​ប្រជុំ​ពេញអង្គ​សភា នៅ​ព្រឹក​នេះ​

ភ្នំពេញ: នៅ​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នឹង​អញ្ជើញ​ចូលរួមប្រជុំ​ពេញអង្គ​សភា ដើម្បី​ពិភាក្សា​និង​អនុម័ត លើ​សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុ​សម្រាប់ ការគ្រប់គ្រង ឆ្នាំ​២០១៦ ឬ​ច្បាប់​ថវិកាជាតិ ឆ្នាំ​២០១៦​។

​កិច្ចប្រជុំ​រដ្ឋសភា ក៏មាន​ការពិភាក្សា និង​អនុម័ត​លើសេចក្តីព្រាងច្បាប់ ស្តីពី​ស្ថិតិ ព្រមទាំង​សេចក្តីព្រាងច្បាប់ស្តីពី​ទូរគមនាគមន៍ ផងដែរ​។ កូរ៉ុម​ប្រជុំ ៦៦ លើ ១២៣ ដោយ​អវត្តមាន​តំណាងរាស្ត្រ​គណបក្សសង្គ្រោះ​ជាតិ ៥៥ រូប ៕V​/S