វីដេអូ IUត្រូវ Fan ​គប់​មួយ​ដបទឹក​​ចំ​ថ្គាម​ពេញ​ទំហឹង​កំពុង​ល្បី​លើ​អ៊ីនធឺណិត​​កូរ៉េ

វីដេអូ IUត្រូវ Fan ​គប់​មួយ​ដបទឹក​​ចំ​ថ្គាម​ពេញ​ទំហឹង​កំពុង​ល្បី​លើ​អ៊ីនធឺណិត​​កូរ៉េ

​វីដេអូ​​ខ្លី​មួយ​របស់​តារា​ចម្រៀង​កូរ៉េ IU ពេល​ទៅ​សម្ដែងក្នុង​​ការ​ប្រគំតន្ត្រី​នៅ​ទៅ​ក្រុង​សៀងហៃ ​ប្រទេស​ចិន​​​ កំពុង​កក្រើក​ខ្លាំង​ពេញ​អ៊ីនធឺណិតប្រទេស​កូរ៉េ បន្ទាប់​ពី​នាង​ត្រូវ​​បាន​អ្នក​គាំទ្រ​គប់​មួយ​ដប់ទឹក​សុទ្ធ​ត្រូវ​មុខ​ពេញទំហឹង។

 

វីដេអូ IUត្រូវ Fan ​គប់​មួយ​ដបទឹក​​ចំ​ថ្គាម​ពេញ​ទំហឹង​កំពុង​ល្បី​លើ​អ៊ីនធឺណិត​​កូរ៉េ

 

គ្រោះថ្នាក់​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ខណៈ​តារា​ចម្រៀង​ស្រី​វ័យ​២២​ឆ្នាំ​រៀបចំ​ការ​ប្រគំតន្ត្រី​នៅ​ទៅ​ក្រុង​សៀងហៃ។ មុន​ពេល​រឿងហេតុ​កើតឡើង​ IU បាន​និយាយ​សំណេះសំណាល​ជាមួយ​អ្នក​គាំទ្រ​មួយ​សន្ទុះ បន្ទាប់​មក​នាង​បាន​សួរ​​ទៅ​កាន​ពួក​គេ​ថា តើ​អ្នក​អាច​ឲ្យ​ដប​ទឹក​សុទ្ធ​មួយ​ដប​បាន​ទេ?

 

ស្រាប់​តែ​ភ្លាម​នោះ​​មាន​អ្នក​គាំទ្រ​នៅ​ខាង​ឆ្វេង​ដៃ​​របស់ IU ដែល​​គេ​មិន​ស្គាល់អត្តសញ្ញាណ​បាន​គប់​​ដប់​ដប​ទឹក​សុទ្ធ​ចំ​​ថ្គាម​​​​តារា​រូប​នេះ​តែ​ម្ដង។ ក្រោយ​ពី​មាន​បញ្ហា​កើតឡើង​ម្ចាស់​បទ “You and I” មិន​បាន​ខឹង​ច្រឡោត​អ្វី​ទេ​ បែរ​ជា​និយាយ​សើច​ធម្មតា​ទៅ​កាន់​អ្នក​គាំទ្រ។

 

IU បាន​និយាយ​ថា នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ត្រូវ​បាន​គេ​គប់​​ដប​ទឹក​សុទ្ធ​ចំមុខ។ យ៉ាងណាក្ដី ទង្វើ​នេះ​ក៏​មាន​អ្នក​គាំទ្រ​មួយ​ចំនួន​មិន​ពេញ​ចិត្ត​ដែរ។

 

 

ចុចអាន៖១សន្លឹក​ Kyung Li ​កាល​នៅ​រៀន​ប្លែកទាញ​ចំណាប់​អារម្មណ៍​ខ្លាំង​លើ​អ៊ីនធឺណិត

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖  koreaboo