បារាំង ដាក់ពង្រាយកម្លាំង ១១.០០០ នាក់ ការពារកិច្ចប្រជុំ កំពូលពិភពលោក នៅ ប៉ារីស

ប៉ារីស៖ ប៉ូលិស រាប់ម៉ឺននាក់ ត្រូវបានដាក់ពង្រាយ នៅពាសពេញទីក្រុង ប៉ារីស និង តំបន់ ជុំវិញ ដើម្បីការពារ ទៅដល់កិច្ច ប្រជុំកំពូល របស់អង្គការ សហប្រជាជាតិ ស្តីពីការប្រែប្រួល អាកាសធាតុ ឆ្នាំ ២០១៥ លើកទី ២១ (COP 21) ដែលនឹងរៀប ចំឡើង នៅសប្តាហ៍នេះ ក្នុង ទីក្រុងដែលធ្លាប់បានទទួល រងការវាយប្រហារ ដោយអំពើ ភេរវកម្ម ដែលបានសម្លាប់មនុស្ស ១៣២នាក់ កាលពីជាងកន្លះខែមុននេះ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ ២០១៥ នេះទៀតថា ប៉ូលិស និង កងការពារ សរុបជាង ១១.០០០ នាក់ត្រូវបានដាក់ពង្រាយ ដើម្បីការពារ យ៉ាង តឹងរឹងបំផុត ដល់កិច្ច ប្រជុំកំពូល ដែលមានមេដឹកនាំ ស្ថាប័ន និង បណ្តាប្រទេសលើ ពិភពលោក រាប់រយនាក់ ចូលរួម និង ពិភាក្សាគ្នាពីប្រធានបទ នៃការប្រែប្រួល អាកាសធាតុនៅលើភពផែនដីយើងនេះ។

គួរបញ្ជាក់ថា នៅមុនកិច្ចប្រជុំធ្វើឡើង អ្នករៀបចំកិច្ចប្រជុំ បានស្នើឲ្យប្រទេសទាំងអស់ ស្វែង រកគំនិតរួម មួយ ជាមុនសិន មុននឹងជួបពិភាក្សាគ្នាជាផ្លូវការ ដើម្បីឲ្យកិច្ចប្រជុំនេះ អាច សម្រេចចេញជា លទ្ធផលតាម ការគ្រោងទុក។ ពិភពលោក គ្រោងនឹងធ្វើការកាត់បន្ថយ ការបញ្ចេញឧស្ម័នពុល កាបូនិច ទៅក្នុងបរិយាកាស ទ្រង់ទ្រាយធំឲ្យបាននៅឆ្នាំ ២០២០៕