មេភូមិ​​​ក្លាយជា​​​គោលដៅ​​​ថ្មី​​​នៃ​​​ការ​​​ជះ​​​ទឹក​​​អាសីុដ

យោង ​​​តាម​​​នគរបាល​​​​បាន​​​ឲ្យ​​​ដ​​​ឹង​​​ថា ​​មេភូមិ​​​ម្នាក់​​​ក្នុង​​​ ខណ្ឌ​​​ឫស្សីកែវ​​​នៃ​​​​​​ក្រុង​​​ភ្នំពេញ​​​បាន​​​រង​​​គ្រោះ​​​ដោយសារ​​​ ការ​​​ជះ​​​ទឹក​​​អាសីុដ​​​​​​ពី​​​សំណាក់​​​បុរស​​​ពី​​​រ​​​នាក់​​​ជិះ​​​ លើ​​​ម៉ូតូ​​​មួយ​​​គ្រឿង​​​កាល​​​ពី​​​ព្រឹក​​​ព្រលឹម​​​ថ្ងៃ​​​សុក្រ។

យោង ​​​តាម​​​ លោក ម៉ុល វីរៈ ចៅ​​​សង្កាត់​​​ឫស្សីកែវ​​​ បាន​​​ឲ្យ​​​ដឹង​​​ ថា ខណៈ​​​ដែល​​​គាត់​​​កំពុង​​​ហាត់​​​ប្រាណ​​​នៅ​​​ខាងក្រៅ​​​ផ្ទះ​​​របស់​ ​​គាត់​​​នា​​​វេលា​​​ម៉ោង​​​៥​​​និង​​​៣០​​​នាទី​​​ព្រឹក​​​ លោក​​​  យឹម សុផាត ជា​​​មេភូមិ​​​បឹង​​​សាឡាង​​​ ដែល​​​មាន​​​វ័យ​​​ខ្ទង់​​​៦០​​​ ឆ្នាំ​​​​​​ប្លាយ​​​ ត្រូវ​​​គេ​​​ស្រោច​​​ទឹក​​​អាសីុដ​​​លើ​​​ក្បាល​​​និង ​​​ដៃ​​​ឆ្វេង។

ដោយ​​​ដក​​​ស្រង់​​​ការ​​​រៀប​​​រាប់​​​ផ្តល់​​​ដោយ​​​សាក្សី​​​ម្នាក់​​​ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​ជន​​​រង​​​គ្រោះ​​​កំពុង​​​ហាត់​​​ប្រាណ​​​នៅ​​​ខាង​​​មុខ​​​ផ្ទះ​​​គាត់​​​…​​​​​ស្រាប់ ​​​តែ​​​មាន​​​បុរស​​​ពីរ​​​នាក់​​​ជិះ​​​ម៉ូតូ​​​មួយ​​​គ្រឿង​​​ដែល​​​មិន​ ​​ដឹង​​​ចេញ​​​ពី​​​កន្លែង​​​ណា​​​មក​​​ទេ​​​ ហើយ​​​ម្នាក់​​​ចុះ​​​ពី​​​ ម៉ូតូ​​​​​​ហើយ​​​ក៏​​​​​​ស្រោច​​​ទឹក​​​អាសីុដ​​​លើ​​​ក្បាល​​​ជន​​​រង​​​ គ្រោះ”។

លោក វីរៈ បាន ​​​មានប្រសាសន៍​​​ថា លោក​​​​​​មិន​​​ដឹង​​​ថា ការ​​​ជះ​​​ទឹក​​​អាស៊ីុដ​​​​ ​​នេះ​​​បណ្តាល​​​មក​​​ពី​​​មូល​​​ហេតុ​​​អ្វី​​​នោះ​​​ទេ​​​ ដោយ​​​លោក​​​ ហៅ​​​មេភូមិ​​​នោះ​​​ថា ជា​​​ “មនុស្ស​​​ចាស់​​​​​​ទុំនិង​​​សុភាព​​​រាប​​​សា”។

លោក ទៀង ចាន់ ​​​សា អធិការ​​​នគរបាល​​​ខណ្ឌ​​​ឫស្សីកែវ បាន​​​មាន​​​ប្រសាសន៍​​​ ថា អាជ្ញាធរ​​​​​​បាន​​​ធ្វើ​​​យ៉ាង​​​ណា​​​ឲ្យ​​​លោក សុផាត បាន​​​ទទួល​​​ ការ​​​ព្យាបាល​​​ត្រឹម​​​ត្រូវ​​​សិន​​​​​​មុន​​​ពេល​​​ចាប់​​​ផ្តើម​​​ការ​ ​​ស្វែង​​​រក​​​ជន​​ជ​​​ះ​​​ទឹក​​​អាស៊ីដ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ជា ​​​បណ្តោះ​​​អាសន្ន យើង​​​កំពុង​​​ជំរុញ​​​កិច្ច​​​ការ​​​របស់​​​អ្នក​​​សើុប​​​អង្កេត​​​ដោយ​​​ យក​​​ចិត្ត​​​ទុក​​​ដាក់​​​បំផុត​​​ ដើម្បី​​​ស្វែង​​​រក​​​ជន​​​ដៃ​​​ដល់”។ លោក​​​បាន​​​បន្ថែម​​​ថា លោក​​​មិន​​​ដឹង​​​​​​មូល​​​ហេតុ​​​នៃ​​​ការ​​​វាយ​​​ប្រហារ​​​នេះ​​​ទេ។

