ក្មេង​ទំនើង​ជាង១០នាក់​​​​ជិះ​ម៉ូតូ​​ដេញ​គប់​យុវជន​៥នាក់​​​​ផ្អើល​ដល់​សមត្ថកិច្ច ​

​រាជ​ធានី​ភ្នំពេញ ៖ យុវជន​៥​នាក់​​ចេញពី​ក្លឹប​​មក​​អង្គុយ​លេង​នៅ​មុខក្លឹប​​ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​ជាង​១០​នាក់ ​​យក​ដប​មក​​ដេញគប់​ពួក​គេ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ចចុះ​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​១១និង​៤០នាទី​យប់​ថ្ងៃ​ទី​២៩ ​វិច្ឆិកា ​​២០១៥ ​នៅតាម​បណ្តោយ​​មហា​វិថី​​ព្រះ​មុនី​រ៉េ​ត ក្នុង​សង្កាត់​វាលវង់ ខណ្ឌ៧​មក​រា​ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​យុវជន​៥នាក់​ ​​អង្គុយ​លេង​នៅ​មុខ​ក្លឹប​មួយ​​ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​ជាង​១០​នាក់​ជិះ​ម៉ូតូ​ចុះ​មក​ឆក់យ​កដប​ពី​រទេះ​លក់​ភេសជ្ជៈ​ដែល​នៅ​ក្បែរ​នោះ​មក​គប់​ប្រសាច​ពេញ​មុខ​​​​ក្លឹប​នោះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន បន្ទាប់​ពី​កើតហេតុ​ សមត្ថកិច្ច​បាន​ចុះ​មក​អន្តរាគមន៍​នៅ​កន្លែង​កើតហេតុ​ ​​ប៉ុន្តែ​​​ក្រុម​ក្មេង​ស្ទាវ​ទាំង​​អស់នោះ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ទៅ​ហើយ ដោយ​បន្សល់​ទុក​​តែ​​អំបែង​​ដប​នៅ​នឹង​ដី​តែ​ប៉ុណ្ណោះ ៕​​