តារាម៉ូដែល ដ៏ស្រស់ស្អាត ត្រូវជន មិនស្គាល់មុខ វាយយ៉ាងសាហាវបំផុត ខណៈកំពុង បីទារកម្នាក់ នៅក្នុងដៃ

អៀរឡង់៖ កាលពីពេលថ្មីៗនេះ តារាម៉ូដែលស្រី ដ៏ស្រស់ស្អាតម្នាក់ បានបង្ហោះរូបថត ដ៏គួរឲ្យរន្ធត់ ដែលបង្ហាញពី ស្នាមរបួស របស់នាង ក្រោយត្រូវ ជនមិនស្គាល់មុខ វាយយ៉ាងសាហាវ និងឃោរឃៅបំផុត ខណៈនាងកំពុងតែ បីទារក អាយុ ៦សប្តាហ៍ម្នាក់ នៅក្នុងដៃ។

តារាម៉ូដែល ដ៏ស្រស់ស្អាត ត្រូវជន មិនស្គាល់មុខ វាយយ៉ាងសាហាវបំផុត ខណៈកំពុង បីទារកម្នាក់ នៅក្នុងដៃ
នាង Ava Van Rose (មុនពេលរងគ្រោះ)

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា តារាម៉ូដែលស្រី ដែលរងនូវអំពើវាយដំ យ៉ាងសាហាវ និងឃោរឃៅនោះ មានឈ្មោះក្នុងសិល្បៈថា Ava Van Rose និងឈ្មោះពិត Bridget Byrne អាយុ ២៦ឆ្នាំ ត្រូវបានជនមិនស្គាល់មុខ ដាល់ទៅលើផ្ទៃមុខ និងទាត់ ជាច្រើនជើង ត្រង់ឆ្អឹងជំនី ខណៈទារកអាយុ ៦សប្តាហ៍ របស់នាង ឈ្មោះ Bryson ក៏ត្រូវបានរងរបួស និងត្រូវបញ្ជូន ទៅកាន់មន្ទីរពេទ្យ Temple Street Hospital ស្ថិតក្នុងទីក្រុង Dublin ភ្លាមៗ ផងដែរ ក្រោយកើតហេតុ។

បើតាមរូបថត ដែលនាងបានបង្ហោះ ទៅលើបណ្តាញសង្គម បានបង្ហាញឲ្យឃើញ នូវរបួសបែកមាត់ ហូរឈាម និងស្នាមជាំត្រង់ដៃ របស់នាង។

តារាម៉ូដែល ដ៏ស្រស់ស្អាត ត្រូវជន មិនស្គាល់មុខ វាយយ៉ាងសាហាវបំផុត ខណៈកំពុង បីទារកម្នាក់ នៅក្នុងដៃ
នាង Ava Van Rose (ក្រោយពេលរងគ្រោះ)

បើតាមសម្តី របស់នាង Rose បាននិយាយថា «ផ្ទៃមុខរបស់ខ្ញុំ មួយចំហៀង ប្រែពណ៌ខ្មៅ និងខៀវ បន្ទាប់ពីខ្ញុំ ត្រូវគេដាល់ និងទាត់ ជាច្រើនជើង។ ពេលនោះ ខ្ញុំកំពុងតែបីទារក នៅក្នុងដៃរបស់ខ្ញុំ ហើយក៏ត្រូវគេ ដាល់ និងទាត់ តែម្តង។ ក្រោយមក ក៏មានអ្នកយាម និងអ្នកសង្គ្រោះ មកដល់កន្លែងកើតហេតុ ហើយជនបង្ក ក៏ត្រូវបាន គេឃាត់ខ្លួន។ បន្ទាប់មក ខ្ញុំក៏នាំទារករបស់ខ្ញុំ ទៅកាន់មន្ទីរពេទ្យ Temple Street Hospital ដោយគ្រូពេទ្យ បានប្រាប់ខ្ញុំថា វាមានស្នាមជាំក្នុងខ្លួន»៕

តារាម៉ូដែល ដ៏ស្រស់ស្អាត ត្រូវជន មិនស្គាល់មុខ វាយយ៉ាងសាហាវបំផុត ខណៈកំពុង បីទារកម្នាក់ នៅក្នុងដៃ
តារាម៉ូដែល ដ៏ស្រស់ស្អាត ត្រូវជន មិនស្គាល់មុខ វាយយ៉ាងសាហាវបំផុត ខណៈកំពុង បីទារកម្នាក់ នៅក្នុងដៃ
Bryson : ទារកអាយុ ៦សប្តាហ៍ របស់ នាង Ava Van Rose

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត