ដឹង​ពីរោគសញ្ញា​ដំបូងនៃជំងឺ​ថ្លើម​អាច​ជួយសង្គ្រោះ​ជីវិត​អ្នក​បានទាន់ពេល

ប្រសិនបើ​​យើង​បាន​ដឹង​ពីរោគសញ្ញា​ដំបូងនៃ​ជំងឺ​​ថ្លើម នោះយើង​នឹងអាចព្យាបាល​បាន​ទាន់ពេលវេលា។ ទីបំផុត ថ្លើម​របស់អ្នក​អាច​ជាសះស្បើយ​យ៉ាងពេញលេញ​ដោយ​ការ​លូតលាស់​ជាលិកាថ្មីៗ​ជំនួសកោសិកា​ដែល​បាត់បង់ទៅ។
 
ដឹង​ពីរោគសញ្ញា​ដំបូងនៃជំងឺ​ថ្លើម​អាច​ជួយសង្គ្រោះ​ជីវិត​អ្នក​បានទាន់ពេល
សរីរាង្គ និង​ក្រពេញ
ថ្លើមរបស់​អ្នកជាសរីរាង្គខាងក្នុង​ដែល​ធំជាងគេ (ហើយ​ក៏ជាក្រពេញ​ធំជាង​គេដែរ)។ ចំពោះសុខភាព​មនុស្ស​ជំទង់ ថ្លើមធម្មតា​មាន​ទម្ងន់ពី ៣-៣.៥ ផោន ហើយវា​មាន​តួនាទី​សំខាន់​នៅក្នុង​រាងកាយ។
មុខងារ​របស់ថ្លើម
មុខងារ​របស់អ្នកថ្លើម គឺត្រូវ​កម្ចាត់​ជាតិពុល​ចេញពីក្នុង​ឈាម និងត្រូវ​ពង្រឹងប្រព័ន្ធភាពស៊ាំ​របស់អ្នក ដោយ​បង្កើតទឹកប្រមាត់សម្រាប់ជួយ​បំបែក​ជាតិខ្លាញ់​ដែលអ្នក​ទទួលទាន​ចូល​ជា​លក្ខណៈ​ដុំតូចៗ, ធ្វើឲ្យពោះវៀន​តូចរបស់​អ្នក​ងាយស្រួល​ស្រូបយក។ ប៉ុន្តែនៅ​មិនទាន់​អស់ទេ។
ខាងក្រោមនេះ​ជាមុខងារ​របស់ថ្លើម​បន្ថែមទៀត៖
- វាជួយកម្ចាត់​ជាតិពុល​ចេញពីក្នុង​ឈាម, ចម្រាញ់​យក​សារធាតុអាក្រក់​ដូចជា ថ្នាំ និង​ជាតិស្រវឹង​ចេញ
- វាផលិត​ទឹកប្រមាត់ ដើម្បីជួយសម្រួល​ដល់​ការរំលាយអាហារ
- វាផ្ទុកនូវសារធាតុ​វីតាមីន និង​ជាតិដែក​ក្នុង​រាងកាយ​របស់អ្នក
- វាផ្ទុក​នូវគ្លុយកូស
- វាបំប្លែង​គ្លុយកូស​ទៅជាជាតិស្ករ​ដែលរាងកាយ​អាចយក​ទៅប្រើបាន នៅពេល​កម្រិត​ជាតិស្ករ​របស់រាង​កាយចុះអន់ថយ
- វាផ្តល់ដំណើរ​ការដល់​អេម៉ូក្លូប៊ីន, អាំងស៊ុយ​លីន និងប្រភេទ​អរម៉ូន​ជាច្រើនផ្សេងទៀត
- វាបំលែងអាម៉ូញ៉ាក់ទៅ​ជាអ៊ុយរ៉េ, សមាសធាតុចាំបាច់​សម្រាប់ការ​រំលាយអាហារ
