ពាណិជ្ជករម្នាក់ ត្រូវបានចាប់ជំរិត នៅមុខផ្ទះមាត់សមុទ្រ របស់ខ្លួន (មានវីដេអូ)

ម៉ូហ្សំប៊ិក៖ វីដេអូដែលថតបាន ដោយកាមេរ៉ាសុវត្ថិភាព បានបង្ហាញឲ្យឃើញថា ពាណិជ្ជករម្នាក់ត្រូវបានគេចាប់ជំរិតនៅមុខផ្ទះ ឯមាត់សមុទ្ររបស់គាត់។

រឿងរ៉ាវចាប់ជំរិតនេះ បានកើតឡើងកាលពីថ្ងៃ អង្គារ ទី ២៤ វិឆ្ឆិកា នៅក្នុងទីក្រុង ម៉ាពូតូ ប្រទេស ម៉ូហ្សំប៊ិក ហើយបុរសដែលត្រូវគេចាប់ជំរិតនេះ ត្រូវបានគេស្គាល់ឈ្មោះថា Arquiissandas។​ បើយោងតាមវីដេអូ ដែលថតបានដោយកាមេរ៉ាសុវត្ថិភាព នៅក្នុងផ្ទះរបស់គាត់នោះ បានឲ្យដឹងថា គេឃើញបុរសម្នាក់ ជាពាណិជ្ជកររូបនោះបានបើករថយន្តចូលផ្ទះមាត់សមុទ្ររបស់គាត់ ខណៈពេលដែលទ្វារផ្ទះរៀបបិទ ស្រាប់តែមានបុរស ៤នាក់បានសំរុកចូលមកចាប់ពាណិជ្ជករម្នាក់នោះ ញាត់ចូលទៅក្នុងរថយន្តមួយទៀត ដែលបានឈប់នៅខាងក្រៅរបងផ្ទះ បន្ទាប់មកបុរសទាំង ៤នាក់នោះក៏បានចូលទៅក្នុងរថយន្ត ហើយក៏បានបើករថយន្តចាកចេញយ៉ាងប្រញាប់។ វីដេអូនេះត្រូវបានក្រុមគ្រួសាររបស់ពាណិជ្ជករនោះឲ្យមកប៉ូលិស ដើម្បីកំណត់អត្តសញ្ញាណ របស់ជនដៃដល់។

ខណៈពេលនេះប៉ូលិសកំពុងតែស្រាវជ្រាវថា តើអ្នកណាជាជនដៃដល់ក្នុងរឿងនេះ។ គួរបញ្ជាក់ផងដែរថា បើតាមរបាយការណ៏បានឲ្យដឹងថា មានការចាប់ជំរិតជាច្រើន បានកើតឡើងក្នុងតំបន់នេះ ហើយភាគច្រើនអ្នកដែលត្រួវបានគេចាប់ជំរិតគឺជា ពាណិជ្ជករដែលមានដើមកំណើតអាស៊ី៕

ពាណិជ្ជករម្នាក់ ត្រូវបានចាប់ជំរិត នៅមុខផ្ទះមាត់សមុទ្រ របស់ខ្លួន (មានវីដេអូ)

ប្រភព៖

ដោយ៖ រិទ្ធីយ៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត