រួមភេទដោយមិន​បាច់ស្រោតខោអាវ​ក៏មាន​ក្តីសុខដែរ

អ្នកប្រហែល​ជាគិត​ថា ភាពស្រស់ស្អាត​របស់អ្នក​ពឹងផ្អែក​លើសម្លៀក​បំពាក់ ប៉ុន្តែវា​មិនមែន​គ្រប់ករណីទាំង​អស់ឡើយ។ ត្រូវចាំ​ថា តើការ​បឺតមាត់ លេង និង​ស្ទាបអង្អែល​ធ្វើឲ្យ​អ្នក​មាន​ក្តីសុខប៉ុណ្ណា? អ្នកអាច​ផ្តល់ក្តីសុខ​ឲ្យគូស្នេហ៏​ដោយមិនចាំបាច់​ត្រូវដោះសម្លៀក​បំពាក់ ហើយនៅតែ​អាច​មានក្តីសុខ​ជាមួយ​គ្នាបាន។
 
រួមភេទដោយមិន​បាច់ស្រោតខោអាវ​ក៏មាន​ក្តីសុខដែរ
ដូច្នេះ ពេលក្រោយ​អ្នកចង់​បង្កើត​ភាពស្និតស្នាល និងធ្វើរឿងរ៉ាវ​ជាច្រើន​ជាមួយនឹងគូស្នេហ៏​របស់​អ្នក តើអ្នក​ចាំបាច់ត្រូវ​ស្រាតខោអាវ​ចេញដែរទេ? ធ្វើឲ្យនាង​មាន​សម្រើប​ដោយគ្រាន់​តែ​ដោះសម្លៀកបំពាក់​បន្តិចបន្តួច​ចេញ ឬមិនចាំបាច់​សម្រាតគូស្នេហ៏​របស់អ្នក​ឡើយ។ អ្នកអាច​ស្លៀកខោក្នុង​ដ៏សិចស៊ី ឬខោខ្លី ដើម្បីបង្កើន​អារម្មណ៏ពុះ​កញ្ជ្រោល។ បន្ទាប់​មក​បន្តស្លៀកខោអាវ​ឲ្យគ្នា នៅពេលចាប់ផ្តើម​បឺតមាត់ លេង និងស្ទាបអង្អែល​ពីលើសម្លៀក​បំពាក់ និង​លូកតាម​ខោអាវ។ ធ្វើឲ្យ​ភាពស៊ិចស៊ី​របស់​អ្នក​បណ្តាលឲ្យ​គូស្នេហ៏​មាន​សម្រើប។ និយាយខ្សឹបៗ​ចូលត្រចៀក​គាត់ ដើម្បីធ្វើឲ្យ​អារម្មណ៏​ពុះកញ្ជ្រោល។ ស្រាតខោអាវ​របស់អ្នក ១ឬ ២ជាន់​ចេញ ប៉ុន្តែមិន​ត្រូវ​ស្រាតទាំងអស់ទេ។
នៅតែស្លៀកខោ​របស់អ្នក​ដដែល រួចសាកល្បង​រួមភេទ។ វាធ្វើឲ្យ​ការលេង និងស្ទាបអង្អែលកាន់តែពុះកញ្ជ្រោល​ឡើង ធ្វើឲ្យ​ភាពស្និតស្នាល​របស់អ្នកទាំងពីរ​ឡើង​មួយ​កម្រិត​ទៀត។ ការរួមភេទ​បែបនេះក៏អាច​ជួយដល់​អ្នក​ផងដែរ ប្រសិនបើអ្នក​ជាគូស្នេហ៏​ថ្មីថ្មោង ហើយសាកល្បង​រួមភេទ​ជាលើកដំបូង។ វាជួយ​បង្កើន​កម្រិត​សុខស្រួល​របស់អ្នក​ជាមួយនឹង​គូស្នេហ៏ ហើយក៏អាច​ជួយបង្កើត​ទំនុកចិត្ត​លើស្នេហា ព្រោះអ្នក​ដឹង​ថា គូស្នេហ៏របស់​អ្នកអាច​រង់ចាំ​បាន រហូតដល់​អ្នកអាចត្រៀមខ្លួន​ទទួលស្នេហា​នៅកម្រិត​បន្ទាប់ទៀត។ តែ​ទោះបីជា​យ៉ាង​ណាក៏​ដោយ ប្រសិនបើអ្នក​មិនអាចរួមភេទ​ទាំង​នៅខោអាវបែប​នេះ អ្នកអាច​សម្រាតខោអាវចេញ​ពេលណាក៏បាន៕
ដោយ៖ ដារ៉ា
ប្រភព៖ thehealthsite

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!