ទោះ ​​​ជា​​​យ៉ាង​​​នេះក្តី​​​ លោក​​​ អីុវ ឈុន​​​ផេង អធិការ​​​រង​​​នគរបាល​​​ ខណ្ឌ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ជឿ​​​ថា ការ​​​ជះ​​​ទឹក​​​អាស៊ីដ​​ ​នេះ​​​ គឺ​​​ដោយសារតែ​​​ការ​​​ប្រច័ណ្ឌ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “ការ ​​​សន្និដ្ឋាន​​​ដំបូង​​​របស់​​​យើង​​​ គឺ​​​ថា រឿង​​​នេះ​​​​​​ទំនង​​​ បំផុត​​​ណាស់​​​ ដោយសារតែ​​​​​​ស្នេហា​​​ត្រីកោណ ហើយ​​​ជន​​​រង​​​គ្រោះ​​​ មាន​​​ស្រី​​​កំណាន់”។ លោក ​​​បាន​​​​​​បដិសេធ​​​មិន​​​ពន្យល់​​​ពី​​​របៀប​​​ដែល​​​នគរបាល​​​​​​​​​ឈាន ​​​ដល់​​​ការ​​​សន្និដ្ឋាន ឬ​​​​​​ថា​​​តើ​​​ភរិយា​​​របស់​​​ជន​​​រងគ្រោះ​​ ​​​​កំពុង​​​ត្រូវ​​​គេ​​​សាក​​​សួរ​​​ទាក់​​​ទង​​​នឹង​​​​​​ការ​​​វាយ​​​ ប្រហារ​​​នេះ ឬយ៉ាង​​​ណា​​​នោះ​​​ទេ។

លោក សម្បត្តិ កុសល ជា ​​​សន្តិសុខ​​​ម្នាក់​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​កាល់​​​ម៉ែត​​​ ដែល​​​ លោក សុផាត ត្រូវ​​​គេ​​​បញ្ជូន​​​ទៅ​​​ព្យាបាល​​​បន្ទាប់​​​ពី​​​​​​រង​​​ របួស​​​ បាន​​​និយាយ​​​ថា ជន​​​រង​​​គ្រោះ​​​ត្រូវ​​​បាន​​​ផ្ទេរ​​​ចេញ​​​ ពី​​​បន្ទប់​​​សង្គ្រោះ​​​​​​បន្ទាន់​​​កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​ សៅរ៍ ប៉ុន្តែ​​​កំពុង​​​ទទួល​​​ការ​​​ព្យាបាល​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​នេះ​ ​​នៅ​​​ឡើយ​​​កាល​​​ពី​​​ម្សិលមិញ។

ការ ​​​ជះ​​​ទឹក​​​អាស៊ីដ ដែល​​​ធ្លាប់​​​កើត​​​មាន​​​ជា​​​ញឹក​​​ញាប់​​​នោះ​​​  បាន​​​​​​ថយ​​​ចុះ​​​យ៉ាង​​​ខ្លាំង​​​ចាប់​​​តាំង​​​ពី​​​មាន​​​ការ​​​ អនុម័ត​​​ច្បាប់​​​ស្តីពី​​​អាស៊ីដ​​​កាល​​​ពី​​​ឆ្នាំ ២០១២​​​ ដែល​​​​​​ ដាក់​​​ទោស​​​ធ្ងន់​​​ចំពោះ​​​ជន​​​ល្មើស​​​ និង​​​ដាក់​​​កំហិត​​​លើ​​​ការ ​​​លក់​​​អាស៊ីដ​​​ខ្លាំង។ ទោះ​​​ជា​​​យ៉ាង​​​នេះ​​​ក្តី​​​ ​​​ក្រុម​​​ដែល ​​​ធ្វើ​​​ការ​​​ជាមួយ​​​អ្នក​​​នៅ​​​រស់​​​ពី​​​ការ​​​ជះ​​​ទឹក​​​អាសីុដ​​ ​​​​និយាយ​​​ថា កិច្ច​​​ប្រឹង​​​ប្រែង​​​ដាក់​​​កំហិត​​​លើ​​​ការ​​​លក់​​ អាស៊ីដ​​​មិន​​​ទាន់​​គ្រប់​​​គ្រាន់​​​​​​នៅ​​​ឡើយ​​​ទេ៕និត

 

The post មេភូមិ​​​ក្លាយជា​​​គោលដៅ​​​ថ្មី​​​នៃ​​​ការ​​​ជះ​​​ទឹក​​​អាសីុដ appeared first on ខេមបូឌា ដេលី.