ស្មាតហ្វូន Oppo R7s នឹងដាក់លក់តាមអនឡាននៅថ្ងៃទី1 ខែធ្នូ នេះហើយ

ស្មាតហ្វូន Oppo R7s នឹងដាក់លក់តាមអនឡាននៅថ្ងៃទី1 ខែធ្នូ នេះហើយ

ក្រុមហ៊ុន Oppo នឹងដាក់លក់ស្មាតហ្វូនដ៏ថ្មីស្រឡាងរបស់ខ្លួនគឺស្មាតហ្វូន Oppo R7s តាមអនឡាញ ជាមួយនឹងតម្លៃ 399 ដុល្លា ឬ 349 អឺរ៉ូ នៅលើគេហទំព័រ oppostyle.com រួមទាំងក្រុមហ៊ុន Amazone នៅក្នុងប្រទេសអង់គ្លេស, បារាំង និងអាល្លឺម៉ង់ផងដែរ ។ ការលក់នឹងចាប់ផ្តើម នៅថ្ងៃទី1 ខែធ្នូ នេះហើយ ហើយក្រុមហ៊ុន Amazone ក៏បានដាក់អោយកម្មង់ទិញជាមុនរួចហើយដែរ, ស្មាតហ្វូន Oppo R7s ជាស្មាតមានរូបរាង ធំល្មម អេក្រង់ទំហំ 5.5 អ៊ីង ជាមួយរីសូលូសិន 1080p AMOLED, កញ្ចក់ 2.5D, មានរ៉េមទំហំ 4 ជីកាបៃ, មេម៉ូរីក្នុងម៉ាស៊ីនទំហំ 32 ជីកាបៃ និង ប្រើបន្ទះឈីបប្រភេទ Qualcomm Snapdragon 615 ។ ស្មាតហ្វូននេះមានកាមេរ៉ាមុខទំហំ 13 មេកាភិចសែល ហើយកាមេរ៉ាមុខមានទំហំ 8 មេកាភិចសែល និងដំនើរការដោយប្រព័នកធប្រតិបត្តិការ Android 5.1 Lollipop ។ ស្មាតហ្វូនផ្សេងៗរបស់ក្រុមហ៊ុន Oppo ក៏កំពុងតែមានការ កត់សម្គាល់អំពីតម្លៃរបស់វានៅក្នុងគេហទំព័រ oppostyle.com ដូចជាម៉ូដែល N3 តម្លៃ 549 ដុល្លា, ម៉ូដែល R7 Plus តម្លៃ 399 ដុល្លា និង ម៉ូដែល R7 តម្លៃ 299 ដុល្លា ។

ស្មាតហ្វូន Oppo R7s នឹងដាក់លក់តាមអនឡាននៅថ្ងៃទី1 ខែធ្នូ នេះហើយ

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus ស្មាតហ្វូន Oppo R7s នឹងដាក់លក់តាមអនឡាននៅថ្ងៃទី1 ខែធ្នូ នេះហើយ
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com ស្មាតហ្វូន Oppo R7s នឹងដាក់លក់តាមអនឡាននៅថ្ងៃទី1 ខែធ្នូ នេះហើយ

ចុះថ្ងៃទី 30 ខែវិច្ឆកា ឆ្នាំ 2015 ម៉ោង 10:45 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