រដ្ឋសភា បើក​កិច្ចប្រជុំ​ពិភាក្សា និង​អនុម័ត​ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១៦ ដោយ​គ្មាន​វត្តមាន​សមាជិកសភា​គណបក្ស​សង្គ្រោះ​ជាតិ​

ភ្នំពេញ: ​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​​ប្រជាជន​​កម្ពុជា និង​ជា​អ្នកតំណាងរាស្ត្រ បាន​អញ្ជើញ​ចូលរួម​ប្រជុំ​ពេញ​អង្គ​សភា ដើម្បី​​​ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០១៦ ឬ​ច្បាប់​ថវិកាជាតិ ឆ្នាំ​២០១៦​។ កិច្ចប្រជុំ​រដ្ឋសភា ក៏មាន​ការពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ស្ថិតិ ព្រមទាំង​សេចក្តីព្រាងច្បាប់​ស្តីពី​ទូរគម​នា​គមន៍ ផងដែរ​។​

​កិច្ចប្រជុំ​របស់​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​៣០​វិច្ឆិកា​នេះ មាន​កូរ៉ុម​ចំនួន ៦៦ រូប ជា​អ្នក​តំណាង​រាស្ត្រ​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​។ ចំណែក​សមាជិក​រដ្ឋសភា ជា​អ្នក​តំណាងរាស្ត្រ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ មិន​ចូលរួម​កិច្ចប្រជុំ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​៣០​វិច្ឆិកា​នេះ​ទេ​។ មូលហេតុ មកពី​គណបក្ស​សង្គ្រោះ​ជាតិ អះអាងថា ចង់​ជួបចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ដោះស្រាយ​បញ្ហានយោបាយ ជាមុនសិន​។​

​យ៉ាងណាក៏ដោយ សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​ថា សម្តេច​សង្ឃឹមថា រដ្ឋសភា​នឹង​អនុម័ត​ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១៦ ដើម្បី​រាជរដ្ឋាភិបាល​ដឹកនាំ​ចាត់ចែង​ការងារ​លើ​គ្រប់​វិស័យ​​បន្តទៀត ក្នុងនោះ ក៏​មានការ​តម្លើង​​បៀវត្សរ៍​ជូន​មន្ត្រីរាជការ​កងកម្លាំង​​ប្រដាប់អាវុធ មន្ត្រី​ជាប់កិច្ចសន្យា​ និង​និវត្តន៍​ជន​ផងដែរ​។​

សម្តេច​ហ៊ុនសែន លើកឡើងថា ច្បាប់​ថវិកា​ឆ្នាំ​២០១៦ ក៏​លប់ចោល​​ផងដែរ នូវ​ពន្ធ​តាម​របប​ម៉ៅការ​ ដើ​ម្ប​សម្រួល​ដល់​អាជីវករ​តូចតាច ​ដែល​លក់ដូរ​បន្តិចបន្តួច ដើម្បី​ចិញ្ចឹម​ជិវិត​។ ច្បាប់​នេះ ក៏​នឹង​លប់ចោល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​មួយចំនួន ដូចជា ទោចក្រយានយន្ត ត្រី​ចក្រ​យាន្ត​យន្ត ត្រាក់ទ័រ គោយន្ត​នឹង​ជលយាន្ត​តូចៗ ដើម្បី​ជួយ​កាត់បន្ថយ​ការចំណាយ និង​លើក​កំពស់​ជីវភាព​ប្រជាជន​។

​សម្តេច​ហ៊ុនសែន បន្ថែមថា "​ស្ថេរភាព​នយោបាយ និង​ស្ថេរភាព​ម៉ាក្រូសេដ្ឋកិច្ច ជា​ចុង​ខ្សែ​ពីរ​នៃ​ចំណង​មួយ ដើម្បី​ធានា​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​អតិផរណារ​ទាប​។ យើង​បាន និង​កំពង់មាន​សន្តិភាព និង​ស្ថេរភាព​ខាង​នយោបាយ​ល្អ ដែលជា​មូលដ្ឋាន​សំរាប់​ការលូតលាស់​ខាង​សេដ្ឋកិច្ចសង្គម ដែល​យើង​ត្រូវ​ប្រឹងប្រែង​រួមគ្នា ដើម្បី​សំរេច​គោលដៅ ដែល​យើង​បានដាក់​​ចេញ​"៕​