សម្តេចតេជោៈ រាជរដ្ឋាភិបាល បន្តចាត់ចែងថវិកា​ជាតិ ដើម្បី​ប្រយោជន៍ បន្ទាប់ពីច្បាប់ថវិកា​ ត្រូវអនុម័ត

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំរបស់ខ្លួនថា រដ្ឋសភា នឹងពិនិត្យអនុម័តច្បាប់ស្ដីពីហិរញ្ញវត្ថុសំរាប់ការគ្រប់គ្រងឆ្នាំ២០១៦ ក្នុងសម័យប្រជុំនាព្រឹកថ្ងៃចន្ទទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក សម្តេចតេជោ បានសរសេរ រៀបរាប់ថា នៅព្រឹកថ្ងៃទី៣០ វិច្ឆិកា ២០១៥ នេះ រដ្ឋសភា សង្ឃឹមថា រដ្ឋសភានឹងអនុម័តច្បាប់ នេះដើម្បីរាជរដ្ឋាភិបាលដឹកនាំចាត់ចែងការងារលើគ្រប់វិស័យបន្តទៀត ក្នុងនោះក៏មានការតម្លើងបៀវត្សជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ត្រីជាប់ កិច្ចសន្យា និងនិវត្តន៍ជនផងដែរ។

សម្តេចក៏បានរំលេចផងដែរថា ច្បាប់ថវិកាឆ្នាំ២០១៦ក៏លប់ចោល ផងដែរនូវពន្ធតាម របបម៉ៅការដើម្បសម្រួល ដល់អាជីវករតូចតាចដែលលក់ដូរបន្តិចបន្តួចដើម្បីចិញ្ចឹមជិវិត។ច្បាប់នេះក៏នឹងលប់ចោលពន្ធលើមធ្យោបាយដឹកជញ្ជូននឹងយានជំនិះមួយចំនួន ដូចជាទោចក្រយានយន្ត ត្រីចក្រយាន្តយន្ត ត្រាក់ទ័រ គោយន្តនឹងជល់យាន្តតូចៗ ដើម្បីជួយកាតបន្ថយការចំណាយនឹងលើកកំពស់ជីវភាពប្រជាជន។

សម្តេចតេជោ បន្តថា “ស្ថេរភាពនយោបាយនិងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ជាចុងខ្សែពីរនៃចំណងមួយ ដើម្បីធានាកំណើនសេដ្ឋកិច្ចខ្ពស់ និងអតិផរណារទាប”។ “យើងបាននិងកំពុងមានសន្តិភាព និងស្ថេរភាពខាងនយោបាយល្អ ដែលជាមូលដ្ឋានសំរាប់ការលូតលាស់ ខាងសេដ្ឋកិច្ច សង្គមដែលយើងត្រូវប្រឹងប្រែងរួមគ្នា ដើម្បីសំរេចគោលដៅដែលយើងបានដាក់ចេញ”៕