ក្រុមបាល់ទាត់​ក្រសួងការពារជាតិ​ឈ្នះ​ពាន​ខួប​ឯករាជរបស់​វៀតណាម

​កីឡា​៖​ក្លិប​បាល់ទាត់​ក្រសួងការពារជាតិ​រប​ស់​កម្ពុជា​លើក​ពាន​ខួប​កងទ័ព​និង​បុណ្យ​ឯករាជ្យ​ជាតិ វៀតណាម នៅ​ប្រទេស​វៀតណាម​កាលពី​ល្ងាចម្សិលមិញ​នេះ បន្ទាប់ពី​ពួកគេ​មាន​ចំណាត់ថ្នាក់​លេខ​១​ក្នុង​តារាង ដែលមាន​៤​ក្រុម​ប្រកួត​សន្សំ​ពិន្ទុ ក្រុម​ឈរ​នៅលើ​គេ​ជា​អ្នកឈ្នះ​ពានរង្វាន់​។​

​ក្រោយ​ប្រកួត​កាលពី​ម្សិលមិញ ក្រុម​ក្រសួងការពារជាតិ​មាន​៧​ពិន្ទុ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​មួយ ដោយ​៣​ប្រកួត​របស់គេ​ឈ្នះ​២ ។​

​គួរ​បញ្ជាក់ថា កម្ពុ​ជាមាន​២​ក្រុម​ទៅ​ចូលរួម​ប្រកួត​ជាមួយ​ក្រុម​នៅ​វៀតណាម​ក្នុង​កម្មវិធី​ប្រកួត ដណ្ដើម​ពានរង្វាន់​អបអរ​ខួប​ជ័យជម្នះ​កងទ័ព​របស់​វៀតណាម​តាំងពី​ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ គឺ​ក្រសួងការពារជាតិ និង​ស្វាយរៀង ។ ៤​ក្រុម​ដែលមាន​ឈ្មោះ​ប្រកួត​ក្នុង​ពានរង្វាន់​នេះ ត្រូវ​ប៉ះគ្នា​ម្នាក់​ម្ដង សន្សំ​ពិន្ទុ ហើយ​ក្រុម​ណា​ដែលមាន​ពិន្ទុ​ខ្ពស់​ជាងគេ​នឹង​ទទួលបាន​ពានរង្វាន់​តែម្ដង​៕

ក្រុមបាល់ទាត់​ក្រសួងការពារជាតិ​ឈ្នះ​ពាន​ខួប​ឯករាជរបស់​វៀតណាម