បវរកញ្ញា​ចក្រវាល​សុំ​បែក​គ្នា​ព្រោះ​មិត្ត​ប្រុស​មិន​ព្រម​រួម​ភេទ

បវរកញ្ញា​ចក្រវាល​សុំ​បែក​គ្នា​ព្រោះ​មិត្ត​ប្រុស​មិន​ព្រម​រួម​ភេទ

បវរកញ្ញា​ចក្រវាល ២០១២ Olivia Culpo បាន​បញ្ចប់​ស្នេហា​រវាង​ខ្លួន​និង​មិត្ត​ប្រុស Tim Tebow ​ដោយ​សារ​សង្សារ​របស់​ខ្លួន​មិន​ព្រម​រួមរ័ក​មុន​ពេល​រៀបការ។

 

បវរកញ្ញា​ចក្រវាល​សុំ​បែក​គ្នា​ព្រោះ​មិត្ត​ប្រុស​មិន​ព្រម​រួម​ភេទ
 

ថ្មី​ៗ​នេះ បវរកញ្ញា​ចក្រវាល​ឆ្នាំ ២០១២ Olivia Culpo ទើប​តែ​ប្រកាស​ចែក​ផ្លូវ​គ្នា​ជាមួយ​មិត្ត​ប្រុស​ដែល​ជា​កីឡាករ​បាល់​ឱប​ក្រោយ​ស្រលាញ់​គ្នា​រយៈ​ពេល​ពីរ​ខែ។ មូលហេតុ​ដែល​នាំ​មក​នូវ​ការ​បែក​បាក់​គ្នា​នេះ​គឺ​កីឡាករ​អាយុ ២៨ ឆ្នាំ​បដិសេធ​មិន​ព្រម​រួម​ភេទ​រហូត​ដល់​ពេល​រៀបការ​ហើយ។ Tim Tebow គឺ​ជា​គ្រិស្ត​សាសនិកដ៏​ខ្ជាប់ខ្ជួន​​មួយ​រូប​ ហើយ​លោក​បាន​និយាយ​ថា​លោក​នឹង​រក្សា​ភាព​បរិសុទ្ធ​របស់​ខ្លួន​រហូត​ដល់​ពេល​រៀបការ​រួច។ កីឡាករ​រូប​នេះ​ក៏​ធ្លាប់​បាន​ស្បថ​ស្បែ​ដែរ​ថា ខ្លួន​នឹង​មិន “ឡើង​គ្រែ” ជា​ដាច់​ខាត​បើ​សិន​ជា​មិន​ទាន់​រៀប​អាពាហ៍ពិពាហ៍។

 

បវរកញ្ញា​ចក្រវាល​សុំ​បែក​គ្នា​ព្រោះ​មិត្ត​ប្រុស​មិន​ព្រម​រួម​ភេទ
 

ផ្អែក​តាម​គេហទំព័រ Daily News បាន​ឲ្យ​ដឹង​ថា Tim ស្រលាញ់ Olivia ខ្លាំង​ណាស់។ “គេ​តែង​តែ​ផ្ញើ​សំបុត្រ​ស្នេហា​ដើម្បី​បញ្ជាក់​ពី​ក្ដី​ស្រលាញ់​របស់​ខ្លួន​ចំពោះ Olivia។ តែ​នាង​ចង់​បែក​គ្នា​ព្រោះ​នាង​មិនអាច​ទ្រាំ​នឹង​ស្នេហា​របៀប​នេះ​តទៅ​ទៀត”។

 

Tim និង Olivia ចាប់​ផ្ដើម​ទំនាក់​ទំនង​របស់​ពួក​គេ​ក្នុង​ខែ​កញ្ញា គឺបី​ខែ​ក្រោយ​ពេល​បវរកញ្ញា​រូប​នេះ​បែក​គ្នា​ជាមួយ​តារា​ចម្រៀង Nick Jonas។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ Nick ក៏​ជា​គ្រិស្ត​សាសនិក​ម្នាក់​ហើយ​តារា​រូប​នេះ​ថែម​ទាំង​ពាក់​ចិញ្ចៀន​​បញ្ជាក់​ភាព​បរិសុទ្ធ​ទៀត​ផង៕

 

បវរកញ្ញា​ចក្រវាល​សុំ​បែក​គ្នា​ព្រោះ​មិត្ត​ប្រុស​មិន​ព្រម​រួម​ភេទ

Olivia ធ្លាប់​ជា​មិត្តស្រី​របស់ Nick Jonas

 

ចុចអាន៖តារា​ស្រី​ហូលីវូដ​៤​រូប​ដែល​ហ៊ាន​ថត​ឈុត​រោលរាល​ ហើយ​ល្បី​បាន​យូរ​

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖dailymail