រដ្ឋសភា​បើក​កិច្ចប្រជុំ​ពិភាក្សា និង​អនុម័ត​ច្បាប់​ចំនួន​៣​នា​ព្រឹក​នេះ​

រាជធានី​ភ្នំពេញ​៖​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ បានចាប់ផ្តើម​បើក​កិច្ចប្រជុំ ពិភាក្សា និង​អនុម័ត​ទៅលើ​សេចក្តីព្រាងច្បាប់​ចំនួន​៣​។​

​របៀបវារៈ​ដែល​គ្រោងទុកជាមុន សម្រាប់​កិច្ចប្រជុំ​រដ្ឋសភា​ពេលនេះ​រួមមាន​ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៦ និង​ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្ដីពី​ស្ថិតិ​ជាដើម​។ ​ទន្ទឹមនោះរដ្ឋសភា​ក៏​ត្រៀម​របៀបវារៈ មួយទៀត គឺ​ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ទូរគមនាគមន៍ ដើម្បី​នឹង​ពិភាក្សា និង​អនុម័ត​ផងដែរ បើសិនជា​កិច្ចប្រជុំ​មាន​ពេលវេលា​គ្រប់គ្រាន់​។​

​គួរ​បញ្ជាក់ថា កិច្ចប្រជុំ​នៅ​ព្រឹក​នេះ មាន​សភា​សភាព​សមាជិក​សភា​ទាំងអស់​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុន្តែ​មិនមាន​វត្តមាន​របស់ សមាជិកសភា​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ​៕

រដ្ឋសភា​បើក​កិច្ចប្រជុំ​ពិភាក្សា និង​អនុម័ត​ច្បាប់​ចំនួន​៣​នា​ព្រឹក​នេះ​