់ខ្លួនបុរសម្នាក់ រក្សាទុកសារធាតុញឿន មេតំហ្វេតាមីន១កញ្ចប់តូចជាប់ខ្លួន។

សេចក្តីរាយការណ៍ ឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ហេង គីនីន ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅ ភូមិពាមឧកញ៉ាអុង ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល។

វត្ថុតាងដែលសមត្ថកិច្ច ដកហូតបាន រួមមាន៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន មេតំហ្វេតាមីន(ទឹកកកice) ចំនួន០១កញ្ចប់តូច កញ្ចប់ថ្នាំញៀនប្រើប្រាស់រួច ចំនួន០២ ទូរស័ព្ទដៃម៉ាកNចុចពិលចំនួន០១គ្រឿង ប្រាក់រៀលចំនួន១០០០រៀល ម៉ូតូ០១គ្រឿងម៉ាកSUZUKI LET,Sពណ៌សពាក់ផ្លាកលេខកណ្តាល1Q6123។

នៅវេលាកើតហេតុខាងលើ កំលាំងអន្តរាគមន៍ បានចេញល្បាតដល់ត្រង់ចំណុចកើតហេតុខាងលើ បានជួបជនសង្ស័យ កំពុងឈប់អង្គុយលើម៉ូតូ ដោយមានការសង្ស័យ ក៏ឃាត់ធ្វើការឆែកឆេរ រកឃើញវត្ថុតាងដូចខាងលើ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្ មៅដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

ឃាត់ខ្លួនបុរសម្នាក់រក្សាសារធាតុញឿន មេតំហ្វេតាមីន១កញ្ចប់តូច

ឃាត់ខ្លួនបុរសម្នាក់រក្សាសារធាតុញឿន មេតំហ្វេតាមីន១កញ្ចប់តូច