របៀប​មើល​ថា iPhone/iPad របស់​អ្នក មាន​លក្ខណៈ​សម្បត្តិ​អ្វីខ្លះ

ជាធម្មតា នៅក្នុងស្មាតហ្វូន iPhone/iPad គឺ​មិន​មាន​ពត៌​មាន ដែល​បញ្ជាក់​អំពី លក្ខណៈ​សម្បត្តិ ទាំង​អស់​អាច​អោយ​យើង​ដឹង​ច្បាស់​ឡើយ ដោយ​នៅក្នុង About Section គឺវា​បង្ហាញ​ត្រឹមតែ ពត៌មាន​មួយ​ចំនួន ទាក់ទងនឹង បរិមាណនៃទំហំ អង្គចងចាំ, វើសិន, និងលេខម៉ូឌែល នៃម៉ាស៊ីនតែប៉ុណ្ណោះ។ ដូច្នេះ វាអាចនឹង ពិបាកសម្រាប់ អ្នកដែលចង់ដឹង ពីពត៌មាន អំពីលក្ខណៈសម្បត្តិ ទាំងមូល បន្ថែមទៀត។

របៀប​មើល​ថា iPhone/iPad របស់​អ្នក មាន​លក្ខណៈ​សម្បត្តិ​អ្វីខ្លះ

មួយវិញទៀត ក៏ដោយសារតែ ប្រិយមិត្តមួយចំនួន ដែលមិនសូវបានតាមដាន អំពីលក្ខណៈសម្បត្តិ កន្លង​មក​ផងដែរ។ ដូចនេះ ដើម្បីស្វែងយល់ អោយកាន់តែច្បាស់ បន្ថែមទៀត ទាំងអស់គ្នា ហើយមិនចាំ បាច់ត្រូវ ស្វែងរក នៅក្នុង Google នាំអោយចំណាយពេលច្រើននោះ យើងសូមណែនាំ លោកអ្នកនូវ Tweak មួយប្រភេទ មានឈ្មោះថា HardwareSpecs ដែលអាចដឹងពី ពត៌មានលក្ខណៈសម្បត្តិ ភ្លាមៗ​តែ​ម្តង។

ដើម្បីអោយកាន់តែច្បាស់ សូមតាមដាន ជាមួយយើងទាំងអស់គ្នា!!!

តម្រូវការ

  • iPhone/iPad ដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ iOS 8
  • Jailbreak រួចរាល់ និងមានតម្លើង Cydia មកស្រាប់

វិធីសាស្រ្ត

  • ចូលទៅកាន់ Cydia រួចស្វែងរក និងតម្លើង “HardwareSpecs”
  • តម្លើងរួច Restart Springborad
  • ដើម្បីមើល បើកកម្មវិធី Settings > General > Hardware Specs

របៀប​មើល​ថា iPhone/iPad របស់​អ្នក មាន​លក្ខណៈ​សម្បត្តិ​អ្វីខ្លះ របៀប​មើល​ថា iPhone/iPad របស់​អ្នក មាន​លក្ខណៈ​សម្បត្តិ​អ្វីខ្លះ

បញ្ជាក់៖ សូមអានអោយច្បាស់សិន សឹមចាប់ផ្តើមតម្លើង ដើម្បីចៀសវាង នៅការភ្លេចភ្លាំង ត្រង់​ចំណុច​ណា​មួយ។ ម្យ៉ាងវិញទៀត បើសិនជា មានបញ្ហាអ្វីមួយ កើតឡើងជាយថហេតុនោះ សូមទទួលខុសត្រូវ ដោយខ្លួនឯង។

ឥឡូវនេះ អ្នកអាចមើល និងដឹងពី លក្ខណៈសម្បត្តិ ទាំងមូលរបស់ ស្មាតហ្វូនរបស់អ្នកហើយ។ យ៉ាងណាមិញ លោកអ្នកក៏អាច លុបវាវិញបានផងដែរ ប្រសិនបើបាន ស្វែងយល់ រួចហើយអស់។

  • ដោយ: Mai
  • 9:31 AM, 30 November
  • ប្រភព: idownloadblog
  • Tag: ចំណេះដឹងទូទៅ