ស្ពាន​អាកាស​តិច​ណូ​ទើប​បើក​បណ្ដោះ​អាសន្ន ឥលូវ​បិទ​មួយ​ចំហៀង


ស្ពាន​អាកាស​តិច​ណូ​ទើប​បើក​បណ្ដោះ​អាសន្ន ឥលូវ​បិទ​មួយ​ចំហៀង

ស្ពាន​អាកាស​តិច​ណូ ទើប​ត្រូវ​បាន​ប្រកាស​​បើក​ឲ្យ​ដំណើរ​ការ​បណ្ដោះអាសន្ន​កាល​ពី​ថ្ងៃ​ទី ២១​ ខែ​វិច្ឆិកា ក្នុង​ឱកាស​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក​កន្លង​ទៅ​ថ្មី​ៗ ដើម្បី​សម្រួល​ការ​កក​ស្ទះ​ចរាចរណ៍។ ប៉ុន្តែ​ថ្ងៃ​នេះ សា​លា​រាជធានី​ភ្នំពេញ​បាន​ប្រកាស​បិទ​១​ចំហៀង​ចរាចរ​ទិស​ដៅ​ចេញ​ក្រៅ​​ក្រុង​រយៈពេល​១​សប្តាហ៍។

 

ស្ពាន​អាកាស​តិច​ណូ​ទើប​បើក​បណ្ដោះ​អាសន្ន ឥលូវ​បិទ​មួយ​ចំហៀង

 

ស្ពាន​អាកាស​តិច​ណូ​ទើប​បើក​បណ្ដោះ​អាសន្ន ឥលូវ​បិទ​មួយ​ចំហៀង

 
ការ​បិទ​នេះ ត្រូវ​បានPage​សាលា​រាជ​ធានី​ភ្នំពេញ បញ្ជាក់​ថា​ដើម្បី​ធ្វើ​ការ​បង្ហើយ​ការ​លាប​គំនូស​ចរាចរ បង្កាន់​ដៃ​ស្ពាន និង​តំ​ណ​ស្ពាន ដែល​ប្រើ​រយៈ​ពេល​១​សប្តាហ៍​ចំពោះ​ចរាចរ​ទិស​ដៅ​ចេញ​​ក្រៅ​​ក្រុង ចំណែក​១​ចំហៀង​ទិស​ដៅ​ចូល​ក្នុង​​​ក្រុង​ធ្វើ​ចរាចរ​បាន​ជា​ធម្មតា។ ​​​

 

 

 

សាលា​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ស្ពាន​នេះ​​បាន​បើក​ការដ្ឋាន​កាល​ពី​ថ្ងៃ​ទី ៩ កញ្ញា ២០១៤ ហើយ​រហូត​មក​ទល់​នឹង​ពេល​នេះ ស្ទើរតែ​សម្រេច​បាន​ ១០០%​ហើយ៕

 

 

ស្ពាន​អាកាស​តិច​ណូ​ទើប​បើក​បណ្ដោះ​អាសន្ន ឥលូវ​បិទ​មួយ​ចំហៀង

 

ស្ពាន​អាកាស​តិច​ណូ​ទើប​បើក​បណ្ដោះ​អាសន្ន ឥលូវ​បិទ​មួយ​ចំហៀង

 

 

សូមអាន   កុំ​​ចេះ​​តែ​​ហ៊ាន​ប្រយ័ត្ន​​អស់​​បណ្ណ​​បើក​​បរ បើ​​ប្រព្រឹត្ត​​ខុស​​កំ​ហុស​​៥​​នេះ

 

អត្ថបទ៖ លឹម សុ​នា
រូបភាព៖ សាលា​រាជធានី​ភ្នំពេញ