- វាជួយកម្ចាត់​កោសិកាឈាមក្រហម​ចាស់ៗ ដែលផលិត​ជាកាក​សំណល់​រឹង ជាធម្មតាមាន​ពណ៌ត្នោត។ នេះជាមូលហេតុ​ពេលដែល​លាមករបស់អ្នក​លែងមានពណ៌ (ឧទាហរណ៏៖ មិនមែន​ពណ៌ត្នោត) វាអាចបង្ហាញ​ថា មុខងារថ្លើម​របស់អ្នកកំពុង​មានបញ្ហា។
អ្នកមិនអាចរស់​ដោយគ្មាន​វាបានឡើយ នេះជាមូលហេតុ​សំខាន់បំផុត​ដែលអ្នក​ត្រូវដឹងពី​រោគសញ្ញា​ដំបូងនៃ​ជំងឺថ្លើម។
ជំងឺថ្លើម
នៅពេល​ដែលជំងឺថ្លើមនេះ​បានប៉ះពាល់​ដល់ជាលិកាថ្លើម​របស់អ្នក មុខងារថ្លើម​របស់អ្នក​អាច​សម្របសម្រួល​បាន។
មូលហេតុធ្វើឲ្យកើតជំងឺថ្លើម
- ជំងឺថ្លើម​អាចបណ្តាលមកពីមូលហេតុ​មួយចំនួន​ផ្សេងគ្នា។
- កោសិកា​របស់អ្នក​អាចនឹង​រលាក, ព្រោះវាជា​រោគថ្លើម
- ផ្លូវរបស់ទឹក​ប្រមាត់​ត្រូវ​រាំងស្ទះ
- ការកកើតឡើង​នៃជាតិកូឡេស្តេរ៉ុល
- លំហូរឈាម​ទៅកាន់ថ្លើម​អាចនឹង​ត្រូវ​បានបំផ្លាញ
- ជាលិកាថ្លើម​អាចនឹងត្រូវបាន​កម្ទេច និងបំផ្លាញ​ដោយសារធាតុ​ពុល
ការសេព​ជាតិស្រវឹង
នៅអាមេរិច​ខាងត្បូង ជាធម្មតា ជំងឺថ្លើម​ភាគច្រើនបណ្តាល​មកពី​ការសេព​ជាតិស្រវឹង។ ដំណាក់កាល​ចុងក្រោយ​នៃជំងឺថ្លើមអាច​ធ្វើឲ្យ​មនុស្សស្លាប់​ប្រមាណ ២៥ ០០០នាក់​ក្នុង ១ឆ្នាំៗ។
រោគសញ្ញាទូទៅនៃជំងឺថ្លើម​រួមមាន៖
- ធុំក្លិនមាត់
- ស្នាមរង្វង់ខ្មៅជុំវិញភ្នែក
- ខ្លួនប្រាណធុំក្លិនអាក្រក់
- ស្បែកចេញពណ៌ត្នោត
- លាមកប្រែពណ៌
- ផ្ទៃមុខឡើងក្រហម
- ច្រាំងអណ្តាត
- ឈឺហើមបាតដៃ និងបាតជើង
- ហើមគ្រាប់ភ្នែក
- ចេញលឿងលើស្បែក ភ្នែកឡើងបាយ
- ដំណើរចង់ក្អួតចង្អោរ
- ឈឺចាប់ខាងលើពោះខាងស្តាំដៃ
- ងាយនឹងបែកញើសច្រើន
មនុស្សចំនួនក៏អាច​ទទួលរងនូវ​ភាពអស់កម្លាំង និង​ស្រកទម្ងន់​ផងដែរ៕
ដោយ៖ ដារ៉ា
ប្រភព៖ perfectz

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ដឹង​ពីរោគសញ្ញា​ដំបូងនៃជំងឺ​ថ្លើម​អាច​ជួយសង្គ្រោះ​ជីវិត​អ្នក​បានទាន់ពេល