ពាក្យសម្តី ៧ឃ្លារដែលឪពុកម្តាយគ្រប់រូបមិនគួរនិយាយដាក់កូនៗឡើយ

ឪពុកម្តាយ​ជាច្រើនតែងតែ​មាន​ទម្លាប់ប្រើពាក្យសំដីមិន​ល្អមួយចំនួន​ទៅកាន់កូនៗរបស់ខ្លួន មិន​ថា​នៅ​ក្នុងស្ថានភាព​ណាក៏ដោយ។  ប៉ុន្តែ​អ្នកក្នុងនាម​ជាឪពុកម្តាយ​មិនត្រូវ​ប្រើពាក្យ​ទាំង​នេះ​ចេញមកឡើយ ព្រោះវា​អាចធ្វើឲ្យ​ពួកគេ​មាន​បញ្ហា​ផ្លូវចិត្ត ហើយ​អាចបាត់បង់​ទំនុកចិត្តលើខ្លួនឯងថែមទៀត។
 
ពាក្យសម្តី ៧ឃ្លារដែលឪពុកម្តាយគ្រប់រូបមិនគួរនិយាយដាក់កូនៗឡើយ
កុំយំ
អ្នក​អាចជំនួសដោយពាក្យ "កុំធ្វើ​ដូច​ក្មេង”, "កុំខ្លាច”… ការនិយាយពាក្យសំដីទាំងនេះទៅកូន​ៗ មិន​​ធ្វើឲ្យ​ប៉ះពាល់ដល់​អារម្មណ៏​របស់ពួកគេ ហើយ​ពួកគេ​នឹង​យល់​ថា អ្នកគឺជា​ឪពុកម្តាយ​ដែល​ចេះយល់​កូន។ តែទោះបីជា​យ៉ាងណា​ក៏ដោយ ឪពុកម្តាយ​ត្រូវចេះ​ការពារ​កូន​​កុំ​អោយ​កើតមាន​អារម្មណ៏​​អវិជ្ជមាន។
ចេញទៅ
ឪពុកម្តាយ​ស្ទើរ​តែទាំងអស់​នៅលើពិភពលោក​នេះ​ តែងតែ​ប្រើពាក្យនេះ​ចំពោះកូន​របស់​ពួកគេ។ បញ្ហានេះ​កើតឡើង​ពេលដែលអ្នក​មិន​ចង់ឲ្យ​​ពួកគេ​មាន​ទម្លាប់​ កុំរំខាន ខណៈពេល​ដែល​អ្នក ឬចាស់ទុំ​កំពុងតែ​ធ្វើកិច្ចអ្វីមួយ។ ការធ្វើបែបនេះ​​នឹង​ធ្វើឲ្យ​កូន​មាន​បញ្ហា​​ទំនុកចិត្ត​​លើខ្លួនឯង ប្រសិនបើ​ពួកគេ​​មិនអាច​​និយាយ​​ជាមួយ​អ្នក​បាន នៅពេល​​អ្នក​ជាប់​រវល់។
ឲ្យលឿន​ឡើង ឬអញ​ទៅចោល​ឥលូវហើយ
បើទោះបីជាឪពុកម្តាយ​គ្រប់រូប​មានភាពមមាញឹក​ជារៀងរាល់ថ្ងៃ​ក៏ពិត​មែន អ្នកមិនគួរ​និយាយ​ចំពោះកូន​ឲ្យប្រញាប់ឡើង, ឧទាហរណ៏៖ នៅពេល​អ្នកកំពុង​តែ​ឈរ​រង់ចាំ​កូន​របស់អ្នក​ពាក់ស្បែក​ជើង, ព្រោះអ្នក​នឹងបង្កើត​អារម្មណ៏មិន​ល្អចំពោះកូន។
ប្រើពាក្យគំរាមកំហែង
ការគំរាមកំហែង​បណ្តាលមក​ពីភាពមួម៉ៅរបស់​ឪពុកម្តាយ ប៉ុន្តែវា​គ្មាន​ប្រសិទ្ធិភាព​ទាំងអស់​ឡើយ។ ប្រសិនបើ​អ្នក​ប្រើពាក្យ​គំរាមកំហែង​ដល់កូន​ដោយនិយាយ​ថា "ប្រសិនបើ​ឯងមិន​ធ្វើបែប​នេះទេ, អញ​នឹង…” មិនយូរទេ​អ្នកនឹងបាន​ដឹងពីការ​គំរាមរបស់​អ្នក ឬវានឹងលែង​មានប្រសិទ្ធិភាព។
ប៉ុណ្នឹង​ធ្វើមិនកើតដែរ
អ្វីដែល​ងាយសម្រាប់​អ្នក អាចនឹង​មិនងាយ​សម្រាប់កូន​របស់អ្នក​ឡើយ។ ប្រសិនបើអ្នកគិត​ថា មានវិធីងាយ​សម្រាប់កូន​ឲ្យរៀន​ពីអ្វីមួយ អ្នកត្រូវ​បង្ហាញ​ឲ្យគេ​បានឃើញ​ប្រសើរ​ជាង​សួរ​គេ ព្រោះវានឹង​ធ្វើឲ្យ​កូនកាន់តែ​តក់ស្លុត។
មើលគំរូតាម​បងៗ​របស់ឯងទៅ
ការលើកទឹកចិត្តមនុស្ស​ក្នុង​ចំណោម​បងប្អូន, ការ​ប្រៀបធៀប និងប្រដូច​ការទំនាក់ទំនង​ពិតជាមិន​អាច​ទទួល​យកបាន​ឡើយ ហើយ​ឪពុកម្តាយនឹ​ងបាន​ដឹង​ពីបញ្ហានេះ ក្រោយ​ពេល​និយាយ​ឃ្លាទាំង​អស់នោះ​រួច។ កូនៗ​គ្រប់គ្នា​មិនដូច​គ្នាទេ, អ្នកត្រូវ​សម្លឹងមើល​គេ​តែម្នាក់គត់, ដោយមិនចាំបាច់​ត្រូវប្រៀបប្រដូច​គេទៅ​នឹង​អ្នក​ផ្សេងឡើយ។
ចាំប៉ា ឬម៉ាក់​មកសិន
ដើម្បីឲ្យការលើកទឹកចិត្ត​របស់អ្នក​ពេលនេះមាន​ប្រសិទ្ធិភាព អ្នកត្រូវ​ដឹង​ពីវិធីនិយាយ, ដោយ​មិនចាំបាច់​លើក​យកម៉ាក់ ឬប៉ាមក​ដាក់មុខ។ ក្រៅពី​ភាពគ្មាន​បាន​ប្រយោជន៏, ការ​រង់ចាំ​ដាក់​ទណ្ឌកម្ម​មានតែ​ធ្វើឲ្យ​ឈឺរាងកាយ​ក្មេង​តែប៉ុណ្ណោះ។ លើសពីនេះ​ទៀត អ្នកក៏​បាត់បង់​ទំនុកចិត្ត​ធ្វើជាឪពុកម្តាយ​គេដែរ៕
ដោយ៖ ដារ៉ា
ប្រភព៖ yourstylishlife

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ពាក្យសម្តី ៧ឃ្លារដែលឪពុកម្តាយគ្រប់រូបមិនគួរនិយាយដាក់កូនៗឡើយ