ស្ដ្រី​ចិន​ដែល​ត្រូវ​មិ​ត្ដ​ប្រុស​ចាក់​សាំង​ដុត​ប្ដឹង​ទារប្រាក់​ជិត​១​លាន​ដុល្លារ

ស្ដ្រី​ចិន​ម្នាក់​បាន​ឡើង តុលាការ​កាលពី​ថ្ងៃ​២៦​វិច្ឆិកា​នៅ ខេត្ដ​ហេ​ប៉ី ដើម្បី​ទាមទារ​សំណង ៤,៦៧​លាន​យ័ន​(៧៧៥.០០០ ដុល្លារ​) ។​ ហ្សូ យ៉ាន អាយុ​២០​ឆ្នាំ ត្រូវបាន​មិ​ត្ដ​ប្រុស​គ្រានោះ​របស់ នាង​ចាក់​សាំង​ស្រោច​លើ​ខ្លួន និង​ដុត​កាលពី​៤​ឆ្នាំមុន នៅពេល នាង​ព្យាយាម​បញ្ចប់​ទំនាក់ទំនង របស់គេ ។​