ប៉ូលិស​ឃាត់ខ្លួន​យុវជន​ម្នាក់ តាម​ដីកា​ពីបទ​បង្ក​របួស​ដោយ​ចេតនា​

កណ្តាល: នគរបាល​យុត្តិធម៌ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍ នគរបាល​រដ្ឋបាល​ពុក​ឫស្សី បាន​ស្រាវជ្រាវ និង​ចាប់ខ្លួន​យុវជន​ម្នាក់ តាម​ដីកា​របស់​សាលាដំបូង ខេត្តកណ្ដាល​។ ការចាប់ខ្លួន​នេះ បានធ្វើ​ឡើង នៅវេលា​ម៉ោង​ប្រមាណ ១០ ព្រឹក ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ភូមិ​ក្រូចសើច ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់​ណ្តា​ល ខេត្តកណ្តាល​។​

​ជនសង្ស័យ ឈ្មោះ នួន ចាន់ណា​រ៉ូ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ កសិករ បច្ចុប្បន្ន ស្នាក់នៅ ភូមិ​ពុក​ឫស្សី​លើ ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

​ការចាប់ខ្លួន​ជនសង្ស័យ ខាងលើនេះ ដោយយោង​តាម​ដីកា​លេខ​៖ ៤៩៨ ចុះ​ថ្ងៃទី ២៧ ខែសីហា ឆ្នាំ​២០១២ របស់លោក ហុក វ៉ាន់​ធី​ណា ចៅក្រម​ស៊ើបសួរ​សាលាដំបូង ខេត្តកណ្តាល ពីបទបង្ករបួស​ដោយ​ចេតនា ដែល​បាន​ប្រព្រឹត្ត នៅ​ភូមិ​ពុក​ឫស្សី​ក្រោម ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល កាលពី​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០០៦​។ ករណីនេះ សមត្ថកិច្ច កំពុង​បន្ត​ចាត់ការ តាម​នីតិវិធី ៕V​/S

ប៉ូលិស​ឃាត់ខ្លួន​យុវជន​ម្នាក់ តាម​ដីកា​ពីបទ​បង្ក​របួស​ដោយ​ចេតនា​

ប៉ូលិស​ឃាត់ខ្លួន​យុវជន​ម្នាក់ តាម​ដីកា​ពីបទ​បង្ក​របួស​ដោយ​ចេតនា​