ស្ត្រី​ម្នាក់ ​ដើរ​ឆ្លងកាត់​ផ្លូវ ត្រូវ​ម៉ូតូ​បុក​ស្លាប់ ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ

​កណ្តាល: ស្ត្រី​ម្នាក់ បាន​រងរបួស​ធ្ងន់ ហើយ​បាន​ស្លាប់ពេល​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ ខណៈ​កំពុង​ដើរ​ឆ្លងថ្នល់ ក៏ត្រូវ​ម៉ូតូ​១​គ្រឿង បើក​ដោយ​យុវជន​ម្នាក់​បុក ពេញទំហឹង​តែម្តង​។​

​គ្រោះថ្នាក់​នេះ បានកើត​ឡើង នៅ​ម៉ោង ៣ រសៀល ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ផ្លូវជាតិ​លេខ ៦ ចន្លោះ​ស្ពាន​លេខ ១៣-១៤ ស្ថិត​ក្នុងភូមិ​កណ្តាល ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល  ។​

​ស្ត្រី​ដែល​រងគ្រោះថ្នាក់​ខាងលើ បាន​ស្លាប់ក្រោយពេល​ប​ញ្ជួ​ន​ទៅកាន់​មន្ទីរពេទ្យ​។ គាត់​ឈ្មោះ រឿង ប៉េង​ហុង អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ នៅ​ភូមិ​សាមគ្គី ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ខេត្តកំពង់ចាម ។ រីឯ​ជនបង្ក ឈ្មោះ ហ៊ុ សុខ​នៅ ភេទ​ប្រុស អាយុ ២១​ឆ្នាំ មាន​ទីលំនៅ បច្ចុប្បន្ន ភូមិ​ជើង​ដឹក ឃុំ​ប្រាំ​យ៉ា​ម ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម មុខរបរ ជា​កម្មករសំណង់​។​

​តាម​សាក្សី បាន​និយាយថា មុនពេល​កើតហេតុ គេ​បានឃើញ ស្ត្រី​រងគ្រោះបាន​ដើរ​ឆ្លងកាត់​ផ្លូវ ពី​កើ​តទៅ​លិច តែ​មិនទាន់បាន​ឆ្លងកាត់​ផង ត្រូវ​ម៉ូតូ​ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1E 5302 បើកបរ​ដោយ​យុវជន​ម្នាក់ ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន ចាប់​ហ្វ្រាំង​មិនទាន់ ក៏​បុក​ពេញទំហឹង​តែម្តង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ហើយ​បាន​ស្លាប់ពេល​បញ្ជូនទៅ​សង្គ្រោះនៅ​មន្ទីរពេទ្យ ។ ចំណែកឯ​យុវជន ដែល​បង្កហេតុ ត្រូវបាន​នគរបាល​ស្រុកឃាត់ខ្លួន ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕V​/S