ប្លន់ប្រដាប់អាវុធពីរករណី នៅស្រុកកំពង់ត្រាច ខេត្តកំពត

កំពត៖ នៅម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៩ ខែវិច្ឆកា ឆ្នាំ២០១៥ មានករណីចោរប្លន់ប្រដាប់អាវុធ កើតឡើងនៅភូមិត្រពាំងឈូក ឃុំមានរិទ្ធិ ស្រុកដងទង់ ខេត្តកំពត។ តាមមន្ត្រីនគរបាល បានឲ្យដឹងថា ក្រុមចោរប្លន់មានគ្នា ០៣នាក់ ជិះម៉ូតូស្មាស់ ០២គ្រឿង ប្រើអាវុធAK ០១ដើម បានស្ទាក់ផ្លូវប្លន់យកម៉ូតូជនរងគ្រោះជិះឌុបគ្នា ២នាក់ប្តីប្រពន្ធ បានសម្រេច ម៉ាកសង់សេ១២៥ សេរី២០១៥ ពណ៌ខ្មៅ អត់ពាក់ស្លាកលេខ ០១គ្រឿង។ ក្នុងសកម្មភាពប្លន់នេះពួកក្រុមចោរ បានវាយទៅលើជនរងគ្រោះ បណ្តាលឲ្យរបួសស្រាល ហើយពួកវាបានគំរាមយកម៉ូតូពីជនរងគ្រោះ សម្រេចជិះយកទៅបាត់ដោយសុវត្ថិភាព។

ជនរងគ្រោះជាប្តី ឈ្មោះអ៊ួង សូណាង អាយុ២៨ឆ្នាំ និងប្រពន្ធ ឈ្មោះសែម ណាវ អាយុ២៨ឆ្នាំ មានទីលំនៅភូមិដំណាក់អំពិល ឃុំល្អាង ស្រុដងទង់ ខេត្តកំពត។

គួរបញ្ជាក់ផងដែរថា នៅម៉ោង៧និង១៩នាទីយប់ នៃថ្ងៃ២៩ ដដែល ក៏មានកើតករណីប្លន់ប្រដាប់អាវុធដែរ ដែលកើតឡើង ក្នុងចំណុចផ្ទះលក់ឥវ៉ាន់ចាប់ហួយរបស់ជនរងគ្រោះ ឈ្មោះអ៊ូ យ៉ាត ភេទស្រី អាយុ៤៣ឆ្នាំ ស្ថិតក្នុងភូមិអូរស្លែង ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ក្រុមចោរប្លន់មានគ្នា៤នាក់ ជិះម៉ូតូសង់០១គ្រឿង ប្រើអាវុធAK ០១ដើម និងពូថៅ០១ដើម បានធ្វើសកម្មភាពប្លន់ តែមិនបានសម្រេចទេ ត្រូវបែកការណ៍ ខណៈមានភ្ញៀវចូលទិញឥវ៉ាន់ជាមួយផងដែរ ហើយពួកវាក៏គេចចេញឡើងជិះម៉ូតូទៅទិសខាងជើងសំដៅចូលទៅក្នុងទឹកដីស្រុកដងទង់បាត់ទៅ៕

ប្លន់ប្រដាប់អាវុធពីរករណី នៅស្រុកកំពង់ត្រាច ខេត្តកំពត

ប្លន់ប្រដាប់អាវុធពីរករណី នៅស្រុកកំពង់ត្រាច ខេត្តកំពត

ប្លន់ប្រដាប់អាវុធពីរករណី នៅស្រុកកំពង់ត្រាច ខេត្តកំពត