ពលរដ្ឋខ្មែរសុំឲ្យ មានភ្លេងគោរព ទង់ជាតិឡើងវិញ នៅច្រកទ្វារ​ អន្តរជាតិប៉ោយប៉ែត

បន្ទាយមានជ័យ ៖ ដោយសារមានការខ្មាសអៀន ប្រទេសជិតខាង ទើបពលរដ្ឋជាច្រើននាក់ បានសំណូមពរដល់អស់ លោកមន្ត្រីជំនាញ មេត្តាជួយដាក់ភ្លេងគោរពទង់ជាតិខ្មែរឡើងវិញ នៅឯច្រកទ្វារអន្តរជាតិ ដូចមុនៗផង ពីព្រោះពួកគាត់ខាន លឺភ្លេងគោរពទង់ជាតិខ្មែរយូរណាស់មកហើយ គឺលឺតែខាងថៃតែប៉ុណ្ណោះ។
រយៈពេលជាងបីឆ្នាំហើយគឺភ្លេងគោរពទង់ជាតិខ្មែរ ត្រូវបានបាត់សូន្យឈឹង ពីច្រកទ្វាអន្តរជាតិរហូតមកដល់ពេលនេះ ក្រោយពីមានការដោះដៃអស់ប្រធានច្រកទ្វា និងលោកប្រធានការិយាល័យប៉ូលិសអន្តោប្រវេសន៍រួចមក ខណៈពេលនេះ មហាជនខ្មែររាប់លាននាក់ សុំឲ្យមានការដាក់ភ្លេងគោរពទង់ជាតិលើងវិញផងកុំឲ្យពួកគេខ្មាសជនជាតិថៃ។

តាមប្រភពព័ត៌មានពីច្រកទ្វារបានឲ្យដឹងថា កន្លងទៅរាល់មុនម៉ោង៧ព្រឹក គឺមានការចាក់ភ្លេងចម្រៀង កំដរអារម្មណ៍ លុះដល់ម៉ោង៧ ទើបគេដាក់ភ្លេងគោរពទង់ជាតិខ្មែរបន្ទាប់មក គឺគេចាក់សេចក្តីណែនាំផ្សេងៗរបស់សាលាខេត្ត រហូតដល់ម៉ោង៥ល្ងាច ទើបគេចាក់ម្តងទៀត ប្រភពដដែល បានបន្តថាកាលណោះ គឺខាងប៉ូលិសអន្តោរប្រវេសន៍ ជានាក់ទទួលខុសត្រូវលើការចាក់ភ្លេងជាតិជាប្រចាំឥឡូវគឺបាត់អស់ហើយ លឺតែខាងថៃតែប៉ុណ្ណោះ ដែលគេបានចាក់រាល់ថ្ងៃ ដែលមានពលរដ្ឋខ្មែរនិងថៃ នាំគ្នាឈរគោរពភ្លេងជាតិនៅលើស្ពានអន្តជាតិថៃ ជាប្រចាំនោះមិនដែលហ៊ានល្មើស ខ្លាចសមត្ថកិច្ចចាប់វាយ។
លោក អាន វណ្ណះប្រធានស្នាក់ការច្រកទ្វាអន្តជាតិខាងលើ បានឲ្យដឹងថា ក្រោយពីលោកមកធ្វើជាប្រធានស្នាក់ការ រួចមកគឺលោកមិនដែលឃើញគេគោរពទង់ជាតិ នៅឯច្រកទ្វានោះឡើយលោកបានបន្តថា លោកនឹងយកសំណើ សំណូមពររបស់ពលរដ្ឋ ទៅដាក់ក្នុងអង្គប្រជុំនាពេលដ៏ខ្លីខាងមុខនេះដើម្បីជាតម្រូវការរបស់ពលរដ្ឋយើងផងដែរ៕

ពលរដ្ឋខ្មែរសុំឲ្យ មានភ្លេងគោរព ទង់ជាតិឡើងវិញ នៅច្រកទ្វារ​ អន្តរជាតិប៉ោយប៉ែត

ពលរដ្ឋខ្មែរសុំឲ្យ មានភ្លេងគោរព ទង់ជាតិឡើងវិញ នៅច្រកទ្វារ​ អន្តរជាតិប៉ោយប៉ែត