Arsenal របួស​កីឡាករ​សំខាន់​២នាក់ទៀត​ហើយ ពេល​ស្មើ Norwich យប់​មិញ

Arsenal របួស​កីឡាករ​សំខាន់​២នាក់ទៀត​ហើយ ពេល​ស្មើ Norwich យប់​មិញ

វិបត្តិកីឡាករ​របួស​របស់​ក្រុម​កាំភ្លើង​ធំ​ Arsenal កាន់​តែ​អាក្រក់​ ក្រោយ​ពី​កីឡាករ​សំខាន់​២​រូប​ទៀត គឺខ្សែ​ប្រយុទ្ធ​ Alexis Sanchez និង​​ខ្សែ​ការពារ Laurent Koscielny បាន​​រង​របួស​ក្នុង​ការ​ប្រកួត​ដែល​ស្មើ Norwich City ១-១ យប់​មិញ​។

 

Arsenal របួស​កីឡាករ​សំខាន់​២នាក់ទៀត​ហើយ ពេល​ស្មើ Norwich យប់​មិញ

Sanchez ដែល​ជា​កីឡាករ​ជួរ​មុខ​ដ៏​សំខាន់​របស់​លោក Arsene Wenger ត្រូវ​ប្ដូរ​ចេញ​នៅ​នាទី​៦០ ជំនួស​វិញ​ដោយ Joel Campbell បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ឈីលី​រូប​នេះ​រង​ការ​ឈឺ​ចាប់​សរសៃ​ពួរ​​ដែល​របួស​​ប៉ុន្មាន​ថ្ងៃ​មុន។

 

ចំណែក​ Koscielny វិញ ត្រូវ​បង្ខំ​ចិត្ត​ប្ដូរ​ចេញ​តាំង​ពី​១០នាទី​ដើម​ការ​ប្រកួត​ ក្រោយ​ប៉ះ​ទង្គិច​ជាមួយ Lewis Grabban។ Gabriel បាន​ប្ដូរ​ចូល​ជំនួស​ខ្សែ​ការពារ​សញ្ជាតិ​បារាំង​ ដោយ​ចាប់​ដៃ​គូ​ជាមួយ Per Mertesacker។ យ៉ាង​ណា​ក្ដី ​ការ​បាត់​បង់ Koscielny គឺ​ជា​រឿង​ដ៏​ពិបាក​មួយ​សម្រាប់​កាំភ្លើង​ធំ ដោយ​សារ​កាល​វិភាគ​ប្រកួត​កាន់​តែ​មមាញឹក។

 

Arsenal របួស​កីឡាករ​សំខាន់​២នាក់ទៀត​ហើយ ពេល​ស្មើ Norwich យប់​មិញ

 

បន្ថែម​លើ​កីឡាករ​២នាក់​ខាង​លើ កីឡាករ​សំខាន់​មួយ​ចំនួន​ទៀត​ដែល​កំពុង​សម្រាប់​ព្យាបាល​របួស​នៅ​ឡើយ ដូច​ជា​ Theo Walcott, Danny Welbeck និង Jack Wilshere ជា​ដើម។ សម្រាប់​ដំណឹង​ល្អ​វិញ​នោះ គឺ Aaron Ramsey អាច​ចូល​លេង​បាន​វិញ​ហើយ ស្រប​ពេល​ដែល Alex Oxlade-Chamberlain ក៏​មាន​ឈ្មោះ​បម្រុញ​វិញ​ដែរ ខណៈ​ Walcott អាច​ជាទាន់​ពេល​ប្រកួត​ស្លាប់​រស់​នៅ UEFA Champions League ទល់​នឹង​ក្រុម​ជើង​ខ្លាំង​ក្រិក​ Olympiacos នៅ​ទីក្រុង​អាតែន​ក្នុង​រយៈ​ពេល​ជាង​១សប្ដាហ៍​ទៀត។

 

នៅ​ក្នុង​ការ​ប្រកួត​យប់​មិញ​នេះ Mesut Ozil បាន​បំប៉ោង​សំណាញ់​ទី​ក្រោយ​ប្រកួត​បាន​កន្លះ​ម៉ោង ប៉ុន្តែ​​ Grabban បាន​ស៊ុត​ឲ្យ​ក្រុម​លោក Alex Neil តាម​ស្មើ​វិញ​នៅ​ចុង​តង់​ទី​១ ដើម្បី​​ចែក​គ្នា​ម្នាក់​១​ពិន្ទុ​ក្នុង​សប្ដាហ៍​ទី​១៣នេះ៕

 

Arsenal របួស​កីឡាករ​សំខាន់​២នាក់ទៀត​ហើយ ពេល​ស្មើ Norwich យប់​មិញ

 

Arsenal របួស​កីឡាករ​សំខាន់​២នាក់ទៀត​ហើយ ពេល​ស្មើ Norwich យប់​មិញ

 

បញ្ជី​របួស​របស់ Arsenal ក្នុង​ឆ្នាំ​២០១៥ កើន​ដល់​៥០ដង

Arsenal របួស​កីឡាករ​សំខាន់​២នាក់ទៀត​ហើយ ពេល​ស្មើ Norwich យប់​មិញ
 

ចុចអាន៖ ម្ចាស់​ក្លិប​ Real Madrid ចង់​បាន Sanchez ពី Arsenal

 

ប្រែ​សម្រួល៖ សុវត្ថិ

ប្រភព៖ SkySports