ចោរ​២​នាក់​បាញ់​ប្លន់​យក​ម៉ូតូ​ស្គូ​ពីមួយ​គ្រឿង​បានសម្រេច​នៅ​សង្កាត់​បឹងទំពុន​

រាជធានី​ភ្នំពេញ​៖​ជនរងគ្រោះ​បីនាក់​ត្រូវ​ក្រុមចោរប្លន់​ប្រដាប់អាវុធ​មាន​គ្នា​២​នាក់​បាញ់​មួយ​គ្រាប់​ប្លន់​យក​ម៉ូតូ Scoopy ស៊េរី​ឆ្នាំ​២០១៥ បានសម្រេច រួច​គេចខ្លួនបាត់​ដោយ​សុវត្ថិភាព​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង​១២ និង​៣០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច​ច្រកចូល​វត្ត​ដំបូក​ខ្ពស់ ស្ថិតក្នុង​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​។​

​តាម​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ពួកគេ​មាន​គ្នា​៣​នាក់ (​ស្រី​ម្នាក់​) បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា Scoopy ពណ៌​ស ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CL-6062 ធ្វើ​ណើ​រ​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ដែល​ទើបតែ​មក​យក​ប្អូន ចេញពី​ធ្វើការ​នៅ​ម្តុំ​ពេទ្យ​រុស្សី ក្នុង​បំណង​ត្រលប់​ទៅផ្ទះ ខណៈ​មកដល់​ចំណុចកើតហេតុ  ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ Scoopy មួយគ្រឿង មិន​ចាំ​ស្លាក​លេខ ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម​បាន​គៀរ​ឲ្យ​ឈប់​ហើយ ដក​កាំភ្លើង​ពី​ចង្កេះ​វាយ​ជនរងគ្រោះ​ម្នាក់​បែកក្បាល និង​បាញ់​ឡើងលើ​មួយ​គ្រាប់ រួច​ប្លន់​យក​ម៉ូតូ​ជិះ​គេចខ្លួន​បាត់ស្រមោល​តែម្តង​។​

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ បាន​ទៅ​ដាក់ពាក្យ​បណ្តឹង នៅ​ទីស្នាក់ការ​នគរបាល​ប៉ុស្តិ៍​បឹងទំពុន ដើម្បី​ងាយស្រួល​សមត្ថកិច្ច តាម​ស្រាវជ្រាវ​តាម​ស្លាក​លេខ ម៉ូតូ និង​តាម​ចាប់​ក្រុមចោរប្លន់​ទាំងនោះ​៕

ចោរ​២​នាក់​បាញ់​ប្លន់​យក​ម៉ូតូ​ស្គូ​ពីមួយ​គ្រឿង​បានសម្រេច​នៅ​សង្កាត់​បឹងទំពុន​
ចោរ​២​នាក់​បាញ់​ប្លន់​យក​ម៉ូតូ​ស្គូ​ពីមួយ​គ្រឿង​បានសម្រេច​នៅ​សង្កាត់​បឹងទំពុន​