ម៉ូតូ បុកម៉ូតូរបួសធ្ងន់ ស្រាល២នាក់ ម្ចាស់ម៉ូតូបង្ករត់ចោល ម៉ូតូបាត់

ភ្នំពេញ ៖  យុវជន២នាក់ ជិះម៉ូតូស្មាសមួយគ្រឿង ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ជ្រុលបុកម៉ូតូ សង់ កូរ៉េពេញ ទំហឹងបណ្តាលឲ្យ ម្ចាស់ម៉ូតូសង់កូរ៉េ រងរបួសធ្ងន់ស្រាល២នាក់ ចំណែកម្ចាស់ម៉ូតូបង្ក បានរត់គេច ខ្លួនបាត់ ដោយបន្សល់ម៉ូតូ នៅកន្លែងកើតហេតុ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០១៥ នៅ ចំណុចមុខវត្តឧណ្ណាលោម តាមបណ្តោយផ្លូវព្រះស៊ីសុវត្តិ ស្ថិតក្នុងសង្កាត់ជ័័យជំនះ ខណ្ឌដូនពេញ ។

តាមសាក្សីនៅកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុ គេបានឃើញ ម៉ូតូម៉ាកហុងដាសេ100 សង់កូរ៉េ ពណ៍ក្រហម គ្មានស្លាកលេខ ជិះគ្នាពីរនាក់ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះស៊ីសុវត្តិ ក្នុងទិសដៅពីជើង ទៅត្បូង ខណះមកដល់ចំណុចកើតហេតុស្រាប់តែមានយុវជន២នាក់ផ្សេងទៀត ជិះម៉ូតូមួយគ្រឿងម៉ាកស្មាស់វី បិទស្គុតពណ៍ទឹកប្រាក់  ពាក់ស្លាកលេខ ភ្នំពេញ 1BR. 6171. ធ្វើដំណើរបញ្ច្រាស់ទិសគ្នា ក្នុងល្បឿនលឿន ក៏បានបុកចំពីមុខពេញទំហឹង បណ្តាលអោយអ្នកបើកម៉ូតូសង់កូរ៉េ រងរបួសធ្ងន់ស្រាលទាំង2នាក់។

សាក្សីដដែលបានបន្តថា បន្ទាប់ពីបង្កគ្រោះថ្នាក់រួចយុវជន២នាក់ ដែលជិះម៉ូតូស្មាស់ បានរត់គេចខ្លួនបាត់ ស្រមោលដោសបន្សល់ទុកម៉ូតូ នៅកន្លែងកើតហេតុ  បើតាមការសន្និដ្ឋានរបស់ ប្រជាពលរដ្ឋក៏ដូចជាអ្នក ដែលធ្វើដំណើរតាមផ្លូងបានដាក់ការសង្ស័យថា ប្រហែលជាមានលក្ខណៈ មិនប្រក្រតីហើយ ទើបបើកបុកគ្នា ហើយមិននៅដោះស្រាយបែជានាំគ្នា រត់គេចខ្លួនទុកតែម៉ូតូចោលយ៉ាងដូច្នេះទៅវិញ ដោយមិនព្រមនៅធ្វើការ ដោះស្រាយ ។

ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះ ដឹកទៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូត្រូវ បាន សមត្ថកិច្ចធ្វើការវាស់វែង យកទៅរក្សាទុកនៅទីស្នាក់ការ នគរបាលប៉ុស្តិ៍សជ័យជំនះ ដើម្បីរងចាំម្ចាស់ ចូលខ្លួនមកធ្វើការ ដោះស្រាយនៅពេលក្រោយ ៕

ម៉ូតូ បុកម៉ូតូរបួសធ្ងន់ ស្រាល២នាក់ ម្ចាស់ម៉ូតូបង្ករត់ចោល ម៉ូតូបាត់

ម៉ូតូ បុកម៉ូតូរបួសធ្ងន់ ស្រាល២នាក់ ម្ចាស់ម៉ូតូបង្ករត់ចោល ម៉ូតូបាត់