គួចាឡឺយ​ ប្រកាស​មិន​អញ្ជើញ​សមាជិក F4 ចូល​រួម​មង្គល​ការឡើយ

គួចាឡឺយ​ ប្រកាស​មិន​អញ្ជើញ​សមាជិក F4 ចូល​រួម​មង្គល​ការឡើយ

ឆ្លើយ​តប​ក្នុង​បទ​សម្ភាសន៍ តារា​សម្ដែង​ប្រុស​តៃវ៉ាន់ Vic Chou ​បាន​ឲ្យ​ដឹង​ថា​នៅ​ក្នុង​អាពាហ៍ពិពាហ៍​របស់​ខ្លួន​នឹង​គ្មាន​មិត្ត​រួម​ការងារ​នៅ​ក្នុង​រង្វង់​សិល្បៈ​មក​ចូល​រួម​នោះ​ទេ រួម​ទាំង​សមាជិក​ទាំង​បី​ទៀត​ក្នុង​​ក្រុម F4 ផង​ដែរ។

 

ផ្អែក​តាម​បណ្ដាញ​ព័ត៌មាន West Capital News ទំនាក់​ទំនង​វាង Vic Chou និង​សមាជិក​ដទៃ​ទៀត​របស់ F4 គឺ​មិន​មាន​ភាព​ជិត​ស្និទ្ធ​ដូច​អ្នក​គាំទ្រ​បាន​គិត​នោះ​ទេ។ ក្រោយ​ពេល​បែក​ក្រុម​ហើយ​សមាជិក​និមួយៗ​មាន​ការងារ​រៀងៗ​ខ្លួន​មក Vic Chou យូរ​ៗម្ដង​ទើប​ជជែក​លេង​ជាមួយ Ken Chu។ នៅ​ពេល​ត្រូវ​អ្នក​កាសែត​សួរ​ថា​មាន​គម្រោង​ជួប​ជុំ​សមាជិក​ទាំង​បួន​នៅ​ក្នុង​ឱកាស​ខាង​មុខ​នេះ​ទេ តារា​សម្ដែង​អាយុ ៣៤ បាន​ប្រាប់​ទាំង​មិន​រារែក​ថា​គ្មាន​បំណង​នេះ​ទេ។

 

គួចាឡឺយ​ ប្រកាស​មិន​អញ្ជើញ​សមាជិក F4 ចូល​រួម​មង្គល​ការឡើយ

 

“ខ្ញុំ​មិន​អញ្ជើញ​មិត្តភ័ក្ដិ​នៅ​ក្នុង​សិល្បៈ​នោះ​ទេ​។ ត្រឹម​តែ​មង្គលការ​សាមញ្ញ​និង​កក់​ក្ដៅ​គឺ​គ្រប់​គ្រាន់​ហើយ”។ តារា​សម្ដែង​នេះ​ចែក​រំលែក។

 

នៅ​ពេល​ត្រូវ​អ្នក​កាសែត​សួរ​ថា​តើ​ពាក្យ “មិត្តភ័ក្ដិ​ក្នុង​សិល្បៈ” សម្រាប់​ចំណង​មិត្តភាព​ជាង ១០ ឆ្នាំ​របស់​ក្រុម F4 តើ​វា​ខ្លី​ពេក​ទេ? Vic Chou បដិសេធមិន​ឆ្លើយ​នឹង​សំនួរ​នេះ។

 

ក្នុង​ឆ្នាំ ២០១៣ នៅ​ពេល Vannes Wu រៀបការ គ្រប់​សមាជិក​ទាំង​អស់​របស់ F4 មិន​បាន​មាន​វត្តមាន​ចូល​រួម​នោះ​ទេ ដោយ​ប្រាប់​មូលហេតុ​ថា​រវល់​នឹង​ការងារ។ នៅ​ពេល​នោះ ម៉ីជូ​បាន​បាន​និយាយ​ទាំង​មិន​ពេញ​ចិត្ត​នៅ​ក្នុង​បទ​សម្ភាសន៍​ថា៖ “បើ​សិន​ជា​មិត្តភ័ក្ដិ​ពិត​ប្រាកដ​មែន ទោះ​បី​ជា​ខ្ញុំ​ប្រារព្ធ​មង្គល​ការ​នៅ​ទី​ណា​ក៏​ពួក​គេ​គួរ​តែ​ចូល​រួម​ដែរ”។

 

“ទំនាក់​ទំនង​របស់​អ្នក​ទាំង​បួន​មិន​ល្អ​តែ​ក៏​មិន​អាក្រក់​ដូច​មនុស្ស​ចំនួន​គិត​នោះ​ដែរ។ ពួក​គេ​គ្រាន់​តែ​ធ្លាប់​ជា​សមាជិក​នៅ​ក្នុង​ក្រុម​ចម្រៀង​តែ​មួយ​តែ​ប៉ុណ្ណោះ” បុគ្គល​ល្បី​ឈ្មោះ​នៅ​ក្នុង​សិល្បៈម្នាក់​បង្ហើប៕

 

ចុចអាន៖តួ​រឿង “The Moon Embrace The Sun” មាន​ផ្ទៃ​ពោះ​កូន​ទី​ពីរ ​ក្រោយ​ការ​១០​ឆ្

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖zing