ម៉ាស្សាបាតជើងមុនពេល​ចូលគេង ផ្តល់អត្ថប្រយោជន៍អ្វីខ្លះចំពោះរាងកាយ?

តើអ្នកដឹង​ទេថា ពេលវេលា​ដែលអ្នក​បានធ្វើការ​ម៉ាស្សាបាតជើង អាចធ្វើឲ្យ​រាងកាយ​ទទួល​បានអត្ថប្រយោជន៍​អ្វីខ្លះ​ដល់សុខភាព​របស់​អ្នក? ការម៉ាស្សា គឺជាបច្ចេកទេស​ដ៏ល្អបំផុត សម្រាប់​មនុស្សគ្រប់រូប​ដែលតែងតែ​ធ្វើនៅពេល​លំហែកាយ។ ការម៉ាស្សាពិតជាផ្តល់ភាព​​វិជ្ជមានយ៉ាង​ច្រើន​មកលើសុខភាព​ទូទៅរបស់​អ្នក ហើយអ្វី​ដែលពិសេស គឺយើង​អាច​ធ្វើការ​​ម៉ាស្សានេះ​បាន​ដោយខ្លួន​ឯង​ទៀត​ផង។
 
ម៉ាស្សាបាតជើងមុនពេល​ចូលគេង ផ្តល់អត្ថប្រយោជន៍អ្វីខ្លះចំពោះរាងកាយ?
ប្រសិនបើអ្នក​មិនបានដឹង​ទេ ឥឡូវអ្នក​នឹងបាន​ដឹងអត្ថប្រយោជន៍​ពីការ​ម៉ាស្សា៖
- ធ្វើឲ្យប្រសើរឡើងនូវ​ប្រព័ន្ធលំហូរឈាម
- រំញោច​ការបញ្ចេញញើស
- កាត់បន្ថយ​ជាតិខ្លាញ់
- បង្កើនលំហូរឈាម​តាមរយៈដំណើរការនេះ
- លុបបំបាត់អាស៊ីត​ដែលបង្កឲ្យ​មានការឈឺចាប់
- មានឥទ្ធិពលដល់​ការលំហែកាយ និងប្រព័ន្ធសាច់ដុំ...។
តើអ្នកដឹងទេ​ថា ការម៉ាស្សាជើង​របស់​អ្នក​ត្រូវបាន​ផ្សារភ្ជាប់ទៅនឹង​អ្វីខ្លះ​ដល់​រាងកាយ?
មានប្រសិទ្ធិភាព​ដល់ការ​ជម្រុញទៅ​លើតំបន់​ជាក់លាក់​មួយនៃជើង មាន​ឥទ្ធិពល​ដល់ការព្យាបាល​ជំងឺ​ជាច្រើន។ វាពិតជា​បានជួយ​សរីរាង្គឲ្យ​ប្រសើរឡើង និង​រក្សា​បាននូវ​ដំណើរការ​ល្អ​របស់ពួកគេ​សម្រាប់​សារពាង្គកាយ។ វិធីព្យាបាល​នេះ អ្នកមិនគួរ​អនុវត្ត​វាច្រើន​ជាង ១៥ នាទីឡើយ។ ជាការ​ពិតណាស់ ការព្យាបាល​នេះអាច​ទទួលបាន​ជោគជ័យ​ប្រសិនបើ​យើង​អនុវត្តត្រឹមតែ​រយៈពេល ១០ ទៅ ១៥ នាទី​តែប៉ុណ្ណោះ។
ប្រសិនបើអ្នក​មាន​ចំណេះដឹង​ផ្នែក​ជីវវិទ្យា នោះអ្នក​រឹតតែ​អាចធ្វើឲ្យ​ប្រព័ន្ធ​សរសៃប្រសាទ​របស់អ្នក​កាន់តែ​មានដំណើរការ​ល្អប្រសើរ​មួយកម្រិត​ថែមទៀត។ ការម៉ាស្ស​ជើង មានន័យ​ថា ដូចជា​ការព្យបាល​ចឹងដែរ។ នៅពេលដែល​អ្នកកំពុង​ធ្វើការម៉ាស្សា វាបាន​ធ្វើឲ្យជើង​របស់អ្នក​មានការ​រំញោច​កាន់តែ​ច្រើន។ អ្នកបាន​ធ្វើឲ្យ​មាន​ការ​ភ្ញោច​នូវផ្នែក​ដ៏ទៃទៀត​នៃ​រាងកាយ។
ការចុចមេដៃ​របស់អ្នក នៅលើចំណុច​ជាក់លាក់ណាមួយនៅលើ​បាតជើង ​វានឹង​បានធ្វើការ​បញ្ឆោត​សម្រាប់​គ្រប់​សរីរាង្គដើម្បី​ទទួលបាន​ការព្យាបាល​ពិសេស។ ការ​ចុចសង្កត់​លើបាទជើង​រយៈ​ពេល ២ ទៅ ៣ នាទី វាគឺជាការល្អបំផុត​សម្រាប់​សុខភាព​របស់អ្នក មុននឹងឈាន​ទៅអនុវត្តចំណុច​មួយផ្សេង​ទៀត៕
ដោយ៖ Brugn
ប្រភព៖ fhfn

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ម៉ាស្សាបាតជើងមុនពេល​ចូលគេង ផ្តល់អត្ថប្រយោជន៍អ្វីខ្លះចំពោះរាងកាយ?