ចាប់​បាន​មឹក​យក្ស​​​ប្រវែង​១០​ម៉ែត្រ​ ​​ទម្ងន់​​​ជិត​១៥០​គីឡូក្រាម​

ចាប់​បាន​មឹក​យក្ស​​​ប្រវែង​១០​ម៉ែត្រ​ ​​ទម្ងន់​​​ជិត​១៥០​គីឡូក្រាម​

មឹក​​ទម្ងន់​​១៤៩,៦៨ គីឡូក្រាម​ ប្រវែង​ ៣៣​ហ្វ៊ីតថ៍​ (១០​ម៉ែត្រ) ត្រូវ​អ្នក​នេសាទ​​ចាប់​បាន​នៅ​​តាម​តំបន់​ឆ្នេរ​សមុទ្រ​ Asturias ភាគ​ពាយព្យ​នៃ​ប្រទេស​អេស្ប៉ាញ។

 

ចាប់​បាន​មឹក​យក្ស​​​ប្រវែង​១០​ម៉ែត្រ​ ​​ទម្ងន់​​​ជិត​១៥០​គីឡូក្រាម​
 

 
មឹក​ញី​​យក្ស​​​ដែល​មាន​ជើង​ចំនួន​៣៣​ បាន​ជាប់​ក្នុង​សំណាញ់​អួន​របស់​អ្នក​នេសាទ​​ក្នុង​ជម្រៅ​ទឹក​ជិត​៥០០​​ម៉ែត្រ ដែល​ត្រូវ​​ក្រុម​អ្នក​នេសាទ​បាន​​ចាប់​​វា​យក​​​ឡើង​មក​គោក។ ក្រោយ​មក​​ត្រី​មឹក​យក្ស​​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​អ្នក​ជំនាញ​សិក្សា​ពី​ប្រភេទ​សត្វ​សមុទ្រ​នៅ​​ឯ​ភាគ​ខាង​ជើង​ប្រទេស​អេស្ប៉ាញ។ ​​

 
​​​ប្រធាន​ស្ថាប័ន​សិក្សា​ពី​ប្រភេទ​សត្វ​សមុទ្រ​​ បាន​និយាយ​ថា៖ “វា​ជា​​ត្រី​មឹក​ស្ថិត​​​​​​ក្នុង​ប្រភេទ​ក្រុម​​​​​​ចម្លែក​។ កាល​ពី​ពីរ​បី​ឆ្នាំ​កន្លង​ទៅ​ ក៏​មាន​មឹក​យក្ស​ធំ​មួយ​​ត្រូវ​គេ​ចាប់​បានដែរ”។
 

ចាប់​បាន​មឹក​យក្ស​​​ប្រវែង​១០​ម៉ែត្រ​ ​​ទម្ងន់​​​ជិត​១៥០​គីឡូក្រាម​
 

 
យោង​តាម​របាយការណ៍​​​​​អ្នក​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ ប្រភេទ​ត្រី​មឹក​ធំ​ចម្លែក​ អាច​មាន​​​​​​​ប្រវែង​ដល់​​៤៣ ហ្វ៊ីតថ៍ (១៣​ម៉ែត្រ) ​សម្រាប់​ត្រី​មឹក​ញី និង​៣៣​ហ្វ៊ីតថ៍​ (១០​ម៉ែត្រ) សម្រាប់​ត្រី​មឹក​ឈ្មោល។ ដោយ​ឡែក​ មាន​របាយការណ៍​​អំពី​ការ​នេសាទ​​ថា​ ធ្លាប់​ចាប់​បាន​ត្រី​មឹក​ដែល​មាន​ប្រវែង​ដល់ ៦៦​ហ្វ៊ីតថ៍ (​២០​ម៉ែត្រ) ក្នុង​រដូវ​នេសាទ ​តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី​ត្រី​មឹក​ប្រវែង​២០​ម៉ែត្រ​នោះ គឺ​មិន​ទាន់​មាន​ការ​បញ្ជាក់​ឲ្យ​ច្បាស់​ពី​អ្នក​វិទ្យាសាស្ត្រ​​នៅ​ឡើយ៕

 

ចាប់​បាន​មឹក​យក្ស​​​ប្រវែង​១០​ម៉ែត្រ​ ​​ទម្ងន់​​​ជិត​១៥០​គីឡូក្រាម​ ចាប់​បាន​មឹក​យក្ស​​​ប្រវែង​១០​ម៉ែត្រ​ ​​ទម្ងន់​​​ជិត​១៥០​គីឡូក្រាម​
 

 
ចុចអាន៖ នាវិក​រុស្សី​​ភ្ញាក់​ផ្អើល​ពេល​ប្រទះ​ឃើញ​​​មឹក​យក្ស​​ ​ស៊ី​នុយ​សន្ទូច
 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ mirror​​​​​​​​​​​