ចំនួនអ្នកស្លាប់ដោយសារពុលហ្គាសកើនឡើងដល់ ១០នាក់

JINAN៖ យោងតាមមន្រ្តីក្នុងតំបន់បានរាយការណ៍ថា មនុស្សចំនួន ០៥នាក់ ផ្សេងទៀតបានស្លាប់ដោយសារពុលហ្គាស នៅខេត្ត សានដុង ភាគខាងកើតប្រទេសចិន។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ឲ្យដឹងថា ករណីខាងលើនេះ បានកើតឡើងកាលពីម៉ោង ៥និង ៥០នាទីល្ងាច ថ្ងៃទី២៩ ដោយសាយភាយឧស្ម័នហ្គាសចេញពីរោងចក្រផលិតដែក Zouping។ រហូតមកទល់ពេលនេះ ចំនួនអ្នកស្លាប់បានកើនដល់ ១០នាក់ ខណៈដែលមនុស្ស ០៧នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ។
គួរបញ្ជាក់ផងដែរថា មូលហេតុនៃការផ្ទុះបែកធ្លាយឧស្ម័នហ្គាសនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត៕

ចំនួនអ្នកស្លាប់ដោយសារពុលហ្គាសកើនឡើងដល់ ១០នាក់