លោក​ង៉ោ សុវណ្ណ ដឹក​នាំ​ក្រុម​​ពេទ្យ​ស្ម័គ្រចិត្ត​​ចុះ​ព្យាបាល​ជំងឺ​​ជូន​ពលរដ្ឋ​​៩៤១គ្រួសារ​ក្នុងស្រុក​កៀន​ស្វាយ

ខេត្ត​កណ្តាល​ ៖ លោក​ង៉ោ សុវណ្ណ អនុ​ប្រធាន​គណៈ​ពង្រឹង​មូល​ដ្ឋាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ស្រុក​កៀន​ស្វាយ​ និង​ជា​ប្រធាន​គណៈ​ពង្រឹង​ចុះ​ជួយ​មូល​ដ្ឋាន​ឃុំ​សំរោង​ធំ និង​ឃុំ​គគីរ​ធំ​បាន​ដឹក​នាំ​ក្រុម​ការ​ងារ​សហ​ការ​ជាមួយ​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​កម្ពុជា​របស់​លោក​ហ៊ុន ម៉ាណែត​ ចំនួន​១០២នាក់​អញ្ជើញ​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ និង​ចែក​ថ្នាំ​ពេទ្យ​ដោយ​ឥត​គិត​ថ្លៃ​ជូន​ដល់​ប្រជា​ពលរដ្ឋ​ចំនួន​៩៤១​នាក់​នៅ​ក្នុង​ភូមិ​កោះ​តេជោ ឃុំ​គគីរ​ធំ ស្រុក​កៀន​ស្វាយ​ កាល​ពី​ថ្ងៃ​ទី​២៩ វិច្ឆិកា ២០១៥ ។

លោក​ង៉ោ សុវណ្ណ បាន​ជម្រាប​ជូន​ដល់​ប្រជា​ពលរដ្ឋ​ថា ក្រុម​គ្រូ​ពេទ្យ​ទាំង​១០២​នាក់​នេះ​ដឹក​នាំ​ដោយ​លោក​សាស្ត្រា​ចារ្យ​​វេជ្ជ បណ្ឌិត​ ហង្ស ច័ន្ទវរៈ ប្រធាន​សមា​គម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​កម្ពុជា​របស់​លោក​ហ៊ុន ម៉ាណែត គឺជា​គ្រូ​ពេទ្យ​ដែល​មាន​សមត្ថ​​ភាព​ខ្ពស់​ក្នុ​ង​ការ​ពិនិត្យ​ ព្យាបាល​ជំងឺ​ទូទៅ នៅ​ក្នុង​ប្រទេស​កម្ពុជា​។