សន្និសីទ​ស្តីពី​បម្រែបម្រួល​អាកាសធាតុ​​ទាមទារ​លោកខាងលិច​បំពេញ​ទំនួល​ខុសត្រូវ​ជាប្រវត្តិសាស្ត្រ​

(ប៉េកាំង)៖ ស្របពេលដែលពិភពលោក កំពុងព្យាយាមដោះស្រាយបញ្ហាការគំរាមកំហែងពីសំណាក់ភេវរកម្មនោះ មេដឹកនាំបណ្តាប្រទេសទាំង១០០ទូទាំងពិភពលោក នឹងចូលរួមក្នុងកិច្ចប្រជុំនៅក្នុងទីក្រុង ប៉ារីសនៅថ្ងៃចន្ទនេះ ដោយសង្ឃឹមថា អាចរៀបចំគម្រោងទាក់ទងនឹងបញ្ហាអាកាសធាតុសកលលោក ជាប្រវត្តិសាស្ត្រ ដើម្បីដោះស្រាយបញ្ហាដែលជាក្តីបារម្ភរួមរបស់មនុស្សជាតិក្នុងរយៈពេលយូរអង្វែងតទៅមុខ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។

ក្នុងចំណោមថ្នាក់ដឹកនាំសំខាន់ៗ ដែលនឹងចូលរួមក្នុងសន្និសិទ COP លើកទី២១ ក្នុងសន្និបាតស្តីពីគម្រោងការងារពាក់ ព័ន្ធបញ្ហាបម្រែបម្រូល អាកាសធាតុរបស់ អង្គការសហប្រជាជាតិនេះ លោក Xi Jinping  ប្រធានាធិបតីប្រទេស ចិន ដែលបច្ចុប្បន្នជាប្រទេសដ៏ធំជាងគេក្នុងការបញ្ចេញកំដៅដល់ផែនដី នឹងទទួលបានការចាប់ អារម្មណ៏ជាខ្លាំងពីសំណាក់សារព័ត៌មាននានា។ លោកត្រូវបានគេរំពឹងថា នឹងលើកឡើងនូវទស្សនៈវិស័យ និងគម្រោងសកម្មភាព ក្នុងពេលអនាគតដើម្បីទប់ទល់ នឹងកំណើនកំដៅផែនដី។

យ៉ាងនេះក្តី ទោះបីជារដ្ឋាភិបាលក្រុង ប៉េកាំង ជាប្រទេសដ៏សំខាន់ក្នុងការស្វែងរកដំណោះស្រាយបញ្ហានេះ ប៉ុន្តែប្រទេស ចិនតែមួយ មិនអាចកំណត់លទ្ធផល ប្រចាំឆ្នាំរបស់ COP ទាំងស្រុងបានឡើយ។ ភាពជោគជ័យក្នុងកិច្ចចារក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ក៏ទាមទារឲ្យមានការចូលរួម និងសហការណ៍ ពីសំណាក់ អ្នកពាក់ព័ន្ធទំាងអស់ផងដែរ ជាពិសេសបណ្តាប្រទេសអភិវឌ្ឍន៍នៅលោកខាងលិច៕

សន្និសីទ​ស្តីពី​បម្រែបម្រួល​អាកាសធាតុ​​ទាមទារ​លោកខាងលិច​បំពេញ​ទំនួល​ខុសត្រូវ​ជាប្រវត្តិសាស្ត្រ​