មូលហេតុ​ពី​ក្រោយ​ការ​ដូរ ​ឃួន ឡាបូរ៉ាវី​ ចេញ​ត្រឹម​ពាក់​កណ្ដាល​តង់​ទី១ ​យប់​មិញ​

មូលហេតុ​ពី​ក្រោយ​ការ​ដូរ ​ឃួន ឡាបូរ៉ាវី​ ចេញ​ត្រឹម​ពាក់​កណ្ដាល​តង់​ទី១ ​យប់​មិញ​

​ឃួន ឡាបូរ៉ាវី របស់​បឹងកេត​អង្គរ​ត្រូវ​បាន​លោក ប្រាក់ សុវណ្ណារ៉ា​ ​ដូរ​ចេញ​នៅ​ពាក់​កណ្តាល​តង់​ទី​មួយ​ បន្ទាប់​ពី​ឃើញ​កីឡាករ​រូប​នេះ​បង្ហាញ​ទម្រង់​លេង​​មិន​សូវ​ល្អ​​សម្រាប់​ការ​ប្រកួត​ជា​មួយ​​ក្រុម​ជើង​​ឯក​​មីយ៉ាន់ម៉ា Yangon United ដែល​ក្រុម​បឹងកេត​បាន​យក​ឈ្នះ​ក្នុង​លទ្ធផល ​៣-០ កាល​ពី​យប់​មិញ​នៃ Toyota Mekong Club Championship 2015។

 

មូលហេតុ​ពី​ក្រោយ​ការ​ដូរ ​ឃួន ឡាបូរ៉ាវី​ ចេញ​ត្រឹម​ពាក់​កណ្ដាល​តង់​ទី១ ​យប់​មិញ​

កីឡាករ ឃូន ឡាបូរ៉ាវី

 

​ឃួន ឡាបូរ៉ាវី បាន​ឲ្យ​ដឹង​ថា​ រូប​គេ​មិន​សប្បាយ​ចិត្ត​សោះ​​ ក្រោយ​ពេល​គ្រូ​បង្វឹក​ដូរ​ចេញ​ត្រឹម​ពាក់​កណ្ដាល​តង់​ទី១​ ដាក់​ជំនួស​ដោយ​ ឈុន សុធារ័ត្ន​។ បូរ៉ាវី ​មិន​​យល់​ពី​គោល​បំណង​របស់​លោក​ ប្រាក់​ សុវណ្ណារ៉ា​ ​​ដែល​ដាក់​​ឲ្យ​លេង​ត្រឹម​ពាក់​កណ្ដាល​តង់​ទី១ ហើយ​ដូរ​ចេញ​ទាំង​ដែលខ្លួន​គ្មាន​កំហុស​​អ្វី​ទល់​តែ​សោះ។ បើ​ចង់​​​ពង្រឹង​នៅ​តំបន់​ការ​ពារ​មិន​ព្រម​​រៀប​ចំ​ពីរ​ដំបូង​។

 

​ចំណែក​លោក ប្រាក់ សុវណ្ណារ៉ា បាន​ឲ្យ​ដឹង​​ដែរ​ថា ​ ឃួន ឡាបូរ៉ាវី ​​​ធ្វើ​ការ​ងារ​ធ្ងន់​ពេក​គាំទ្រ​នៅ​តំបន់​ប្រយុទ្ធ​ហើយ​ចុះ​មក​ការ​ពារ​ទៀត​ ដែល​ជា​កត្តា​មួយ​ធ្វើ​ឲ្យ​កីឡាករ​​ត្រូវ​តែ​ប្រឹងប្រែង​រត់​​ឲ្យ​បាន​លឿន​បំផុត។ ​​ខ្សែ​ប្រយុទ្ធ​របស់​លោក​រូប​នេះ​ចុះ​មក​ការពារ​​មាន​ភាព​យឺត​បន្តិច​ ដែល​ជា​ចន្លោះ​ប្រហោង​អាច​ នឹង​បាត់​បង់​គ្រាប់​បាល់​ទើប​លោក​បង្ខំ​ចិត្ត​​ដក​ចេញ​ដាក់ ឈុន សុធារ័ត្ន​ ជំនួស​ឲ្យ​លេង​ដើម្បី​ចុះ​ជួយ​បិទ​នៅ​តំបន់​ការ​ពារ​តែ​ម្ដង។

 

គ្រូ​បង្វឹក​រូប​នេះ​បន្ត​ថា ជា​ការ​ពិត​យប់​មិញ​ប្រសិន​បើ​ត្រូវ​ក្រុម​ភ្ញៀវ​នាំ​មុខ​​វិញ​ពិត​ជា​ពិបាក​សម្រាប់​ក្រុម​​បឹង​កេត​ជា​មិន​ខាន។ ​ក្រុម​របស់​លោក​កំពុង​មាន​ប្រៀប​ដោយ​គ្រាន់​តែ​ការពារ​កុំ​ឲ្យ​ដៃ​គូ​ទាត់​ចូល​ទី​​ ហើយ​នៅ​ពេល​ Yangon United របស់​មីយ៉ាន់ម៉ា ព្យាយាម​សម្រុក​ម្ចាស់​​ផ្ទះ​មាន​ឱកាស​រក​គ្រាប់​បាល់​បាន​មុន ហេតុ​នេះ​ទើប​មិន​អាច​ដាក់​កីឡាករ​​​ដែល​លេង​មាន​ភាព​យឺត​ក្នុង​ការ​ការពារ​នោះ​ទេ។

 

ក្រុម​បឹង​កេត​អង្គរ​ នឹង​ប៉ះ​​ក្រុម Becamex Binh Duong FC  ​របស់​ប្រទេស​វៀតណាម​នៅ​ថ្ងៃ​ទី​៦​ខែ​ធ្នូ ឆ្នាំ​២០១៥ ក្នុង​ទឹក​ដី​ប្រទេស​វៀតណាម។ ក្រុម​ដែល​ឈ្នះ​នឹង​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​ទី​២០​ ខែ​ធ្នូ ឆ្នាំ​២០១៥ ​នៅ​ទីលាន​កីឡដ្ឋាន Supachalasai Stadium ​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ​ដោយ​ប៉ះ​ក្រុម​ខ្លាំង​​ជើង​ឯក​Toyota League Cup 2015៕

 

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​