គ្រោះថ្នាក់​ចរាចរណ៍​ខេត្តបន្ទាយមានជ័យ​ឆ្នាំ​២០១៥​នេះ​ស្លាប់​មនុស្ស​១៤៧​នាក់​រងរបួស​ធ្ងន់​ស្រាល​៤៤០​នាក់​

​ខេត្តបន្ទាយមានជ័យ​៖​គ្រោះថ្នាក់​ចរាចរណ៍​រយៈ​ពេល​១១​ខែ​ក្នុង​ឆ្នាំ​២០១៥​នេះ​មាន​ចំនួន​មនុស្ស​ស្លាប់ ដល់​ទៅ​១៤៧​នាក់ និង​៤៤០​នាក់​ទៀត​រងរបួស​ធ្ងន់​និង​ស្រាល​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់ ចរាចរណ៍​នៅ​ខេត្តបន្ទាយមានជ័យ​ដែល​បាន​កើតឡើង​កន្លងមក​សរុប​ចំនួន​២៨៨​ករណី​។​

​     លោក សន គឹម​សួ​គ៍ នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​បាន​ឲ្យ​ដឹងថា​គ្រោះថ្នាក់​ចរាចរណ៍ ប្រចាំឆ្នាំ​២០១៥​នេះ​មានការ​ថយចុះ​ចំនួន​១៨​ករណី​បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០១៤ កើតឡើង​ចំនួន​៣០៦​ករណី​មានការ​ថយចុះ​។​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ ២០១៥​នេះ​ពិតមែនតែ​ថយចុះ​ប៉ុន្តែ​ចំនួន​មនុស្ស​ស្លាប់ និង​រងរបួស​ធ្ងន់​ស្រាល​មានការ​កើនឡើង​ទៅវិញ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​កើត ឡើងជា​ក្រុមៗ​។​

​     លោក សន គឹម​សួ​គ៍ បានបញ្ជាក់​ទៀតថា​ចាប់ពី​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្តបន្ទាយមានជ័យ​សម​ត្ថ កិច្ច​ពិនិត្យឃើញថា​បង្កឡើង​ភាគច្រើន​ផ្តើមចេញ ពី​អ្នក​បើ​បរ​យានយន្ត​មិន​គោរព​ច្បាប់​ចរាចរណ៍​បង្កដោយ​កត្តា​មនុស្ស​ចំនួន ២៨០​ករណី​បង្កដោយ​កត្តា​យានយន្ត​៦​ករណី កត្តា​អាកាសធាតុ​១​ករណី និង​កត្តា​ផ្លូវ​១​ករណី​។ ករណី​សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​ជនសង្ស័យ​ចំនួន​១១​នាក់​ជា អ្នកបើកបរ​បង្កហេតុ​ត្រូវបាន​កម្លាំង​នគរបាល​ចរាចរក​សា​ង​សំណុំរឿង ចាប់បញ្ជូន​ទៅកាន់​តុលាការ​យកទៅ​ចាត់ការ​តាមផ្លូវ​ច្បាប់​រួចហើយ​ផងដែរ​។​

​    ​លោក​បាន​បញ្ជាក់ថា ជុំវិញ​បញ្ហា​ការអនុវត្ត​ច្បាប់​ចរាចរណ៍​នៅ ខេត្តបន្ទាយមានជ័យ កន្លងមក​ដោយ​អនុវត្តតាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​ទិសដៅ​ផែនការ​របស់​អគ្គស្នងកា​រ​នគរបាលជាតិ កម្លាំង​នគរបាល​ចរាចរ​បាន​ប្រើប្រាស់​នូវ​វិធាន​ការបង្កា​ទប់ស្កាត់​ដូចជា ចុះ​ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ជូន​ដល់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​សិស្ស​និស្សិត នៅតាម​សាលារៀន​នានា​ក្នុង​ខេត្តបន្ទាយមានជ័យ ដើម្បីឱ្យ​ពួកគាត់​បាន​យល់​ចេះដឹង​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ហើយ​ឱ្យ នាំគ្នា​ចូលរួម​គោរ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដើម្បី​ការពារ​ទប់ស្កាត់ និង​បញ្ចៀស​នូវ​ការរង​គ្រោះ​បាត់បង់​ជីវិត​និង​ទទួលរង​បួស​ដោយ​ការ​ប្រ ផ្សេង​ពី​បញ្ហា​ថ្នាក់​ចរាចរណ៍​។​ទន្ទឹម នោះដែរ​លោក​សូម​អំពាវនាវ​ឱ្យ ប្រជាពលរដ្ឋ​ទាំងអស់​នាំគ្នា​ចូលរួម​គោរ​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​បើកបរ មានការ​យោគយល់​អធ្យាស្រ័យ​គ្នា​ទៅវិញ​ទៅ​ម​គឺ​ដើម្បី​ចូលរួម​កាត់បន្ថយ គ្រោះថ្នាក​ចរាចរណ៍​នៅ​ខេត្តបន្ទាយមានជ័យ​នៅពេល​ថ្ងៃមុខ​ផងដែរ​៕

គ្រោះថ្នាក់​ចរាចរណ៍​ខេត្តបន្ទាយមានជ័យ​ឆ្នាំ​២០១៥​នេះ​ស្លាប់​មនុស្ស​១៤៧​នាក់​រងរបួស​ធ្ងន់​ស្រាល​៤៤០​នាក់​