​រថយន្ត​មួយគ្រឿង បុក​រថយន្ត​ច្នៃ ស្លាប់​និង​របួសធ្ងន់​ស្រាល ៥​នាក់​

បាត់ដំបង​: មនុស្ស​ម្នាក់ បាន​ស្លាប់ និង​៤​នាក់​ផ្សេងទៀត បាន​រងរបួស​ធ្ងន់​និង​ស្រាល ក្នុង​គ្រោះ ថ្នាក់​បង្កឡើងដោយ​រថយន្ត​មួយគ្រឿង បុក​រថយន្ត​ច្នៃ​ពីក្រោយ ដែល​កំពុង​ខូច​ឈប់ នៅ​ចិញ្ចើមផ្លូវផ្នែក​ខាងស្តាំ​ដៃពេញទំហឹង​។​

​ហេតុការណ៍​គ្រោះថ្នាក់​នេះ បានកើត​ឡើងកាលពី​វេលា​ម៉ោង​ជិត ១ រសៀល ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ភូមិ​បួរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។​

​ជនរងគ្រោះ​ដែល​ស្លាប់ ឈ្មោះ ខន ភេទ​ប្រុស អាយុ​២១​ឆ្នាំ (​ស្លាប់​)​។ ចំណែក​អ្នករង របួស​ធ្ងន់ ឈ្មោះ រដ្ឋ ឡុង ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មី ឃុំ​ទឹកជោរ ស្រុក​ព្រះ​នេ​ត​ព្រះ ខេត្តបន្ទាយមានជ័យ​។ រីឯ​អ្នករងរបួស​ស្រាល ៣ នាក់​គឺៈ ទី​១.​ឈ្មោះ ទេព ណា​ម ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ស្ពាន​ទំនាប ឃុំ​បួរ​។ ទី​២.​ឈ្មោះ សុខ ពន្លក ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ  រស់នៅ​ភូមិ​គ្រួស​ក្រហម ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក និង​ទី​៣.​ឈ្មោះ ឡេង បូ​យ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​អូរ​ជ្រៃ ឃុំ​បារាំង​ធ្លាក់​។ ចំណែក​អ្នកបើករថយន្ត​បង្កហេតុ មិន​ស្គាល់អត្តសញ្ញាណ ក្រោយពី​កើតហេតុ បាន​រត់គេច​ខ្លួ​នបាត់ បន្សល់ទុក​តែ​រថយន្ត​នៅនឹងកន្លែង​។​

​ក្រោយពី​កើតហេតុ កម្លាំង​សមត្ថកិច្ច បាន​ចុះមក​វាស់វែង និង​យក​វត្ថុតាង​ទាំង​២ ទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ស្រុក​ភ្នំព្រឹក រង់ចាំ​ដោះស្រាយ​គ្នា តាម​នីតិវិធី​ជា​ក្រោយ​។ ចំណែក​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ចបញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ សាកសព​ត្រូវបាន​សមត្ថកិច្ចទាក់ទង​ទៅ​ក្រុមគ្រួសារ មក​ទទួលយក ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕V/S